ភ្នំពេញ ៖ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន ១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន ១០.០០៤ក្បាល...
ម៉ានីល៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលមកក្នុងប្រទេសហ្វីលីពីននៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៨១នាក់ហើយ ខណៈមនុស្សប្រហែល ២០នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងមានកើតឡើងគ្រោះបាក់ដីផងដែរ ។ ប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់រួមមាន ចំនួន ៤៧នាក់នៅក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល និងចំនួន ២៨នាក់នៅតំបន់ Bicol...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៣នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើភាគខាងជើងនៃតំបន់ហ្គាហ្សា និងភាគខាងត្បូង គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ។ នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅនៅថ្ងៃសុក្រ ដែលជាការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ស្ថិតនៅភាគខាងជើងនៃជំរំ Al-Shati ប្រភពក្នុងស្រុក និងសាក្សីបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះ ។ ក្រុមពេទ្យយោធាបានរាយការណ៍មកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរកប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់ សាជាថ្មីបានសម្លាប់អ្នកកាសែតបីនាក់ និងជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ។ ការវាយប្រហារលើកនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងតូចមួយនៅ Hasbaya ដែលជាកន្លែងដែលអ្នកកាសែតចំនួន១៨នាក់មកពីប្រព័ន្ធផ្សព្វផ្សាយរួមមាន Al Jazeera, Sky News Arabia និង TRT កំពុងស្នាក់នៅខណៈពេលដែលនិយាយអំពីជម្លោះអ៊ីស្រាអែលនិងហេសបូឡា។ យោងតាមសេចក្តីថ្លែងការណ៍របស់និយោជករបស់ពួកគេបានឱ្យដឹងថា អ្នកកាសែតបានផ្លាស់ប្តូរទីតាំងទៅកាន់ទីជម្រកដោយសារតែ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំងទៅលើកន្លែងស្នាក់នៅពីមុនរបស់ពួកគេ។ ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកម៉ោងក្នុងស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានច្រានចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរបស់លោកដោយលោក Antonio Guterres បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ មេដឹកនាំមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Kazan ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី១៦ ហើយ អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺ មានសារៈសំខាន់ណាស់សម្រាប់ការងាររបស់អង្គការសហប្រជាជាតិ ដោយប្រទេស...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៦ តុលា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ...
ភ្នំពេញ៖ ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន២០០នាក់ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយ តាមរថយន្តចំនួន១៣គ្រឿង ចេញពីរាជធានីភ្នំពេញ នៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាន នៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ដូចការគ្រោងទុក ដំណើរទស្សនកិច្ចពលរដ្ឋ បានអញ្ជើញទៅដល់ទីតាំងទី១នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងសួរសុខទុក្ខ លោកវរសេនីយ៍ឯក ងួន សារុន អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺប្រចាំកាយ សម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ «ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន» គឺនឹងអាចផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរទៅកាន់ពិភពលោក។ ការបង្ហាញជំនឿនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រោមបរិយាកាសឱឡារិក...
ភ្នំពេញ៖ ជាមួយគម្រោងជំនួយ សម្រាប់កែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលឃើញអគារសិក្សា អគារពិសោធន៍ និងសម្ភារៈបរិក្ខារផ្សេងទៀតដែលភាគីចិនបានសាងសង់ជូនវិទ្យាល័យចំនួន ២៦កន្លែង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម បានជួយកែលម្អបរិយាកាសនៃការសិក្សារបស់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា «ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា»។...