នៅល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ស្ថាប័នកំពូលៗ របស់កម្ពុជា រួមទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល បានរួមគ្នាជាមួយស្ថានទូចិន ប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាជធានីភ្នំពេញ ។ តំណាងរាជរដ្ឋាភិបាល លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា...
កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិន ត្រូវបានបង្កើតឡើង នៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរ ពាណិជ្ជកម្មឆ្លងប្រទេស។ តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះរយៈពេល៣ថ្ងៃគិតមកត្រឹមថ្ងៃសុក្រ នេះ ដែលវានឹងបញ្ចប់ការធ្លាក់ថ្លៃនៅក្នុងសប្តាហ៍នេះ ដោយសារតែអ្នកវិនិយោគិនបានផ្តោតលើការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ពីប្រទេសលីប៊ី និងប្រទេសក្រុមអ្នកនាំចេញប្រេងរបស់អង្គការ OPEC+ ដ៏ច្រើនលើសលប់ ។ តម្លៃប្រេងឆៅបង្ហាញដោយក្រុមហ៊ុន Brent បានធ្លាក់ចុះ៥៧សេន ឬស្មើនឹង០,៨ភាគរយ មកនៅត្រឹម៧១.០៣ដុល្លារក្នុង១បារ៉ែលគិតត្រឹមម៉ោង០០និង៣៦នាទីម៉ោងសកល ខណៈតម្លៃប្រេងឆៅរបស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុន West Texas Intermediate (WTI) បានធ្លាក់ចុះ៥៨សេន ឬ០,៩ភាគរយ មកនៅត្រឹម៦៧.០៩ដុល្លារក្នុង១បារ៉ែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់Politico បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅតែពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងប្រទេសរុស្ស៊ី។ ការអនុញ្ញាតឱ្យវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាជាចំណុចមួយក្នុងចំណោមចំណុចនៅក្នុងអ្វីដែលហៅថា ផែនការជ័យជំនះ របស់មេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky ដែលបច្ចុប្បន្នគាត់កំពុងដើរផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបាននិយាយអ្វីអំពីការវាយប្រហារចំងាយឆ្ងាយនោះទេ បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ Zelensky នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសុក្រ បណ្តាញផ្សព្វផ្សាយបានអះអាងថា ប្រភពព័ត៌មានពីរបានប្រាប់វាថាគំនិតនៃការអនុញ្ញាតឱ្យមានការវាយប្រហារបែបនេះ...
បរទេស៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា ទីក្រុងមូស្គូអាចនឹងសងសឹកដោយផ្ទាល់ប្រឆាំងនឹងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ប្រសិនបើបណ្តាប្រទេសទាំងនោះអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់ដែលដកស្រង់ដោយកាសែត New York Times អ្នកវិភាគជឿថា ទោះបីជាអ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យប្រើកាំជ្រួចដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយសេរីក៏ដោយ វានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ជម្លោះនោះទេ...
បរទេស៖ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិករាយការណ៍ថា ខ្យល់ព្យុះសង្ឃរា ហេលេន ដែលបក់បោកមកលើដីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាយលុកភាគពាយ័ព្យនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ជាព្យុះប្រភេទទី ៤ ដែលមានកម្លាំងខ្លាំង ដែលគេរំពឹងថានឹងនាំមកនូវខ្យល់បក់បោក និងទឹកជំនន់ភ្លាមៗទៅកាន់ផ្នែកខ្លះនៃរដ្ឋដែលទំនាប។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក NHC បាននិយាយថា ខ្យល់ព្យុះសង្ឃរា...
ឥស្លាម៉ាបាដ៖ ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មានមនុស្សចំនួន៨នាក់បានរងរបួសនៅក្នុងពេលមានករណីផ្ទុះដ៏កក្រើកមួយនៅខាងក្នុងស្ថានីយ៍ប៉ូលិស នៅខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។ លោក Bilal Faizi អ្នកនាំពាក្យមួយរូបមកពី ក្រុមជួយសង្គ្រោះ 1122 បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅស្រុក Swabi នៃខេត្តខាងលើជាកន្លែងដែលមានភ្លើងឆេះ ហើយនៅមុនពេលមានការផ្ទុះនេះដែរ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់នៅក្នុងស្ថានីយ៍ប៉ូលិស និងប្រែក្លាយទៅជាកម្ទេចថ្ម...
បរទេស៖ មន្ត្រីនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បាននិយាយថា ពួកគេបានទទួលការគំរាមកំហែងគ្រាប់បែកទាក់ទងនឹងជើងហោះហើរ Thai VietJet Air ដែលធ្វើដំណើរពីទីក្រុងដាណាងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានរកឃើញសារធាតុផ្ទុះទេ ហើយអ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kittipong Kittikachorn...
អាហ្វហ្គានីស្ថាន៖ លោក Habibullah Ibrahimkhil អ្នកគ្រប់គ្រងទំនប់ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទំនប់ទឹកដ៏ធំដែលទើបតែបានសាងសង់ថ្មីនៅក្នុងខេត្ត Zabul ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានដាក់សម្ពោឲ្យប្រើប្រាស់ជាផ្លូវការហើយ ។ មន្ត្រីខាងលើបានបញ្ជាក់ថា ទំនប់ទឹកនេះត្រូវបានសាងសង់ក្នុងរយៈពេល០២ឆ្នាំដោយប្រើថវិកាអស់១២៧លានដុល្លារអាហ្វហ្គានីស្ថាន ស្មើនឹងប្រហែល១,៨៤លានដុល្លារសហរដ្ឋអាមេរិក ដែលនៅជាយក្រុង Qalat នៃខេត្តខាងលើ ហើយទំនប់នេះដែរនឹងស្រោចស្រពលើផ្ទៃដីចំនួន៥៦០ហិកតា និងផ្គត់ផ្គង់អគ្គិសនីដល់ភូមិដែលស្ថិតនៅក្បែរនោះ ។ គួររំលឹកថា កាលពី២សប្តាហ៍មុន...
បេរ៉ាត់៖ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានច្រានចោលទាំងស្រុងនូវការជំរុញដែលដឹកនាំដោយអ្នកគាំទ្រដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ក្នុងរយៈពេល២១ថ្ងៃនៅក្នុងប្រទេសលីបង់ ដោយបានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍រហូតទទួលបានជ័យជម្នះ ។ ដោយបានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានធ្វើការសងសឹកវិញជាមួយនឹងបាញ់គ្រាប់រ៉ុក្កែត ។ លោក Israel Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នឹងមិនមានបទឈប់បាញ់គ្នានៅភាគតំបន់ខាងជើងនោះទេ ។ យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករហេបូឡាហ៍ ដោយធ្វើឲ្យអស់ពីកម្លាំងរបស់យើងរហូតដល់ទទួលបានជ័យជម្នះ និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់អ្នកស្រុកនៅភាគខាងជើងមកទៅកាន់ផ្ទះរបស់ពួកគេវិញ” ។...