កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់យោធិន ជ្រើសរើសថ្មីកងរាជអាវុធហត្ថកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ មានសាសន៍ថា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់កងកម្លាំងយោធិនថ្មី គោលបំណងដើម្បីទ្រៀមចាំជួយសង្គ្រោះដល់ជនរងគ្រោះផ្សេងៗដែលអាចកើតមានជាយកថាហេតុ។ លោកបានមានប្រសាសន៍បន្ថែមទៀតថាវគ្គបណ្តុះបណ្តាលដល់កងម្លាំងយោធិនថ្មី ក្រោមអធិបតីភាពលោកស្រីអោម ចន្ទានាយិកាសាខាកាកបាទក្រហមខេត្តកំពងស្ពឺ មានសិក្ខាកាមចំនួន ៤០នាក់។ លោកស្រី អោម ចន្នា...
ខេត្តកណ្តាល៖ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានត្រៀមកងកម្លាំងជាង ៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។ មានប្រសាសន៍ក្នុងកិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤បាននិងកំពុងរៀបចំធ្វើសន្និសីទកាសែត អំពីកិច្ចប្រជុំកំពូលអាស៊ាន ចិន និងអាស៊ីបូព៌ា នៅស្ថានទូតរបស់ខ្លួន។ លោកទូត បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ាននិងចិន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ បានបង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំង បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ តុលា នេះ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅកាន់ភាគីជប៉ុន តាមរយៈលោក Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ថាប្រវត្តិសាស្ត្រកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាព ណាយូរជាងពេលនេះនោះទេ។ ការថ្លែងប្រាប់នេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក Katsuhiro SHINOHARA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី១១ ខែតុលា...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនអនុញ្ញាតឱ្យក្រុមការងារកំណែ សន្លឹកកិច្ចការប្រឡងបាក់ឌុប បញ្ចប់ការកែមុនពេលកំណត់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ ដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ ។ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...
ភ្នំពេញ៖ លោកស្រី Shoko Noda នាយករងផ្នែកវិបត្តិនៃកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជាក់ពីការតាំងចិត្តរបស់ UNDP ដើម្បីបន្តរួមចំណែកគាំទ្រ ដល់វិស័យសកម្មភាពមីននៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស នាយករងផ្នែកវិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី គាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ។ ការស្នើនេះធ្វើឡើងក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ ជួបជាមួយលោកស្រី Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា អ្នករត់ម៉ូតូកង់បី និង រថយន្តធំៗដែលបានទទួល ចូលរៀនវគ្គបណ្តុះបណ្តាល និងទទួលបានបណ្ណបើកបររួចមកឃើញថា ការបើកបរមានការគោរពច្បាប់ចរាចរណ៍ល្អប្រសើរជាងមុន ហើយការរិះគន់ពីសំណាក់សាធារណជន ដែលធ្វើដំណើរតាមផ្លូវក៏ត្រូវ បានកាត់បន្ថយច្រើនផងដែរ។ លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងក្នុង ពិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណ បើកបរយានយន្ត ដល់អ្នកបើ កបរម៉ូតូកង់បី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wengbin ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធានាអះអាងថា ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងម៉ុតមាំ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែល ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រម្ចាស់ការរបស់ខ្លួន។ នៅលើគណនីហ្វេសប៊ុក របស់លោកឯកអគ្គរដ្ឋទូត បានបង្ហោះរូបថតនៃជំនួបរវាង នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ដោយភ្ជាប់នូវខ្លឹមសារថា...