ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លោកបានដាក់ការផ្អាកទំនាក់ទំនង ជាមួយស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងម៉ិកស៊ិក បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅម៉ិកស៊ិក លោក Ken Salazar បានរិះគន់ការ កែទម្រង់ប្រព័ន្ធតុលាការ ដែលបានស្នើឡើងរបស់រដ្ឋបាលរបស់លោក។ លោក Lopez Obrador...
បរទេស៖ អ្នកដាក់ញត្តិល្បីឈ្មោះ Ruangkrai Leekitwattana បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតសិទ្ធិរបស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសួរអំពីកាលបរិច្ឆេទនៃការលាលែងពីតំណែង របស់លោកស្រីជាមួយក្រុមហ៊ុនចំនួន២១ នៅក្នុងអាណាចក្រអាជីវកម្មរបស់គ្រួសារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ruangkrai បាននិយាយនៅថ្ងៃពុធថា លោកបានបញ្ជូនញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត...
ភ្នំពេញ ៖ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានប្រកាសឱ្យដឹង ពីសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនពិតអំពីប្រទេសកម្ពុជា ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន បានគុសបញ្ជាក់ នៅថ្ងៃព្រហស្បត្តិ៍នេះថា «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ»។ លោក ទូតបន្តថា «...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ តាងនាមកម្ពុជាជា ប្រធានអនុសញ្ញាអូតាវ៉ា២០២៤ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី ប្រចាំប្រទេសស្លូវេនី ដើម្បីលើកទឹកចិត្ត ឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគី...
ភ្នំពេញ ៖ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី ៣ លើកទី ៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី « ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិ ក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង» សម្រេចដាក់ចេញនូវការកែសម្រួលមួយចំនួន ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើ នៅថ្ងៃទី ២៧...
ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតាមដាន ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ លើករណីធ្វើប្រតិបត្តិការក្រៅដែនអាជ្ញាបណ្ណ។ ការណែនានេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនៅថ្ងៃទី២៦ ខែ សីហា...
ប៉េកាំង៖ នាវាចិនមួយចំនួន បានរារាំងកប៉ាល់ល្បាតហ្វីលីពីន ក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃចន្ទ នៅក្នុងការប្រឈមមុខដាក់គ្នា ចុងក្រោយនៅក្នុងដែនទឹក ដែលមានជម្លោះ។ អ្នកយកព័ត៌មានមកពីស្ថាប័នព័ត៌មានក្នុងស្រុក និងបរទេសមួយចំនួន រួមទាំងសារព័ត៌មាន Kyodo News បាននៅលើកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដែលអមដំណើរបេសកកម្មនេះ ។ ពួកគេបានឃើញកប៉ាល់ចិន ចូលមកជិត ហើយឡោមព័ទ្ធកប៉ាល់ល្បាតហ្វីលីពីនពីរគ្រឿង...
តូក្យូ ៖ នៅថ្ងៃពុធនេះ ក្រុមអាជ្ញាធរ បានឲ្យដឹងថា សមាជិកចំនួន៤នាក់ នៃគ្រួសារតែមួយបានបាត់ខ្លួន នៅក្នុងប្រទេសជប៉ុន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពីព្យុះទីហ្វុង ដែលកំពុងនឹងបង្កឱ្យមានគ្រោះបាក់ដីកើតឡើង ។ព្យុះទីហ្វុង Shanshan ស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រភាគឦសាននៃប្រជុំកោះ Amami ស្ថិតនៅភាគខាងត្បូងកាលពីព្រឹកថ្ងៃពុធនេះ ជាមួយនឹងកម្លាំងខ្យល់បក់បោករហូតដល់២៥២គីឡូម៉ែត្រក្នុង១ម៉ោង ។ ល្បាប់ភក់ ថ្ម និងកម្ទេចកម្ទីផ្សេងទៀតបានហូរចេញពីផ្ទះរបស់ពួកគេនៅក្នុង Gamagori...
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះ ទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ការផ្សាយ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ នៅលើសារព័ត៌មាន ឌី ខេមបូឌាដេលី ខ្មែរ ។ ការចេញមកច្រានចោល...
យូអិន ៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម នៅកណ្តាលប្រទេស ប៊ូគីណាហ្វាសូ កាលពីចុងសប្តាហ៍នេះ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទប្រចាំថ្ងៃមួយថា លោក Guterres បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនប៊ូគីណាហ្វាសូ ហើយបានជូនពរឱ្យមានការជាសះស្បើយភ្លាមៗ...