ភ្នំពេញ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា «ពលរដ្ឋរបស់ខ្លួន រងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក នេត សាវឿន...
សមាជិកសភា អឺរ៉ុបថា ការបង្កកលុយ របស់រុស្ស៊ី គឺស្មើនឹង លួច និងប្លន់ មាស កើនឡើងលើសពី Bitcoin និងភាគហ៊ុន នៅពេលដែលភាព មិនប្រាកដប្រជា នៃការបោះឆ្នោត នៅសហរដ្ឋអាមេរិក មានទម្ងន់លើទីផ្សារ អាមេរិកអះអាងថា ទាហានកូរ៉េខាងជើង ៣០០០នាក់ ត្រូវបញ្ជូនទៅ ភាគខាងកើតរុស្ស៊ី ដើម្បីធ្វើការហ្វឹកហាត់...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានពីហានិភ័យខ្ពស់ ចំពោះបំណុលសាធារណៈ ហើយបានអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយអនុវត្តការកែសម្រួលសារពើពន្ធដែលស្ថិតស្ថេរ និងដោយប្រុងប្រយ័ត្ន។ លោក Vitor Gaspar ប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធរបស់ IMF បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ និងក្រុមធនាគារពិភពលោកថា “ឱនភាព គឺខ្ពស់ ហើយបំណុលសាធារណៈសកល គឺខ្ពស់ណាស់ ដោយមានការកើនឡើង និងមានហានិភ័យ។ លោកបានលើកឡើងថា “ក្នុងល្បឿនបច្ចុប្បន្ន...
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ស្របពេលដែលរដ្ឋបាលស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងអនុវត្តការងារបានយ៉ាងល្អ ១០០% នៅភ្នំពេញ ។ ការលេីកឡេីងរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខាងលេីនេះ ធ្វេីឡេីងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ...
ភ្នំពេញ ៖ ក្នុងឱកាសធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច ថា «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់» ទាក់ទងនឹងសុខភាព។ លោកថា ក្នុងនោះក៏ត្រូវពង្រឹងភាពរឹងមាំ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខប្រកបដោយស្វ័យភាពសុខ...
នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោង ក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី១៦ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើដោយជោគជ័យ នៅក្រុង Kazan ប្រទេសរុស្ស៊ី ។ ក្នុងកិច្ចប្រជុំកំពូល ជាលើកដំបូង បន្ទាប់ពីប្រទេស BRICS បានពង្រីកចំនួនសមាជិក លោក Xi Jinping ប្រធានរដ្ឋចិន...
ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខណ្ឌទួលគោក នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ពលរដ្ឋ បានលើកឡើងជាសំណើរនិងសំណូមពរ ផ្ទាល់មាត់ ចំនួន៤បញ្ហា ក្នុងនោះបានស្នើសុំស្តារអាងស្តុកទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុព នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កឱ្យលិចលំនៅដ្ឋាន និងបណ្តាលឱ្យសត្វ...
បរទេស ៖ កោះតៃវ៉ាន់កំពុងបង្កើន កិច្ចខិតខំ ប្រឹងប្រែងពង្រឹង សមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង ការបិទផ្លូវយោធាដ៏មាន សក្តានុពលដោយប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បង្កើនសម្ពាធយោធាលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ ដែលបង្ហាញពីផែនការស្បៀង អាហារសម័យសង្គ្រាម របស់កោះតៃវ៉ាន់ ដែលត្រូវបានបញ្ជូនទៅសភាកាលពីថ្ងៃអង្គារ...
បរទេស ៖ ការនាំចេញបង្កងរបស់វៀតណាម ទៅកាន់ប្រទេសចិនបានកើនឡើង ៣៣ដងពីមួយឆ្នាំទៅមួយឆ្នាំដល់ ២០៥,៨៧ លានដុល្លារ ក្នុងខែមករាដល់ខែកញ្ញា ដោយសារតម្លៃទាប និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នេះបង្ហាញពីការកើនឡើង ៣,២៨៥ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់កាសែត South...
កំពង់ស្ពឺ ៖ កិច្ចប្រជុំការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតាមបណ្តាក្រង /ស្រុកទាំង៩ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយះពេលកន្លងមក ហើយការប្រជុំក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត...