ថ្ងៃទី២៧ ខែសីហា លោក LinJian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោក LinJian បានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូល បំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់? ប្រទេស ក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿន បុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹង ដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕
កំពង់ស្ពឺ៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន១៣ភូមិ ស្ថិតក្នុងឃុំបសេដ្ឋ និងឃុំព្រះខែ ដែលបានរៀបចំ ដោយមន្ទីររៀបចំដែនដី...
ភ្នំពេញ ៖ ជនល្មើសចំនួន ៦នាក់រួមជាមួយថ្នាំញៀន ជិត ៤០០គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបនៅ ៣ទីតាងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ សីហា។ ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង នគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ក្នុងករណីឃើញ ឬសង្ស័យ លើសកម្មភាពល្មើសណាមួយ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព តំណាង នាយឧត្តមសេនីយ៍...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT មេបញ្ជាការរុស្ស៊ី ដែលទទួលខុសត្រូវ លើការការពារប្រឆាំង នឹងអាវុធប្រល័យ លោកបានអះអាងកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនត្រូវបានកំណត់ថា នឹងបង្កើនការប្រើប្រាស់អាវុធគីមី តាមរយៈការធ្វើឱ្យគ្រាប់កាំភ្លើងពិសេស ទាំងនោះអាចប្រើប្រាស់ត្រូវគ្នាជាមួយនឹង ប្រព័ន្ធកាំភ្លើងធំដែលបរិច្ចាគដោយលោកខាងលិច។ ការលើកឡើងដែលធ្វើដោយ ឧត្តមសេនីយ Igor Kirillovក្នុងពេលដែលលោក កំពុងធ្វើបទបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ អំពីការងារដែលបានធ្វើដោយផ្នែករបស់គាត់នៅក្នុងបរិបទនៃជម្លោះអ៊ុយក្រែន។ លោកបាននិយាយថា កងទ័ពរបស់ក្រុងគៀវនៅតែជាការគំរាមកំហែងក្នុងលក្ខខណ្ឌ នៃការរំលោភលើអនុសញ្ញាអាវុធគីមី...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ARDB...
បរទេស៖ ការវាយ ប្រហារតាមអាកាសដ៏ខ្លាំងក្លា និងរយៈចម្ងាយឆ្ងាយរបស់រុស្សី តាមសេចក្តីរាយការណ៍ ត្រូវបានគេរាយ ការណ៍ថា បានចាប់ផ្តើមផ្តោតលើទីតាំង ឧស្សាហកម្មនៅទូទាំងប្រទេសអ៊ុយក្រែន។ ទីក្រុងគៀវបានប្តេជ្ញាបន្តការវាយ ប្រហារលើរុស្ស៊ីជាការឆ្លើយតបវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោង តាមកងកម្លាំងការពារដែន អាកាសអ៊ុយក្រែនថា ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ ហើយពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក...
បេរូត៖ ក្រុមហេសបូឡា បានអះអាងកាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅលើ “ឧបករណ៍ចារកម្ម” របស់អ៊ីស្រាអែល នៅឯទីតាំង Ramyah ភាគខាងជើង ប្រទេសអ៊ីស្រាអែល ជាមួយនឹងយន្តហោះដ្រូនអត្តឃាត។ ក្រុមស៊ីអីត បានឲ្យដឹងថា “ដើម្បីគាំទ្រប្រជាជន ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងការតស៊ូរបស់ពួកគេ អ្នកប្រយុទ្ធរបស់យើង បានកំណត់គោលដៅ ឧបករណ៍ចារកម្មនៅទីតាំង Ramyah ជាមួយនឹងយន្តហោះដ្រូនអត្ដឃាត ដោយបានវាយប្រហារ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យរដ្ឋមូស្លីម ចាត់វិធានការរួមគ្នា ដើម្បីបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍ របស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។ លោកបានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកាតា ដែលកំពុងបំពេញទស្សនកិច្ច និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman Al Thani...
លោក Macron ចេញមកធ្វើឆ្លើយតបជាលើកដំបូង ក្រោយការចាប់ខ្លួនស្ថាបនិក Telegram លោក Durov ក្រុមសកម្មប្រយុទ្ធ ហេសបូឡា បាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ ទៅលើទីតាំងយោធាចំនួន ១១ របស់អ៊ីស្រាអែល ទុរេននៅវៀតណាម លក់ចាក់គរពោរពាសពេញផ្លូវ តម្លៃត្រឹមតែ ១,២ដុល្លារ ក្នុងមួយគីឡូ លោក Trump លើកសរសើររុស្សីថា...