បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងបរិច្ចាគរថក្រោះ M1 Abrams ដែលចូលនិវត្តន៍មួយចំនួន របស់ខ្លួនទៅឱ្យអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវ បានធ្វើការស្នើសុំអស់រយៈពេលជាច្រើនខែសម្រាប់ អាវុធដែលអាចយកមកប្រើប្រាស់ ក្នុងសមរភូមិប្រឆាំងរុស្សីបាន។ គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានបញ្ជូនអ៊ុយក្រែន Abrams ចំនួន៣១ រួចមកហើយតាំង តែពីនៅពាក់កណ្តាលឆ្នាំ ២០២៣ហើយ...
បរទេស៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃចន្ទថា អឺរ៉ុប (EU) ត្រូវតែពិចារណា លើការព្យួរកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី របស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល ក្រោមការចោទប្រកាន់ ពីបទរំលោភ សិទ្ធិមនុស្សដោយរដ្ឋជ្វីហ្វ ។ លោក Sanchez បានអំពាវនាវរួចហើយ ដល់សហគមន៍អន្តរជាតិ ឲ្យបញ្ឈប់ការលក់ អាវុធទៅឲ្យអ៊ីស្រាអែល...
បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាល្លឺម៉ង់ បានអះអាងថា រុស្ស៊ីកំពុងរំខាន ប្រទេសអាល្លឺម៉ង់ ហើយកំពុងស្វែងរកការ ធ្វើឱ្យខូចដល់ការរួបរួម របស់ខ្លួនតាមរយៈការផ្សព្វផ្សាយ ព័ត៌មានមិនពិត ប្រតិបត្តិការឥទ្ធិពល និងការបំផ្លិចបំផ្លាញ ដោយប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់រូបនេះ បានស្នើឱ្យសមាជិកសភាផ្តល់អំណាច និងថវិកាបន្ថែម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក និងបេក្ខជនប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋ លោក Donald Trump បានសន្យាថា នឹងបង្កើតការិយាល័យថ្មីជាពិសេស សម្រាប់ប្រធានក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk ប្រសិនបើលោកឈ្នះការបោះឆ្នោត ខែវិច្ឆិកាខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានណែនាំឱ្យបញ្ឈប់សកម្មភាព នៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ីនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី១៦ តុលា នេះ ថា កន្លងមក ក.ប.ទ. បានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ចំនួន ៩...
ម៉ូស្គូ៖ តុលាការទីក្រុងមូស្គូ បានពិន័យក្រុមហ៊ុនផ្ញើសារ Telegram ចំនួន ៤លានរូប្លែ (ប្រហែល ៤១,៤០០ដុល្លារអាមេរិក) សម្រាប់ការបដិសេធមិនលុបព័ត៌មាន ដែលហាមប្រាមក្នុងប្រទេសរុស្ស៊ី។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Telegram ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តបទល្មើសរដ្ឋបាល ចំពោះការខកខានក្នុងការ “ដកចេញនូវព័ត៌មាននៅពេលដែលការដកចេញបែបនេះត្រូវបានទាមទារដោយច្បាប់រុស្ស៊ី” ។ តុលាការមិនបានបញ្ជាក់ពីព័ត៌មានហាមឃាត់ដែលនាំឲ្យមានការផាកពិន័យនោះទេ។ នៅក្នុងខែសីហា Telegram ត្រូវបានពិន័យជាប្រាក់ចំនួន ៤លានរូប្លែម្ដងរួចទៅហើយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមលើមុខតំណែងបច្ចុប្បន្ន។ សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា មានមុខតំណែងបច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋលេខាធិការក៏បានធ្វើការក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់...
ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការចាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានជើងហោះហើរ ចេញ-ចូល ចំនួន១៤,៥៥៦ជើង រួមទាំងអ្នកដំណើរចេញ-ចូល ចំនួន១,៣០០,០៤៨នាក់។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។ ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) លោក ម៉ៅ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការគូសបញ្ជាក់ ជុំវិញការបង្កើតឱ្យមានការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតីមិនមែនផ្តោតសំខាន់តែការប្រកួតនោះទេតែសម្តេចចង់គាស់រំលើងក្បាច់គុនបុរាណរបស់ដូនតាខ្មែរផ្សេងៗទៀត ក្រៅពីគុនខ្មែរ និងល្បុក្កតោ ដែលស្ទើតែរលុបបាត់ ឱ្យរស់ឡើងវិញ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងយុវជន ព្រមទាំងចងក្រងជាឯកសារ។ នៅក្នុងឱកាស អញ្ជើញពិនិត្យលើការត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតី ដែលជាសកម្មភាពក្រៅផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី រសៀលថ្ងៃពុធ ទី១៦...