ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ ចូលជួបសម្ដែងការគួរសម ខណៈប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋមប្រជាមានិតចិន លើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា។...
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមពាក់ព័ន្ធនឹងវីដេអូ ជនជាតិចិនមួយក្រុម បានបាញ់ប្រហារទៅបុរសម្នាក់ជាជនជាតិចិនដូចគ្នា ក្នុងបន្ទប់ភោជនីយដ្ឋានមួយកន្លែង គឺប្រភពពីក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយពីទទួលបានដំណឹងនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាផ្ទាល់ដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ពេលនោះឃើញថា វីដេអូនេះពិតជាកើតមានឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រាកដមែន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានសាទរចំពោះព័ត៌មានដែលថា អ៊ីស្រាអែលបានសម្លាប់លោក Yahya Sinwar ដែលជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ក្នុងអំឡុងពេលការប្រយុទ្ធគ្នានៅហ្គាហ្សា។ គួរឲ្យដឹងដែរថាកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF បានប្រកាសពីការស្លាប់របស់ Sinwar កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បានបញ្ជាក់ពីអត្តសញ្ញាណ...
បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនអាចការពារខ្លួនបានតាមរយៈ ការក្លាយជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ឬជាសមាជិកនៃអង្គការណាតូ ដោយលោកអះអាងថា លោកបានផ្តល់ហេតុផលដូចគ្នាទៅនឹង អតីតប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ...
បរទេស៖ រថយន្តទេសចរណ៍ប្រើប្រេងម៉ាស៊ូត ដឹកអ្នកទេសចរជនជាតិឥណ្ឌូនេស៊ីចំនួន ៥០នាក់ បានឆេះនៅស្រុក ប៉ាកឆុង នៃខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបានទៅកាន់ផ្លូវមិត្តភាព បន្ទាប់ពីប៉ូលីសបានទទួលសេចក្តីរាយការណ៍ថា រថយន្តក្រុងបានឆេះ។...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលត្រូវតែបដិសេធមិនពិចារណា សូម្បីតែជម្រើសនៃការវាយលុក លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងក្រុងហ្សេរុយសាឡឹមខាងលិច បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីអ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០ គ្រាប់ ទៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី១ ...
កំពង់ធំ៖ ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកពូជស្រូវចំនួន១.៨៥៦តោន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកកំពង់ស្វាយ ដែលមកពីបណ្តា ក្រុងស្រុកទាំង៨...
ពេលថ្មីៗនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានពន្យារពេលដំណើរទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់និងអង់ហ្គោឡា ដែលនឹងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា គឺជាពាក្យសន្យាចំពោះទ្វីបអាហ្វ្រិកដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបានក្នុងរយៈពេលយូរ ដោយសារមូលហេតុគ្រប់បែបយ៉ាង ។ ប្រការនេះបានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ...