ប៉ារីស៖ លោកស្រី Agnes Pannier-Runacher រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប្រមាណ ១៧០.០០០គ្រួសារ រស់នៅភាគខាងលិចនៃប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់ ដោយសារការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបង្កឡើយងដោយព្យុះ Caetano ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Pannier-Runacher បានបញ្ជាក់ប្រាប់ថា កម្មករជាង១.៤០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួសជុល បណ្តាញអគ្គិសនីដែលខូចខាត ។...
រ៉ងហ្គោន៖ គណៈកម្មាធិការកណ្តាលសម្រាប់ ការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀន ហៅកាត់ (CCDAC) បានរាយការណ៍ឲ្យដឹង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រឿងញៀន បានយ៉ាងច្រើននៅក្នុងតំបន់នៃទីក្រុង Mandalay និងខេត្ត Sagaing ។ នៅក្នុងរបាយការណ៍បានបន្តឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបានរួមមាន សារធាតុហេរ៉ូអ៊ីនជាង ១៥០គីឡូក្រាម គ្រាប់ថ្នាំរំញោចអារម្មណ៍ជាង៥លានគ្រាប់ រឺហៅថា ICE (សារធាតុមេតំហ្វេតាមីន)...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឌសភានៃកម្ពុជា បានស្នើទៅកាន់ភាគីវៀតណាម ពិនិត្យលទ្ធភាពចុះរួមគ្នាជាមួយកម្ពុជា ព្រមទាំងប្រទេសតាមដងទន្លេមេគង្គ នូវបេតិភណ្ឌអរូបីនានា ដូចជាសង្ក្រាន្ត។ សម្តេចតេជោ ក៏បានស្នើវៀតណាមការចុះបញ្ជីនេះ អាចឱ្យការប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នារវាងប្រទេសពាក់ព័ន្ធ។ ក្នុងជំនួបទ្វេភាគី ជាមួយលោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងថ្ងៃទី២២...
ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់ នូវគោលការណ៍មិនឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង ក្នុងនោះរួមមានទាំងកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ ។ ក្នុងជំនួបជាមួយសម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឺទ្ធសភានៃកម្ពុជា បានស្នើទៅកាន់ភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើបងប្អូនខ្មែរក្រោម។ ការស្នើនេះធ្វើឡើងក្នុងជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ។...
ពោធិ៍សាត់÷ អភិបាលរងស្រុកតាលោសែនជ័យ ១ រូប និង អភិបាលរងស្រុកបាកាន ១ រូបត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ដើម្បីជួយសម្រួលដល់ការផ្តល់សេវានៅមូលដ្ឋានអោយកាន់តែលឿនមានភាពជឿជាក់ និង មានតម្លាភាព។ លោកអភិបាលរងស្រុកទាំងពីរ ដែលទើបនឹងប្រកាសចូលកាន់មុខតំណែងថ្មីក៍បានធ្វើការប្តេជ្ញាចិត្តដូចតទៅ÷ ១-ប្តេជ្ញាអនុវត្តអោយបានល្អប្រសើរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។២-ប្តេជ្ញាអនុវត្តអោយបាននូវយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលដែលយកការអភិវឌ្ឍលើវិស័យធនធានមនុស្ស។៣-គោរពយ៉ាងខ្ជាប់ខ្ជូននូវគោលការណ៍គោលនយោបាយ...
ហ្សាការតា៖ មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ី បានបង្កកគណនីធនាគារចំនួន៧.៥០០គណនីដែលត្រូវបានរាយការណ៍ថា មានទំនាក់ទំនងទៅនឹងការភ្នាល់ និងក្រុមរៀបចំប្រតិបត្តិការល្បែងស៊ីសង ។ នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅអគារក្រសួងទំនាក់ទំនង និងឌីជីថល ទេសាភិបាលរងនៃធនាគារឥណ្ឌូនេស៊ី ហៅកាត់ (BI) លោក Juda Agung បានប្រាប់ដល់អ្នកយកព័ត៌មានថា ធនាគារកណ្តាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាថា ប្រព័ន្ធទូទាត់មិនត្រូវបានប្រើប្រាស់ខុស ឬប្រើប្រាស់ដើម្បីជួយសម្រួល ដល់សកម្មភាពខុសច្បាប់ រួមទាំងល្បែងស៊ីសងតាមអ៊ីនធើរណេតផងដែរ...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ជាង៤៤.០០០នាក់ហើយ ។ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សអស់ចំនួន៧១នាក់ និងបង្កឲ្យមានរបួស១៧៦នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៤.០៥៦នាក់ និងអ្នករងរបួសមានរហូតដល់១០៤.២៦៨នាក់ គិតចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល បានផ្ទុះឡើងកាលពីដើមខែតុលា ឆ្នាំ២០២៣ ។...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Webin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការឆបោក ល្បែងស៊ីសងអនឡាញ ជាមេរោគដែលបំផ្លិចបំផ្លាញ ចំណងមិត្តភាពរវាងចិននិងកម្ពុជា។ នេះគឺជាសំណេររបស់លោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក វ៉ាង វិនពីន បានបញ្ជាក់ថា «ភាគីចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត...