គៀវ៖ កងទ័ពអ៊ុយក្រែន បានរឹបអូសយកការតាំងទីលំនៅចំនួន ១០០ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានវាយលុកចូលទៅក្នុងព្រំដែនជាប់តំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា នេះបើតាមសម្តីលោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ លោក Syrsky ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “យើងបន្តឆ្ពោះទៅមុខ ដោយធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់លើកងទ័ពរុស្ស៊ី ទាំងផ្នែកកម្លាំងមនុស្ស...
ម៉ូស្គូ៖ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានពីហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ដោយសារជម្លោះនៅក្បែរនោះ។ លោក Grossi បានឲ្យដឆងបន្ទាប់ពីបានទៅទស្សនារោងចក្រនៅតំបន់ Kursk របស់រុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដើម្បីវាយតម្លៃស្ថានភាព និងធ្វើការជាមួយសហការីរុស្ស៊ី អំពីដំណោះស្រាយ ចំពោះបញ្ហាបច្ចុប្បន្នថា “មានហានិភ័យនៃឧប្បត្តិហេតុនុយក្លេអ៊ែរនៅទីនេះ”...
ភ្នំពេញ ៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ឱ្យទៅជាចលនា និងប្រែក្លាយឱ្យទៅជាទម្លាប់ នៅក្នុងពេលខាងមុខ។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តីបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១ និងទិសដៅឆ្នាំទី២...
ភ្នំពេញ ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែក ទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករ និយោជិត ពីការទទួលបានប្រាក់ឈ្នួល ទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមា នៃប្រាក់ឈ្នួល ដែលអាចទទួលយកបាន ទាំងកម្មករនិយោជិត និងនិយោជក ។ នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណា ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យស្ដីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ។ តាមរយៈអនុក្រឹត្យរបស់...
ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាបានឱ្យដឹងថាសម្រាប់ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបឆ្នាំ២០២៥ខាងមុខនេះភាគីសហជីពនឹងលើកយកតួលេខ២១៨ដុល្លារទៅជជែកចរចារជាមួយភាគីនិយោជក និង ភាគីរាជរដ្ឋាភិបាល។ លោក ប៉ាវ ស៊ីណាប្រធានសហជីពចលនាកម្មករកម្ពុជាបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ថានៅថ្ងៃទី២៩សីហានេះគឺជាការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០២៥ជាលើកទី២ហើយបន្ទាប់ពីការចរចាលើកទី១កន្លងមកនេះ។ លោក ប៉ាវ ស៊ីណាបានបញ្ជាក់យ៉ាងដូច្នេះថា៖”ថ្ងៃស្អែកនេះជាថ្ងៃចរចាលើកទី២នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ។កាលពីម្សិលមិញភាគីសហជីពទាំងអស់ដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានជួបប្រជុំគ្នាដើម្បីកំណត់យកតួលេខរួមមួយដូច្នេះភាគីសហជីពបានឯកភាពគ្នា ជារួមគឺសម្រេចស្នើសុំប្រាក់ឈ្នួលចំនួន២១៨ដុល្លារ”។ប្រធានសហជីពរូបនេះបានឲ្យដឹងទៀតថាការស្នើសុំប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥មានចំនួនកើនឡើងចំនួន១៤ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលដែលកម្មករមានស្រាប់។ ទាក់ទិននឹងស្ថានភាពសេដ្ឋកិច្ចកលលោកវិញលោកប៉ាវ ស៊ីណាប្រធានសហជីពដដែលបានទទួលស្គាល់ថាពិតជាមានការជួបបញ្ហាមែន ប៉ុន្តែលោកថាសម្រាប់ទិដ្ឋភាពនៃការនាំចេញសម្លៀកបំពាក់ វិស័យកាត់ដេរ ស្បែកជើង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ តាមរយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានភារកិច្ច ដូចតទៅ៖ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អនិងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ។ សូមបញ្ជាក់ថា គណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អ និងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ...
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិ ឧបាស្រ័យពាណិជ្ជកម្ម។ សូមបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិ ឧបាស្រ័យពាណិជ្ជកម្ម ដែលសរសេរជាអក្សរកាត់ថា «គ.ជ.ឧ.ព» ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ ស្ដីពី ឧបាស្រ័យពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...