ព្រុចសែល៖ មេដឹកនាំនៃប្រទេសទាំងប្រាំបួននៃសហភាពអឺរ៉ុបមេឌីទែរ៉ាណេ ដែលគេស្គាល់ថា Med9 បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់មជ្ឈិមបូព៌ា និងបានជំរុញឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃសុក្រ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល Med9 លើកទី១១ ដែលបានធ្វើឡើងនៅទីក្រុង Paphos ភាគខាងលិចប្រទេស Cypriot មេដឹកនាំទាំងអស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា គឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយទាមទារឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” និងការផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សទៅប្រទេសលីបង់។ មេដឹកនាំ Med9...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី០១ ខែតុលា ដោយប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស “អាមេរិកកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ និងរួមគ្នាទប់ស្កាត់រាល់ចេតនាបង្កចលាចលសង្គម ដែលជាគ្រោះមហន្តរាយបង្កដោយមនុស្ស ដ៏គួរឱ្យភ័យខ្លាច។ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» សម្តេចធិបតី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា សកម្មភាពប្រយុទ្ធប្រឆាំង នឹងល្បែងឆបោកអនឡាញ បានក្លាយជាកុងសុងស៊ីស សម្រាប់កម្ពុជា-ចិន។ តាមរយៈគណនីហ្វេសប៊ុក លោក វ៉ាង វិនពីន បានលើកឡើងថា ក្នុងកិច្ចប្រជុំនៅប្រទេសឡាវ នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ចិន) បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈវេទិការអាស៊ាន-អាមេរិក នៅទីក្រុងវៀងចន៍ ប្រទេសឡាវ បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលនឹងត្រូវអនុម័ត នៅឆ្នាំក្រោយ។ យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីអំពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១២ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម...
សៀមរាប៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា»។ សិក្ខាសាលានេះធ្វើឡើង នៅសណ្ឋាគារ Royal Angkor Resort នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត...
យន្តហោះដឹក អ្នកដំណើរមួយគ្រឿង របស់អាមេរិក ចុះចតបន្ទាន់បណ្តាល ឲ្យមានភ្លើងឆេះសន្ទោសន្ធៅ តែសំណាងល្អមិន មានអ្នកបាត់បង់ជីវិត UNIFIL ព្រមានអ៊ីស្រាអែល អំពីគ្រោះថ្នាក់ខ្លាំង ចំពោះប្រតិបត្តិការ នៅជិតទីតាំងរបស់ខ្លួន ហ្វីលីពីន ចាប់ផ្តើមសមយុទ្ធ ទ័ពជើងទឹក ជាមួយសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀត ខណៈភាពតានតឹង ក្នុងតំបន់កាន់តែក្តៅគគុក ថៃ ៖ មួយគ្រួសារមានគ្នា៤នាក់...
វ៉ាស៊ីនតោន ៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានអបអរសាទរ អង្គការឈានមុខគេ របស់ប្រទេសជប៉ុននៃអ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ Nihon Hidankyo លើការទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៤ ដោយថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវធ្វើសង្គ្រាមឡើយ ។ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានសាទរចំពោះក្រុមនេះ ដែលបង្កើតឡើង ដោយអ្នករស់រានមានជីវិត...
វៀងច័ន្ទន៍ ៖ ប្រទេសសំខាន់ៗនៅអាស៊ីប៉ាស៊ីហ្វិក នៅតែមានការខ្វែងគំនិតគ្នា កាលពីថ្ងៃសុក្រ ជុំវិញសង្គ្រាមអូសបន្លាយ របស់រុស្ស៊ី នៅអ៊ុយក្រែន និងបញ្ហាក្នុងតំបន់សំខាន់ៗ ដូចជាភាពតានតឹង នៅសមុទ្រចិនខាងត្បូង និងការអភិវឌ្ឍមីស៊ីល របស់កូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចប្រជុំ មេដឹកនាំរបស់ពួកគេ នៅប្រទេសឡាវ។ ក្នុងចំណោមប្រទេសចំនួន ១៨ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងរដ្ឋធានីវៀងចន្ទន៍ សហរដ្ឋអាមេរិក ជប៉ុន...
វៀងច័ន្ទន៍ ៖ ជាមួយនឹងជិតមួយភាគបួននៃចំនួនប្រជាជនពិភពលោក ប្រទេសចិន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) មានសក្តានុពលទីផ្សារយ៉ាងសម្បើម ដែលបម្រើជាអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ចំពេលមានការស្ទុះងើបឡើងវិញ នៃសកលលោកដ៏យឺតយ៉ាវ។ ព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ នៅក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ត្រូវបានកត់សម្គាល់ដោយការប្រកាសរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៧ កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការបញ្ចប់យ៉ាងសំខាន់នៃការចរចាកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន...