បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មាធិការអឺរ៉ុប កំពុងស៊ើបអង្កេតថា តើ Telegram បានបំពានច្បាប់ឌីជីថល របស់សហភាពអឺរ៉ុប ដោយការខកខានក្នុងការផ្តល់លេខ អ្នកប្រើប្រាស់ត្រឹមត្រូវឬអត់។ ប្រភពដដែលបានសរសេរទៀតថា ការស៊ើបអង្កេតរបស់ EU ធ្វើឡើងស្របពេលការស៊ើបអង្កេត របស់រដ្ឋាភិបាលបារាំង លើសកម្មភាពឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ នៅលើកម្មវិធីផ្ញើសារ ដែលនាំទៅដល់ការចាប់ខ្លួន...
តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ៥,០០០,០០០រៀល (៥លានរៀល)៕
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន Everwave...
ភ្នំពេញ៖ តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ព្រមទាំងបុត្រ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ២,០០០,០០០រៀល (២លានរៀល)៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែនបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ដែលជាផលិតក្នុងស្រុកលើកដំបូង របស់ខ្លួនរួចរាល់ហើយ។ រដ្ឋាភិបាលទីក្រុងគៀវ បានស្នើដល់អ្នកគាំទ្រលោកខាងលិច អស់រយៈពេលជាច្រើនខែដើម្បីអនុញ្ញាតឱ្យខ្លួន ប្រើប្រព័ន្ធមីស៊ីលផលិតដោយបរទេស ដើម្បីបាញ់ដល់គោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី។ មេដឹកនាំអ៊ុយក្រែន បានធ្វើសេចក្តីប្រកាសនៅក្នុង សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះ។ លោកប្រធានាធិបតីបានមានប្រសាសថា៖ តើមានការវិវឌ្ឍន៍អ្វីផ្សេងទៀតនៅក្នុងអ៊ុយក្រែន? ខ្ញុំគិតថាវាលឿនពេកក្នុងការនិយាយអំពីវា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ី កាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា ចំនួនយន្តហោះចម្បាំងដែលផ្តល់ដោយ លោកខាងលិចមកទល់ពេលនេះ គឺនៅមិនគ្រប់គ្រាន់នៅឡើយទេ។ ប្រទេសជាសមាជិកមួយចំនួនរបស់ អង្គការណាតូរួមមានសហរដ្ឋអាមេរិក...
បរទេស៖ លោក Aleksandr Mantytsky ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងបន្តគាំទ្រទីក្រុង Dhaka (បង់ក្លាដែស) ក្នុងឆាកអន្តរជាតិ ខណៈលោកបានជួបជាមួយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ដែលជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស្ថិតនៅអាស៊ីខាងត្បូងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងនៅថ្ងៃពុធ ដោយចែករំលែកវីដេអូនៃការវាយប្រហារថា យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីតាំងមួយក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលត្រូវបានប្រើដើម្បីលាក់ប្រព័ន្ធរ៉ុក្កែត HIMARS និងគ្រាប់បែកដែលបរិច្ចាគដោយលោកខាងលិច ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើងត្រូវបានយោធាកំណត់អត្តសញ្ញាណថាជាភូមិ Kondratovka ដែលស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីតំបន់ Kursk...
ប៉ារីស៖ សហព័ន្ធអារ៉ាប់រួម និងរុស្សី បានដាក់សំណើសុំចូលកុងស៊ុល ទៅកាន់នាយកប្រតិបត្តិ Telegram លោក Pavel Durov ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីស ជុំវិញការចោទប្រកាន់ថា លោកបដិសេធមិនសហការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងកម្មវិធីដ៏ពេញនិយមមួយនេះ។ ក្រសួងការបរទេសរបស់អេមីរ៉ាតអារ៉ាប់រួមបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវករណីរបស់លោក Durov ហើយបានដាក់សំណើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់ឱ្យលោកនូវសេវាកម្មកុងស៊ុលទាំងអស់ជាបន្ទាន់។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ខ្លួនបានអនុវត្តការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់រុស្ស៊ីមកលើប្រទេសនេះ។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា ការដាក់កំហិតអគ្គិសនីនឹងធ្វើឡើងនៅក្នុងតំបន់ទាំងអស់របស់អ៊ុយក្រែនចាប់ពីម៉ោង ៦ ដល់ ១១ ព្រឹក ម៉ោងក្នុងស្រុក និងចាប់ពីម៉ោង ៣ ដល់ ៩ យប់ ខណៈដែលការតាំងទីលំនៅជាង ៥០០...