ភ្នំពេញ ៖ លោក Jonathan Kings ឯកអគ្គរាជទូត នូវែលសេឡង់ ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឯវិមានសន្តិភាពថា រដ្ឋាភិបាលនូវែលសេឡង់ នឹងបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់ ។ ក្នុងនោះផងដែរ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម បានផ្តល់ការណែនាំ ក៏ដូចជាគាំទ្រ ជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និង សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូ របស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការ រៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក...
ភ្នំពេញ៖ លោក Cherdkiat Attharkor ឯកអគ្គរាជទូតចប់អាណត្តិថៃប្រចាំកម្ពុជា បានកោតសរសើរដល់ការរក្សាបាន នូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ របស់កម្ពុជា ។ ការលើកឡើងរបស់លោកទូតខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាត ឱ្យជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤...
កំពង់ធំ ៖ ផ្ទះថ្មីមួយខ្នង ដែលជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនចាស់ជរា ដែលជាជន មានពិការភាពជាប់ខ្លួន នៅក្នុងភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍លើកឡើងថា នេះជាផ្ទះទី២ហើយ ដែលជាអំណោយ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាន នៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកស្រី លូរាល់ មីលឺ (Laurel....
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្ដាចំនួន៤ គឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ ។...
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤ បានប្រកាសគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តី សម្រេចដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារក្នុងមួយខែ ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលកំពុងផ្លាស់ប្តូរ កម្លាំងយោធារបស់ខ្លួន ទៅភាគខាងជើង ដើម្បីផ្តោត លើក្រុមហេសបូឡា ។ ការផ្លាស់ប្តូរនេះ គឺបន្ទាប់ពីគ្រឿងអេឡិកត្រូនិក និងវិទ្យុទាក់ទងរាប់ពាន់គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមយោធាលីបង់ ត្រូវបានបំផ្ទុះនៅក្នុងប្រតិបត្តិការបំផ្លិចបំផ្លាញ ដែលត្រូវបានកំណត់ថា ជាសេវាកម្មសម្ងាត់របស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨...
ភ្នំពេញ ៖ ការកំណត់ដំឡើងប្រាក់ឈ្នួល អប្បបរមាកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៥ ត្រូវបានសម្រេចជាផ្លូវការចំនួន២០៨ដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីសហជីពតំណាង កម្មករនិយោជិត និងនិយោជកឯកភាពគ្នា លើតួលេខចំនួន ២០៦ ដុល្លារ ខណៈប្រមុខរាជរដ្ឋាភិបាលបន្ថែមជូន ២ដុល្លារ ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ...
បរទេស ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសរបស់លោក កំពុងមានសង្រ្គាម បន្ទាប់ពីឧបករណ៍ អេឡិចត្រូនិក បានផ្ទុះនៅទូទាំងប្រទេស រយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤...