ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយមេចរឹក (MC2) ដែលបម្រើដល់ការងារបង្កបង្កើនផល និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងភូមិផ្ទះគរឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និង...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួង ការងារ។ ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៣៩១ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ សីហា នេះ ឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤)...
ភ្នំពេញ៖ ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយ លោក លី កាន់ជៀ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៦...
ភ្នំពេញ៖ នាវេលាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) បានប្រកាសចូលរួមបរិច្ចាកថវិការចំនួន ”ដប់ម៉ឺនដុល្លារ” ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការកសាងតាមបណ្តោយផ្លូវក្រវាត់ព្រំដែន។ យោងទៅតាមការប្រកាសពី ក្រុមហ៊ុន អ័រគីដេ វីឡា ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍជាតិ...
តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងបុត្រ សូមចូលរួមក្នុង ជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន $30,000...
ក្រុមហ៊ុន Toyota នៅវៀតណាម ប្រកាសប្រមូល រថយន្ត Lexus 600 មកវិញ ដោយសារតែមានបញ្ហា ឧបករណ៍បំលែងសាំង ចូលម៉ាស៊ីន និងកាមេរ៉ា អាមេរិក៖ ផ្ទុះកង់យន្តហោះ Boeing បណ្តាលឱ្យស្លាប់កម្មករ២នាក់ និងម្នាក់ទៀតរបួសធ្ងន់ ចិន រារាំងបេសកកម្ម ផ្គត់ផ្គង់ឆ្មាំឆ្នេរ សមុទ្រហ្វីលីពីន នៅសមុទ្រចិនខាងត្បូង...
បរទេស៖ យោងតាមប៉ូលីសបានឱ្យដឹងថា យុវជនអាយុ ១៧ ឆ្នាំម្នាក់នៅខេត្ត អូសាកា ប្រទេសជប៉ុន បានស្លាប់បន្ទាប់ពីទទួលការវះកាត់ដកធ្មេញថ្គាមទាល់ ដែលត្រូវបានគេរាយការណ៍ថា ដោយសារតែនីតិវិធីនៃការប្រើថ្នាំស្ពឹកមិនត្រឹមត្រូវ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង កាលពីឆ្នាំមុននៅគ្លីនិកមួយក្នុងទីក្រុង អូសាកា ទីក្រុង អូសាកា...
ភ្នំពេញ៖ នៅចាំអីទៀត កាន់ងាយស្រួលសម្រាប់អ្នកចង់ធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសឡាវ នាពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស នឹងចាប់ផ្ដើមដំណើរការជាផ្លូវការ នូវទិសដៅថ្មីពីខេត្តសៀមរាប (ប្រទេសកម្ពុជា) ទៅទីក្រុងប៉ាកសេ (ប្រទេសឡាវ) ជាមួយនឹងការផ្តល់ជូនជម្រើសអាហារសម្រន់ និងភេសជ្ជៈដោយឥតគិតថ្លៃ ដល់អតិថិនជន ។ ការបើកដំណើរការជាផ្លូវការនេះ នឹងធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។ ចេញដំណើរជារៀងរាល់ថ្ងៃម៉ោង...
ដាកា៖ សមាគមរោងចក្រកាត់ដេរបង់ក្លាដែស និងអ្នកនាំចេញ (BGMEA) បានស្វែងរកប្រាក់កម្ចីពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស ដើម្បីទប់ទល់នឹងការខាតបង់ ដែលកើតឡើងដោយសារស្ថានភាពក្នុងស្រុកនាពេលថ្មីៗនេះ និងទឹកជំនន់ដែលកំពុងបន្តបំផ្លិចបំផ្លាញ។ ប្រធានក្រុមហ៊ុន BGMEA លោក Khandoker Rafiqul Islam បានស្វែងរកប្រាក់កម្ចីនៅពេលជួបជាមួយទីប្រឹក្សាហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលបណ្តោះអាសន្នលោក Salehuddin Ahmed កាលពីថ្ងៃអង្គារ។ ប្រធាន BGMEA បានឲ្យដឹងថា...