ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីជាជនអូស្ត្រាលី២នាក់បានសម្រេច ត្រូវបានកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ។ ករណីនេះកើតឡើងនារសៀលថ្ងៃ១៨ ធ្នូ វេលាម៉ោង២២៖២៥នាទី ក្នុងគ្រាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី)...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី និងស្តារសន្តិភាពនៅក្នុងតំបន់។ ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី១១ នៃអង្គការអភិវឌ្ឍន៍៨ (D-8) សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Sisi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលុបបំបាត់ភាពតានតឹងក្នុងតំបន់ និងជៀសវាងការកើនឡើង ដោយជំរុញឱ្យភាគីទាំងអស់ធ្វើសកម្មភាពប្រកបដោយប្រាជ្ញាដើម្បីការពារ។ តំបន់ពីការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិភាព...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)...
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋាន បានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន ៣កន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការ លួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់...
ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះពិភាក្សា ការងារជាមួយតំណាង ធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ...
ញ៉ូវយ៉ក ៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិតរញ្ជួយ៥,១រ៉ិចទ័រ បានវាយប្រហារក្នុងរយៈចម្ងាយ ១២៥គីឡូម៉ែត្រ នៃទីក្រុង Dapdap របស់ប្រទេសហ្វីលីពីន នៅវេលាម៉ោង១៩និង២២នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់បឋមថា ស្ថិតនៅរយៈទទឹង១១.៩៤ដឺក្រេប៉ែកខាងជើង និងរយៈបណ្តោយ១២៦.៦៣ដឺក្រេប៉ែកខាងកើត ។ ក្រោយកើតឡើងគ្រោះរញ្ជួយដីនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីអ្នករងគ្រោះ រឺខូច ខាតអ្វីនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប៉េកាំង ៖ បេសកជនរបស់អង្គការសហប្រជាជាតិចិនបានឲ្យដឹង នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ដោយសារស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែមានភាពរសើប និងស្មុគ្រស្មាញជាមួយនឹងគន្លងអនាគត ដែលមិនស្ថិតស្ថេរ និង មិនច្បាស់លាស់ សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ដំណើរ ការដំណោះស្រាយនយោបាយនៃបញ្ហានៅឧបទ្វីបនេះ ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ការរក្សាសន្តិភាព...
ហាណូយ ៖ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្របានព្រមានថា ប្រទេសវៀតណាម ទំនងជានឹងជួបប្រទះរលកកម្តៅខ្លាំង និងអាកាសធាតុក្តៅខ្លាំងនៅក្នុងឆ្នាំ២០២៥ ។ កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Vietnam News បានដកស្រង់សម្តីលោក Mai Van Khiem នាយកមជ្ឈមណ្ឌលខាងលើនេះ ដោយបានលើកឡើងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងស្រុក ទឹកជំនន់កើតឡើងភ្លាមៗ គ្រោះបាក់ដី និងការកើនឡើងនៃភាពញឹកញាប់នៃព្យុះធំ...
កំពង់ធំ÷ លោក នួន ផារ័ត្ន អភិបាលខេត្ត អមដំណើរដោយលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាតចំនួន២៥០គ្រួសារ ស្ថិតក្រុងស្ទឹងសែន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងសមភាគីកូរ៉េខាងត្បូងលោក Han Duck Soo ដែលជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធ ក្នុងគោលបំណងរក្សាភាពប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគីទោះបីជាមានការចោទប្រកាន់ លើប្រធានាធិបតីក៏ដោយ។ លោក Ishiba និងលោក Han ដែលបានកាន់តួនាទីជា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍ក៏បានអះអាងម្តងទៀត ក្នុងអំឡុងពេលហៅទូរស័ព្ទរបស់ពួកគេ...