បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell បាននិយាយថា អឺរ៉ុប គឺមិនអាចផ្តល់ភ្លើងខៀវ ដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធដែលផ្តល់ ដោយរដ្ឋជាសមាជិក សម្រាប់ការវាយប្រហារចូលជ្រៅ លើប្រទេសរុស្ស៊ីនោះទេ ដោយសារតែរដ្ឋាភិបាលជាតិ ចង់ធ្វើការសម្រេចចិត្តដោយឡែកពីគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ៕
ភ្នំពេញ៖ គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទស្សនកិច្ចនេះ ក៏ស្របពេលដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី ក្នុងចំណង AUKUS បាននិងកំពុងបន្តប្រើវោហាសាស្រ្ត វាយប្រហារកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា ទៅទស្សនាក្រុមហ៊ុនចម្រាញ់រ៉ែមាស របស់ខ្លួន នៅខេត្តមណ្ឌលគិរី។ ការជំរុញនេះធ្វើឡើងស្របពេលដែល ក្រុមជ្រុលនិយមមួយក្ដាប់តូច បាននិងកំពុងបំភ្លៃព័ត៌មានថា កម្ពុជា បានកាត់ខេត្តចំនួន៤ទៅឱ្យវៀតណាម ក្នុងនោះរួមមានទាំងខេត្តមណ្ឌលគិរី ផងដែរ។ ថ្លែងក្នុងឱកាស អនុញ្ញាតឱ្យ លោក ដឺរិក យីប...
ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្រុមហ៊ុន ស៊ូ វៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងជាសមាជិកសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) រីករាយចូលរួមមូលនិធិគាំទ្ររាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព និងនិរន្តរភាព។ កម្មការិនី ហង្ស កថា បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិក្នុងស្មារតីសាមគ្គីភាព...
ភ្នំពេញ៖ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។ អ្នកស្រី ម៉ី ឆវី ពលករដែលកំពុងធ្វើការងារនៅប្រទេសជប៉ុនបានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។ អ្នកស្រីបាននិយាយថា៖ «នាងខ្ញុំសូមចូលរួមបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដីរបស់យើង» ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវបំពេញការងារ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារ ពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើអោយបានល្អ ធ្វើអោយគេកោតសរសើរ។ ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០...
ភ្នំពេញ ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ បង្កើតឡើង ដើម្បីលើកកម្ពស់ធុរកិច្ចថ្មី និងធុរកិច្ចឌីជីថល នៅប្រទេសកម្ពុជា ។ អនុស្សរណៈយោគយល់គ្នានេះ អនុញ្ញាតឲ្យក្រុមហ៊ុន Visa សហការជាមួយ...
ភ្នំពេញ ៖ សិស្សានុសិស្ស និងសិក្ខាកាមនៃគ្រឹះស្ថាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅទូទាំងប្រទេសកម្ពុជា បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកា តាមលទ្ធភាពចូលក្នុងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយ៉ាងច្រើនកុះករ ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើន ។ យុវតី ឡន ស្រីនីត...
កំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា និងលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់គ្រួសារពលរដ្ឋ ដែលពិការភាព មានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងស្រុកចំការលើ...