កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានមានប្រសាសន៍ថារដ្ឋាភិបាល បានផ្តល់ស្រូវពូជ ៥៥តោន សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេល អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋ ជាង ៨០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួម...
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានរាបចំប្រណាំងទូកនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទីមួយនៃពិធី គឺមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយប្រមាណជាង ២៥ម៉ឺននាក់។ នេះបើយោងតាមតួរលេខតបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរមកលេងកម្សាន្ត និងទស្សនាពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ មានភ្ញៀវទេសចរសរុបប្រមាណជាង២៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣ មានតែចំនួនជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ កើនឡើងជាង៨៩%។...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ហើយគ្រឹះស្ថានសិក្សាទាំងអស់ក៏នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ វិច្ឆិកា សម្ដេចធិបតីបានលើកឡើងដឹងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុតដែលត្រូវបានកំណត់ នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបិទបញ្ចប់ដំណើរការ ហើយ ដោយបានបើកលិខិតឆ្លងដែនជូនពួកគាត់ចំនួន ៤.៩៧១នាក់។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកពាក់ព័ន្អនានា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារាត្រីថ្ងៃ២ វិច្ឆិកា បានចុះពិនិត្យការងារ នៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងារ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើងក្នុងពេលយប់ ហើយរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ព័ត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ។ ការចុះត្រួតពិនិត្យនេះក៏ផ្តោតទៅលើការស្វែងរកនិងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកំពស់សេវាឲ្យបានប្រសើរឡើងថែមទៀត៕
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាថ្ងៃ២ វិច្ឆិកា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឲ្យមានការបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម។ ឆ្លៀតក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសមាជិក...
ភ្នំពេញ៖ កម្ពុជា ទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិកាពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។ នេះជាការថ្លែងរបស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាឱកាសដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាមកដល់មាតុប្រទេសវិញ កាលពីរាត្រីថ្ងៃ២ វិច្ឆិកា បន្ទាប់ពីចូលរួមសន្និសីទរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានខ្មែរ...
បេរូត៖ កាសែតអារ៉ាប់ Asharq Al-Awsat បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលផែនទីបង្ហាញផ្លូវរបស់ប្រទេសលីបង់ សម្រាប់បទឈប់បាញ់មួយ។ លោក Berri ត្រូវបានគេដកស្រង់សម្តីថា “នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោលផែនទីបង្ហាញផ្លូវបទឈប់បាញ់របស់ប្រទេសលីបង់ ដែលយើងយល់ព្រមជាមួយបេសកជនអាមេរិកលោក Amos Hochstein” ដែលចលនានយោបាយ ដើម្បីដោះស្រាយវិបត្តិត្រូវបានពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៥...
បេរូត៖ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថាមនុស្ស ៥២នាក់បានស្លាប់ និង ៧២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Baalbek ក៏ដូចជាទីក្រុង និងភូមិជុំវិញនៅភាគខាងកើតប្រទេសលីបង់។ កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេទៅលើភាគខាងកើតប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីបានចេញការព្រមានដល់ពលរដ្ឋ ដោយអំពាវនាវឱ្យមានការជម្លៀសចេញពីទីក្រុង ភូមិ និងទីប្រជុំជនទាំងមូលនៅក្នុងតំបន់នោះ។ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងខ្លាំង លើប្រទេសលីបង់ក្នុងភាពតានតឹងជាមួយក្រុមហេសបូឡា តាំងពីចុងខែកញ្ញាមក។ នៅដើមខែតុលា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោកឆ្លងកាត់ព្រំដែនភាគខាងជើង...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងបញ្ជូនទ្រព្យសម្បត្តិយោធាបន្ថែម រួមទាំងនាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin “បានបញ្ជាឱ្យដាក់ពង្រាយនាវាពិឃាតការពារមីស៊ីលផ្លោងបន្ថែម កងនាវាចម្បាំង និងយន្តហោះដឹកប្រេង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់កងទ័ពអាកាសអាមេរិក B-52 ជាច្រើនគ្រឿងទៅកាន់តំបន់” ហើយកងកម្លាំងទាំងនេះត្រូវបានគេរំពឹងថា នឹងមកដល់នាពេលខាងមុខនេះ។ លេខាធិការសារព័ត៌មានមន្ទីបញ្ចកោណ លោក Pat Ryder បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...