ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រធានហិរញ្ញវត្ថុមកពីក្រុមសេដ្ឋកិច្ចធំៗចំនួន ២០ បានសន្យាថា នឹងទប់ទល់នឹងលទ្ធិគាំពារនិយម នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ចំពេលមានស្ថិរភាពនៃកំណើនពិភពលោក បើទោះបីជាមានការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយក៏ដោយ។ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ និងកំពុងរីកចម្រើនឈានមុខគេបានឲ្យដឹងថា ពួកគេមើលឃើញ “ការរំពឹងទុកដ៏ល្អ” សម្រាប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការអភិវឌ្ឍន៍វិជ្ជមានដូចជាអតិផរណា ដែលធ្លាក់ចុះពីកម្រិតកើនឡើងនៅក្នុងផ្នែកជាច្រើននៃពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានព្រមានអំពីបញ្ហាប្រឈមជាច្រើននៅខាងមុខ រួមទាំងសង្រ្គាម ការកើនឡើងតម្លៃទំនិញ និងការប្រែប្រួលអាកាសធាតុ។ ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងពិធីនេះលោករដ្ឋមន្រ្តី បានកត់សំគាល់ថា...
ហ្គាហ្សា ៖ យ៉ាងហោចណាស់មនុស្ស ១៥០នាក់បានស្លាប់ និងរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើទីក្រុង Jabalia ភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កងការពារជនស៊ីវិលបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក “Block 7” នៅក្នុងតំបន់ Al-Hawaja...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។ កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានបដិសេធចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានទៅរុស្ស៊ីនោះទេ ប៉ុន្តែលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាអាស្រ័យលើទីក្រុងមូស្គូអំពីរបៀបដំណើរការឃ្លាការពារទៅវិញទៅមករបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ហើយបានចោទប្រកាន់លោកខាងលិចវិញថា បានបង្កើនសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានឃើញភស្តុតាងដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣.០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានដាក់ចំណាត់ថ្នាក់ថ្មីរបស់ប្រទេសរុស្ស៊ីជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោក ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញឬ PPP។ PPP គឺជាការប្រៀបធៀបផលិតភាពសេដ្ឋកិច្ច និងស្តង់ដារនៃការរស់នៅរវាងប្រទេសដោយការកែតម្រូវភាពខុសគ្នានៃតម្លៃទំនិញ និងសេវាកម្ម។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ IMF បាននិយាយថាផលិតផលក្នុងស្រុកសរុប GDP របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ មានចំនួនទៅដល់ ៣,៥៥ភាគរយ នៃចំណែកផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅក្នុងលក្ខខណ្ឌនៃ PPP...