ប៉េកាំងៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនបានជំរុញ ឱ្យគណៈកម្មការអឺរ៉ុបចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តឆន្ទៈនយោបាយរបស់ខ្លួន និងត្រលប់ទៅរកផ្លូវត្រឹមត្រូវ នៃការដោះស្រាយជម្លោះ ពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីសំណើរបស់គណៈកម្មាការ ដើម្បីដាក់ពន្ធប្រឆាំងយ៉ាងច្បាស់ លាស់លើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន បានទទួលការគាំទ្រចាំបាច់ពីរដ្ឋសមាជិកនៃសហភាពអឺរ៉ុប សម្រាប់ការអនុម័តពន្ធគយ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងសេចក្តី សម្រេចចុងក្រោយរបស់ភាគីសហភាពអឺរ៉ុប ប៉ុន្តែបានកត់សម្គាល់ផងដែរ នូវឆន្ទៈនយោបាយរបស់ខ្លួន ក្នុងការបន្តដោះស្រាយបញ្ហាតាមរយៈការចរចា”...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានបញ្ជាក់ថា ប្រទេសរបស់លោកនឹង ឈរជាមួយក្រុមហេសបូឡា ហើយតែងតែគាំទ្រប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។ លោក Araghchi បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំពីរដាច់ ដោយឡែកពីគ្នាជាមួយប្រធានសភាលីបង់ លោក Nabih Berri និងនាយករដ្ឋមន្ត្រីលោក Najib...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសជនបរទេសមួយរូប មានជំងឺលើសឈាម (មិនអាចកុំរើកបានមួយជំហៀងខ្លួន) ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្ដាលជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។ តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងគោលបំណង ចូលរួមថែរក្សា ទំនៀមទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិ និង ដើម្បី បង្កបរិយាកាសរីករាយ ជូនសាធារណជន...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំត្រួតពិនិត្យ ដេប៉ូ អាជីវកម្ម ខ្សាច់ ថ្ម អាចម៌ដី និងរថយន្តដឹកអាចម៌ដីគ្រប់ប្រភេទ ដើម្បីរក្សាសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់។ តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី៤ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាបច្ចុប្បន្ន ឃើញមានការទុកដាក់ខ្សាច់ ថ្ម និងការដឹក ជញ្ជូននៅមានភាពមិនប្រក្រតីជាច្រើន...
ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល បានអះអាងថា សកម្មភាពរ៉ែ អនាធិបតេយ្យ ត្រូវបានលុបបំបាត់ ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ។ ក្រសួងរ៉ែនិងថាមពល ជំរុញឱ្យមានការធ្វេីអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវ ផលប្រយោជន៍ជាតិ ជាច្រេីនមានជាអាទិ៍ ការបង្កេីតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែក ដល់ការបង្កេីតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសហគមមូលដ្ឋានតាមរយៈ...
ភ្នំពេញ ៖ គិតត្រឹមរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ហឹបវិញ្ញាសាទាំងអស់ សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៨ តុលា ២០២៤ ត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នារសៀលថ្ងៃទី៥...
ភ្នំពេញ ៖ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ប្រមាណជាង៧ម៉ឺននាក់ បានប្រើប្រាស់សេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រាប់ការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងត្រឡប់មកវិញ រយៈពេល០៦ថ្ងៃកន្លងមកនេះ។ យោងតាមលោកស្រី ដោ សម្ផស្ស...
ភ្នំពេញ ៖ នៅក្នុងឱកាស នៃការអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទិវាគ្រូបង្រៀន ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លា...
កំពង់ស្ពឺ ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ បង្ក្រាបរថយន្តកែឆ្នៃ ដឹកឈើមួយគ្រឿង ដែលអត់មានច្បាប់ អនុញ្ញាតនៅត្រង់ចំណុច ភូមិដូងឃុំតាសាល ស្រុកឱរាល់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២៤។ បើតាមលោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ញាការងកងរាជអាវុធត្ថ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកបានបញ្ជាកម្លាំង ឲ្យបង្រ្កាប រថយន្តកឆ្នៃមួយគ្រឿងម៉ាក សាំយ៉ុង...