សេចក្តីជូនដំណឹងសូមជូនដំណឹងដល់កញ្ញា ពេជ្រ សុខបូរមី! សូមកញ្ញាទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពី ការជូនដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាង ខ្ញុំបានព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ក្នុងករណីកញ្ញា មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។សូមអរគុណ!
សេចក្តីជូនដំណឹងសូមជូនដំណឹងដល់លោកម៉ាញ ដារ៉ា និងលោកស្រី មៀច សុភាព! សូមទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពីការជូន ដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាងខ្ញុំបាន ព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ក្នុងករណីអ្នកទាំងពីរ មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវ ច្បាប់។សូមអរគុណ!
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយក្រុមការងារពាក់ព័ន្ធ បានអញ្ជើញបើកហឹបវិញ្ញាសា សម្រាប់ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី។ ដោយស្ថានភាពនៅមណ្ឌលប្រឡង មានរបៀបរៀបរយ...
ហ្គាហ្សា៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន បានឲ្យដឹងថា សង្រ្គាមដ៏ព្រៃផ្សៃ ដែលអូសបន្លាយរយៈពេលមួយឆ្នាំ បានប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីប ទៅជាកន្លែងបញ្ចុះសពសម្រាប់មនុស្សរាប់ម៉ឺននាក់ និងសមុទ្រនៃកម្ទេចថ្ម ។ លោក Philippe Lazzarini អគ្គស្នងការ នៃទីភ្នាក់ងារជំនួយ និងការងារជនភៀស ខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា “១២ខែនៃសង្រ្គាមដ៏ឃោរឃៅ បានប្រែក្លាយតំបន់ហ្គាហ្សា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្រារព្ធខួបលើកទីមួយ នៃការវាយលុកដ៏សាហាវ របស់ពួកហាម៉ាសកាលពីខែតុលា ឆ្នាំមុន ដែលជាការវាយប្រហារមួយ ដែលបានធ្វើឱ្យសហគមន៍ ភាគខាងត្បូងមានការភ្ញាក់ផ្អើល បញ្ឆេះសង្រ្គាម និងបង្កឱ្យមានការភ័យខ្លាច នៃជម្លោះមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ ពិធីរំលឹកវិញ្ញាណក្ខន្ធបានចាប់ផ្តើមនៅម៉ោង ៦ និង ២៩នាទី ព្រឹក ម៉ោងក្នុងស្រុក ដែលជាពេលវេលាពិតប្រាកដ ដែលក្រុមយុទ្ធជនហាម៉ាស់ បានរំលោភលើរបងព្រំដែន...
យូអិន ៖ បេសកជនចិន បានជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងជៀសវាងការវោហាសា្សស្រ្តដ៏ក្តៅគគុក និងសកម្មភាពញុះញង់ ដើម្បីការពារស្ថានការណ៍ នៅមជ្ឈិមបូព៌ាកុំឱ្យកើនឡើង បន្ថែមទៀត ឬអាចឈានដល់ ការគ្រប់គ្រងបាន។ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពេញ អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តលទ្ធផលនៃសន្និសីទសំខាន់ៗរបស់អង្គការសហប្រជាជាតិថា “នាពេលបច្ចុប្បន្ននេះ មិនត្រូវមានការពន្យារពេលណាមួយ ក្នុងការរក្សាសន្តិភាពនៅមជ្ឈិមបូព៌ាឡើយ”។ ...
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធធនាគារនិងគេចវ៉េសមិនព្រមសងទៅម្ចាស់ដើម (ជនរងគ្រោះ) វិញ។ តាមរយៈមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភពច្បាស់លាស់ (ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ។ បន្ថែមលើសពី មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ប្រសិនបើទទួលបានប្រាក់ពុំមានប្រភពច្បាស់លាស់សូមអនុវត្តតាមការណែនាំដូចខាងក្រោម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ។ ការបង្ហាញនូវការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ ខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលសម្តេចធិបតី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន...
កំពង់ចាម៖ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន ២០០អង្គ/នាក់ នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថាគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ពីបទបង្កហឹង្សាដោយចេតនាដោយជនសង្ស័យ បានយកពូថៅកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបូសជាទម្ងន់ដោយសារផឹកស៊ីស្រវឹងហើយទាស់សម្តីគ្នាកាលពីវេលាម៉ោង ១៤ និង ៣០ នាទីនៅចំនុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះ ម ញ៉ន ភេទប្រុសអាយុ ៣៧ឆ្នាំ...