ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ និងអធិកអធម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញានេះ បានឲ្យដឹងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី បានឱ្យដឹងថា សម្តេចធិបតី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ទាំងអស់ ថា ក្នុងករណីរកឃើញ ប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៧ កញ្ញា ក្រសួងអប់រំអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងសហការី នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សារការងារទ្វេភាគី ជាមួយលោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាម៉ានិតចិន...
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមសកម្មភាពប្រកាស ពីប្រធានបទប្រតិបត្តិការរបស់ចិន៖ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គាំទ្រសកលខាងត្បូង” នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោក Wang Yi បានថ្លែងថា ការធ្វើទំនើបកម្មរបស់ពិភពលោក មិនអាចបោះបង់ចោលប្រទេសណាមួយទេ...
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារហូតដល់ ៤៣៨ លានដុល្លារ នេះបើយោងតាមរបាយការណ៍ផលវិជ្ជមាននៃសេដ្ឋកិច្ចសង្គមដែលត្រូវបានធ្វើឡើងស្របជាមួយនឹងការគម្រប់ខួបលើកទី ៣០ របស់ក្រុមហ៊ុននេះ។ របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ហ៊ិននីគែន» ត្រូវបានប្រគល់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមថ្មីៗនេះពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ របាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មសរុបរបស់ខ្លួនដែលមានតម្លៃ ១៤២ លានដុល្លារសហអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យ ការវេចខ្ចប់ ដឹកជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និងការវិនិយោគក្នុងស្រុក។ អ្នកផ្គត់ផ្គង់ក្នុងស្រុកមួយដែលទទួលបានអត្ថប្រយោជន៍ពីការចំណាយក្នុងស្រុករបស់ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា គឺក្រុមហ៊ុន OJI...
នៅថ្ងៃទី២៧ ខែកញ្ញា សន្និបាតស្តីពីទីក្រុងរចនាពិភពលោក ឆ្នាំ២០២៤ បានបើកធ្វើនៅក្រុងសៀងហៃ ។ សន្និបាតនេះសហការរៀបចំដោយ រដ្ឋបាលក្រុងសៀងហៃនិងអង្គការ UNESCO ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោក Gong Zheng លេខាធិការរងនៃគណៈកម្មការ បក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ និងជាអភិបាលក្រុងសៀងហៃ...
៧៥ឆ្នាំ គិតដល់ត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលប្រជាជនចិន ទទួលបានភាពពេញលេញ ជាម្ចាស់ប្រទេស ម្ចាស់អំណាចក្រោមទម្រង់ ប្រជាធិបតេយ្យ តាមបែបផែនចិន ឬប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើការទាំងមូល តាមរយៈការបើកទំព័រប្រវតិ្តសាស្រ្តចិនថ្មី ដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សកុម្មុយនិស្តចិន ដែលមានលោក Mao Zedong ជាស្ថាបនិក ជាអគ្គមគ្គុទេសក៍...
បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងឥណ្ឌា-ចិន គឺជា “គន្លឹះ” សម្រាប់អនាគតនៃអាស៊ី និងពិភពលោក។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំ ដោយសមាគមអាស៊ីនៅទីក្រុងញូវយ៉ក លោក Jaishankar បានកត់សម្គាល់ថា “ការកើនឡើងតំណាលគ្នា” នៃប្រទេសទាំងពីរបង្ហាញពី “បញ្ហាតែមួយគត់” នៅក្នុងនយោបាយពិភពលោក នាពេលបច្ចុប្បន្ននេះ។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីក្រុងប៉េកាំងបានបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដោយយោធាចិនបានហៅ នេះថាជាផ្នែកមួយនៃការហ្វឹកហ្វឺនប្រចាំឆ្នាំជាទម្លាប់ ទោះបីជាការបាញ់បង្ហោះទំនងជាធ្វើឡើង លើមហាសមុទ្រប៉ាស៊ីហ្វិក ជាលើកដំបូងក្នុងរយៈពេលជាង បួនទសវត្សរ៍មកហើយក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីចិន មីស៊ីលផ្លោង ICBM ដែលបំពាក់ដោយក្បាលគ្រាប់នេះ ត្រូវបានបាញ់បង្ហោះចេញពីទីតាំង ដែលមិនបានបញ្ជាក់នៅម៉ោង...