ភ្នំពេញ៖ ក្នុងចំណោមទណ្ឌិត ៦៧១ នាក់មានទណ្ឌិតចំនួន ៣៩០នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ខាងមុខនេះ។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤បាន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស...
ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនលោក លីសាម៉េត ហៅគ្រូមា ទៅតុលាការកាលពីព្រឹកថ្ងៃ៥ វិច្ឆិកា នៅព្រលប់ថ្ងៃដដែលនេះ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។ សូមបញ្ជាក់ថា កាលពីថ្ងៃ៤ វិច្ឆិកា លោក លី សាម៉េត ចេញវិដេអូសារភាពកំហុសពាក់ព័ន្ធករណីឆបោកលុយពីពលរដ្ឋ ក្រោយរត់គេចខ្លួនអស់មួយរយៈពេល ប៉ុន្តែទោះបីជាយ៉ាងណា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ សេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញដល់អាកាសយានដ្ឋានអន្តរជាតិ Changshui ទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅវេលាម៉ោងប្រមាណ៦និង៣០នាទី ម៉ោងនៅក្នុងស្រុក៕ រូបភាព៖ នាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជា ណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 05 គ្រឿង, Computer Laptop ចំនួន...
ខេត្តបាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាព អភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងខេត្តបាត់ដំបង។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី លោក Shin Yonghwa នាយករងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមការងារ, អាជ្ញាធរថ្នាក់ស្រុក...
ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានណែនាំ ដល់រដ្ឋបាលខណ្ឌឬស្សីកែវ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ពិសេសនៅតំបន់ប្រជុំជនមានរោងចក្រ និងផ្សារក្រមួន ដែលបង្កការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ការណែនាំរបស់អភិបាលរងរាជធានី ខាងលេីនេះ នាឱកាសអញ្ជើញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី៥...
តាកែវ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទលើកំណត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន។ តាមរយៈសេចក្ដីជូនដំណឹង បានបង្ហាញថា ការផ្អាកនេះដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំ ក្នុងរដូវវស្សាឆ្នាំ២០១៤ ចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឲ្យមានជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមាន ផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ និងស្នើសុំអាមេរិក បន្តគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២ របស់កម្ពុជា។ ការស្នើរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញទទួលជួបពិភាក្សាជាមួយ លោកស្រី Bridgette L...
ភ្នំពេញ ៖ រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត បានចំនួន ៦,៨៩៥លើក ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៤០៤,៦៦៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។...