ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (BNPB) បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សសរុបចំនួន២០នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបានកើតឡើង នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារ BNPB បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “គិតត្រឹមថ្ងៃនេះ អ្នកស្លាប់រួមមាន ១០នាក់មកពី Karo...
បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន លើរថយន្តក្រុងដឹកអ្នកដំណើរក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីបានបណ្តាលឱ្យមនុស្ស 4នាក់ស្លាប់ និង17នាក់រងរបួស។ ការវាយប្រហារនេះបានកើតឡើង នៅចំណតរថយន្តក្រុងក្នុងទីក្រុង Novaya Kakhovka ដែលជាទីក្រុងមួយនៅច្រាំងខាងត្បូងនៃទន្លេ Dnieper កាលពីរសៀលថ្ងៃអង្គារ។ បើយោងតាមអភិបាលតំបន់ លោក Vladimir Saldo បាននិយាយថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា មន្ត្រីអាមេរិកកំពុងចាប់ផ្តើមទទួលស្គាល់ថា អ៊ុយក្រែនអាចនឹងត្រូវបង្ខំឱ្យចរចា ជាមួយរុស្ស៊ីហើយទីបំផុតប្រហែលជាត្រូវបោះបង់ចោល ទឹកដីដែលខ្លួនចាត់ទុកថាជារបស់ខ្លួន ។ ប្រភពដដែលបាននិយាយទៀតថា ជាមួយនឹងលោក Donald Trump ត្រឡប់ទៅកាន់សេតវិមានក្នុងខែមករា ហើយកងកម្លាំងរបស់ទីក្រុងគៀវទទួលរង ការខាតបង់នៅសមរភូមិកាន់តែច្រើន នៅពេលដែលរុស្ស៊ីដណ្តើមយកមកវិញនូវ ទឹកដីដែលកាន់កាប់នៅក្នុងតំបន់ Kursk...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសារព័ត៌មានបរទេសមួយចំនួនថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ធម្មតា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយខុសទាំងស្រុង ទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។...
ភ្នំពេញ៖ រាជធានីភ្នំពេញ ទទួលបានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។ ពិធីប្រកាសជ័យលាភី ជារាជធានីភ្នំពេញ បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុមទាំងប្រាំពីរ ឬហៅកាត់ថាG7កំពុងធ្វើការយ៉ាងសកម្មលើការបញ្ចប់ កញ្ចប់ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កកដោយលោកខាងលិច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ G7 នៅប្រទេសអ៊ីតាលី លោក Blinken បានសម្តែងការប្តេជ្ញាចិត្តរបស់ក្រុមក្នុងការធានាថាទីក្រុងគៀវ មានមូលនិធិ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីផ្នែកទីភ្នាក់ងារសន្តិសុខ FSB បានប្រកាសកាលពីថ្ងៃអង្គារថា បុគ្គលិកនៃស្ថានទូតអង់គ្លេស នៅទីក្រុងមូស្គូម្នាក់ ត្រូវបានចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខ បន្ទាប់ពីអ្នកស៊ើបអង្កេតរុស្ស៊ីបានរកឃើញភាពមិនស៊ីសង្វាក់គ្នា នៅក្នុងឯកសាររបស់គាត់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលដែលត្រូវបានគេសង្ស័យថា ជាចារកម្ម ត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសរុស្សីរួចទៅហើយ។ មន្ត្រីអង់គ្លេសត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Wilks Edward Prior...
សៀមរាប ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិSanyប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខា លើអនុស្សារណៈស្តីពី «កិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងបោសសម្អាតមីន នៅកម្ពុជាផ្តល់អត្ថប្រយោជន៍សាធារណៈ» ដោយមូលនិធិSanyប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។ ក្នុងឱកាសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកគ្មានមីន» លោកស្រី...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា បានលើកឡើងថា ឥទ្ធិពលនៃបដិវត្តន៍ពណ៌ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិ ឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញ ទៀតផង ។ ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា លោកគិន ភា បានលើកឡើង ក្នុងវេទិកាភ្នំពេញលើកទី៣...