បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានអះអាងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ស្ថិតនៅក្រោម ការរិះគន់ យ៉ាងខ្លាំង ពីសំណាក់ទាហានរបស់គាត់ សមាជិកសភា និងអ្នកវិភាគយោធា បន្ទាប់ពីកងកម្លាំង រុស្ស៊ីបានវាយលុយយ៉ាងឆាប់រហ័សនៅ Donbass និងរុញច្រានកងទ័ពរបស់ទីក្រុងគៀវឲ្យចេញមកវិញ។ យោងតាមគេហទំព័ររបស់ចក្រភពអង់គ្លេស ដោយសារតែការលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk...
គៀវ៖ កាលពីថ្ងៃព្រហស្បតិ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា យន្តហោះចម្បាំង F16 ចំនួន ១គ្រឿង បានធ្លាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។ អគ្គសេនាធិការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ថា យន្តហោះចម្បាំង F16 ដែលចូលរួមក្នុងការប្រយុទ្ធបានបំផ្លាញមីស៊ីលចំនួន៤គ្រាប់ ហើយយន្តហោះមួយក្នុងចំណោមយន្តហោះនោះបានបាត់ការទាក់ទងនៅគ្រាដែលចូលទៅជិតគោលដៅបន្ទាប់។ សេចក្តីថ្លែងការណ៍បានដាក់ថា “ដូចដែលវាបានប្រែក្លាយនៅពេលក្រោយ យន្តហោះបានធ្លាក់ ហើយអ្នកបើកយន្តហោះបានស្លាប់” ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃឧប្បត្តិហេតុមួយនេះនោះទេ។ គណៈកម្មការពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូល សិស្សចូលរៀនឱ្យបានផុលផុស ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី។ តាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្ដេចធិបតី បានអំពាវនាវក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំ...
ភ្នំពេញ៖ សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប កំពុងរៀបចំ តាក់តែងវិញ្ញាសា សម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ នៅពេលរសៀលថ្ងៃទី៣១ ខែសីហានេះ ។ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅ នៅរសៀលក្នុងថ្ងៃតែមួយ ។...
តូក្យូ៖ ការស្នើសុំថវិកាដំបូង សម្រាប់ឆ្នាំ២០២៥ របស់ប្រទេសជប៉ុន ទំនងជាបានឈាន ដល់កំណត់ត្រាជាង ១១៧ពាន់ពាន់លានយ៉េន (៨០៨ពាន់លានដុល្លារ) ដែលជាកំណត់ត្រា ខ្ពស់សម្រាប់ឆ្នាំទី២ ជាប់ៗគ្នា នេះបើតាមការបូកសរុប របស់សារព័ត៌មានក្យូដូ បានបង្ហាញនៅថ្ងៃសុក្រនេះ ជាមួយនឹងការចំណាយផ្នែកសន្តិសុខសង្គម និងការពារជាតិកើនឡើង។ សំណើរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកលើ គោលនយោបាយវេជ្ជសាស្ត្រ និងប្រាក់សោធន និវត្តន៍បានកើន...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានស្នើសុំថវិកាកំណត់ត្រាចំនួន ៨,៥ពាន់ពាន់លានយ៉េន (៥៩ ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសន្តិសុខ លើកោះដាច់ស្រយាល ដោយដាក់ពង្រាយយានយន្តដ្រូន ចំពេលមានការអះអាងផ្នែកយោធា ដែលកំពុងកើនឡើង របស់ប្រទេសចិន។ សំណើនេះលើសពីកំណត់ត្រា ថវិកាចំនួន ៧,៩ ពាន់ពាន់លានយ៉េន សម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលបញ្ចប់នៅខែមីនា ខាងមុខ ហើយស្រប តាមផែនការកសាងប្រព័ន្ធការពាររយៈពេល ៥ឆ្នាំ...
ភ្នំពេញ៖ ក្រុមហ៊ុនចិនជាច្រើន បានបង្ហាញអំពីបំណងក្នុងការដាក់ទុនវិនិយោគ លើការដាំដុះ ផលិត កែច្នៃ និងវេចខ្ចប់ផលិតផលកសិផល និងផ្លែឈើនៅកម្ពុជា ដើម្បីអាចផ្គត់ផ្គង់ការនាំចេញ ទៅកាន់ប្រទេសចិន ប្រកបដោយស្ថេរភាព ។ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សា ការងារជាមួយ...
VIENNA៖ ប្រធានទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ហៅកាត់ (IAEA) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទៅទស្សនកិច្ច នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហៅកាត់ថា (ZNPP) នៅសប្តាហ៍ក្រោយ ដោយសារតែស្ថានភាពសុវត្ថិភាពនុយក្លេអ៊ែរនៅទីនោះ “នៅតែមិនប្រាកដប្រជានៅឡើយ” ។លោក Rafael Grossi អគ្គនាយក IAEA បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយយ៉ាងដូច្នេះថា លោកនឹងពិភាក្សា...
ឥស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ថា (NDMA) និងនាយកដ្ឋានឧតុនិយមប៉ាគីស្ថាន ហៅកាត់ (PMD) បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធសម្ពាធទាបដ៏ធ្ងន់ធ្ងរមួយនៅសមុទ្រអារ៉ាប់ ក្បែរឆ្នេរសមុទ្ររបស់ ប្រទេសប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងកើនឡើង និងបង្កជាព្យុះស៊ីក្លូន ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់បក់បោកខ្លាំងនៅក្នុងខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសនេះ ។នាយកដ្ឋាន PMD បានឲ្យដឹងនៅក្នុង...
បរទេស ៖ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំង F-16 មួយគ្រឿងក្នុងចំណោម យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែន បានទទួលពីដៃ គូលោកខាងលិច គឺបានធ្លាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍...