KHARTOUM៖ មនុស្សលើសពី ៥០នាក់បានស្លាប់ និងជាង ២០០នាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារមួយរបស់កងកម្លាំងគាំទ្ររហ័ស ហៅកាត់ (RSF) មកលើភូមិមួយនៅភាគកណ្តាលនៃប្រទេសស៊ូដង់ ។ គណៈកម្មាធិការតស៊ូ ដែលជាក្រុមស្ម័គ្រចិត្តនៅទីក្រុង Wad Madani រដ្ឋធានីនៃរដ្ឋ Gezira បានឲ្យដឹងថា “កាលពីព្រឹកថ្ងៃសុក្រ កងជីវពល RSF បានបាញ់ផ្លោង និងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើភូមិ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រល្បឿនលឿន ទៅជួយទទួលយកបុរសម្នាក់ជាអ្នកនេសាទ មានអាការៈពោះវៀនធ្លាក់ចូលផ្លោកនោម បណ្តាលឲ្យចុកខ្លាំង នៅលើទូកកណ្តាលសមុទ្រ ម្តុំកោះថាស ក្រុងព្រះសីហនុ ទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន...
សេអ៊ូល៖ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការធ្វើសមយុទ្ធយោធាចុងក្រោយបំផុតដែលធ្វើឡើងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន រួមជាមួយនឹងការបង្កហេតុផ្សេងទៀត ដោយបានលើកឡើងថា សកម្មភាពទាំងនេះ ធ្វើឱ្យកាន់តែធ្ងន់ធ្ងរទៅៗ និងបង្កឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំ ដែលមានឈ្មោះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Axios បានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការព្រមានដល់អ៊ីរ៉ង់ តាមរយៈភាគីទីបីជាច្រើនដងរួចមកហើយនៅ មុនពេលការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនៅថ្ងៃសៅរ៍។ កាលពីព្រឹកថ្ងៃសៅរ៍ អ្នកនាំពាក្យនៃកងកម្លាំងយោធាអ៊ីស្រាអែលហៅកាត់ថា IDF លោក Daniel Hagari បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើ ការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបានពន្យល់ថា ប្រតិបត្តិការនេះ ត្រូវបានគេរាយការណ៍ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំនៃបណ្តាប្រទេស G7 បានព្រមព្រៀងគ្នាលើការផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីគាំទ្រដោយប្រាក់ចំណូលដែលបានកើនឡើង លើទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលបច្ចុប្បន្នត្រូវបានបង្កកដោយបណ្តាប្រទេសលោកខាងលិច។ កន្លងមកកាលពីខែមិថុនា សមាជិកនៃក្រុមនេះបានសន្យាថានឹងផ្តល់ប្រាក់កម្ចីសរុបចំនួន ៥០ ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយប្រើការប្រាក់ទាំងនេះ។ គួរឲ្យដឹងដែរថាបន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរារាំងទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីហើយ មូលនិធិភាគច្រើនប្រហែល ១៩៧ពាន់លានអឺរ៉ូឬ...
ភ្នំពេញ៖ បាតុកម្មនៅកូរ៉េខាងត្បូងដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បាន បរាជ័យព្រោះគ្មានអ្នកចូលរួមដូចការរំពឹងទុកដែលអ្នកចូលរួមមានមិនដល់ ៤០នាក់ផង ហើយចុងក្រោយបាតុកម្ម ក៏បានកៀរគរថវិកាពីអ្នកចូលរួមដូចសព្វដង។ បាតុកម្មបរាជ័យរបស់ក្រុមជ្រុលនិយមបំផ្លាញជាតិដែលដឹកនាំដោយលោកស្រីមួរ សុខហួរ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង បានក្លាយជាបាតុកម្មដែលខកចិត្តដោយគ្មានពលករខ្មែរគាំទ្រ។ អ្នកវិភាគនៅកម្ពុជា លោក ថុង ម៉េងដាវីត បានលើកឡើងពីចំណុចដែលធ្វើឱ្យបាតុកម្មរ បស់ក្រុមបំផ្លាញជាតិទទួលបរាជ័យដោយសារតែជាប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលធ្វើឱ្យពលករមិនចូលរួម។ លោកសង្កត់ធ្ងន់ថា៖ “គណបក្សប្រឆាំងនិងក្រុមជ្រុលនិយមទាំងអស់នោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាស និងរ៉ាដាមួយចំនួនទៅឱ្យកោះតៃវ៉ាន់។ យោងតាមមន្ទីរបញ្ចកោណ ការទិញសព្វាវុធរបស់អាមេរិកដោយទីក្រុងតៃប៉ិ តម្រូវឱ្យជនជាតិអាមេរិករាប់សិបនាក់ធ្វើដំណើរទៅទីនោះផងដែរដើម្បីសម្រេចកិច្ចការងារនេះ។ រដ្ឋាភិបាលទីក្រុងប៉េកាំងដែលមើលឃើញកោះគ្រប់គ្រងដោយខ្លួនឯងជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនចាត់ទុកទំនាក់ទំនងទាំងនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃមុននេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមីស៊ីលប្រឆាំងនាវា Harpoon Block II រាប់រយដុំដំបូងទៅកាន់ទីក្រុងតៃប៉ិ ក្រោមកិច្ចព្រមព្រៀងដែលបានអនុម័តក្នុងឆ្នាំ២០២០ ។ សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ដែរថាការអនុវត្តការលក់ ដែលបានស្នើឡើងនេះនឹងតម្រូវឱ្យមានការចាត់តាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រហែល ២៦រូប និងតំណាងអ្នកម៉ៅការចំនួន ៣៤នាក់...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់សព្វាវុធដ៏មានសក្តានុពលចំនួន ២ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ រួមទាំងការបញ្ជូនជាលើកដំបូងទៅកាន់កោះនៃសមរភូមិប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ដែលត្រូវបានសាកល្បងក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយការពារកោះតៃវ៉ាន់ដែលទាមទារដោយចិនក្នុងការការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ រហូតដល់ធ្វើឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹងជាបន្តបន្ទាប់។ ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងរៀបចំសមយុទ្ធសង្រ្គាមថ្មីជុំវិញកោះកាលពីសប្តាហ៍មុន ដែលជាលើកទីពីរដែលខ្លួនបានធ្វើចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់កាលពីខែឧសភា។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថា ការលក់ថ្មីនេះមានទឹកប្រាក់ចំនួន...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla លោក Elon Musk បានកើនឡើងចំនួន ៣៣.៥ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងដ៏ធំបំផុតក្នុងចំណោមមហាសេដ្ឋីកំពូលរបស់ពិភពលោក និងលើសពីលោក Bernard Arnault ប្រធាន LVMH លំដាប់ទី២ ចំនួន...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូលោក Ivan Chebeskov បាននិយាយថា ការប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបង្កក ដើម្បីធ្វើប្រាក់កម្ចីដល់អ៊ុយក្រែនគឺផ្ទុយនឹងច្បាប់អន្តរជាតិ ហើយនឹងប្រឆាំងតបតចំពោះលោកខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី នៅពេលដែលជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ច្រើនជាងពីរភាគបីនៃមូលនិធិប្រហែល...