ភ្នំពេញ៖ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម បានសម្រេចកំណត់ចំនួនសមាសភាព នៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម ព្រោះថា វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានទីធ្លាតូចចង្អៀត។ តាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី២ វិច្ឆិកា នេះ បានឱ្យដឹងថា ដោយសារតែ វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ...
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនេសាទ ដោយប្រើឧបករណ៍នេសាទដាយត្រី និងប្រជានេសាទ សូមលែងត្រីប្រភេទកម្រ ចូលក្នុងដែនទឹកធម្មជាតិវិញ បើសិននេសាទបាន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៅថ្ងៃទី១ វិច្ឆិកា បានណែនាំដល់អាជីវករដែលធ្វើអាជីវកម្ម នេសាទដោយប្រើឧបករណ៍នេសាទដោយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបូរ ស្ទឹង ព្រែកនានា...
ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» បានវិលត្រឡប់មកវិញជាមួយនឹង គម្រោងផែនការសកម្មភាពថ្មីៗ សម្រាប់ដោយវិវត្តចេញពីការផ្តោតលើការ បញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយការ ប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈ អាចប្រើប្រាស់បានម្តងទៀតក្នុងឆ្នាំ២០២៤នេះ។ កម្មវិធីបើកជាផ្លូវការនៃ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ក្រោមការចូលរួមពីលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់អត្ថបទមួយចេញពីទូរទស្សន៍ BBC បានសរសេរថាអសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការកម្ចាត់រុស្សីនៅសមរភូមិបានជំរុញឱ្យមានការជជែកដេញដោលគ្នា នៅអាមេរិកអំពីចំណុចនៃការផ្ញើប្រាក់បន្ថែមទៅក្រុងគៀវ។ ប្រភពដដែលបានសរសេរទៀតថាជម្លោះកំពុងតែបន្តដំណើរ ទៅមុខរបស់រុស្ស៊ីហើយការសម្រេចបាននូវគោលបំណងដែនដី ដែលបានបញ្ជាក់របស់អ៊ុយក្រែនគឺហាក់ដូចជាមានតិចទៅៗ។ នៅក្នុងរបាយការណ៍ពីទីក្រុង Zaporozhye និងសមរភូមិជួរមុខក្បែរនោះ អំពីមតិលើការបោះឆ្នោតប្រធានាធិបតីអាមេរិក ទាហានអ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មានរបស់ BBC ថាពួកគេសង្ឃឹមថា អ្នកណាឈ្នះនឹងបន្តគាំទ្រគៀវ។ ទាហានម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជា Andrey បាននិយាយថា៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ លោក Pawel Wronski បាននិយាយថា ប្រទេសប៉ូឡូញ នឹងមិនប្រគល់យន្តហោះចម្បាំង MiG-29 សម័យសូវៀត ដែលនៅសេសសល់របស់ខ្លួន ទៅឱ្យអ៊ុយក្រែនទេ មុនពេលទទួលបានយន្តហោះថ្មី ដើម្បីជំនួសពួកគេ។ ការថ្លែងការណ៍បែបនេះធ្វើឡើងនៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Ukrinform កាលពីថ្ងៃព្រហស្បតិ៍ ហើយមន្ត្រីកំពូលរូបនេះបានអះអាងថា ប្រទេសប៉ូឡូញខ្លួនឯងបាននឹងកំពុងប្រឈមមុខនឹង ការគំរាមកំហែងជាក់លាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា លោកខាងលិចមិនបានបង្ហាញប្រតិកម្មអ្វីទាំងអស់ឡើយ ចំពោះចលនាកងទ័ពរបស់កូរ៉េខាងជើង ដែលធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ដែលមានន័យថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនទាហានដល់ទៅយ៉ាងហោចណាស់ ១០០,០០០នាក់ ដើម្បីប្រយុទ្ធជាមួយទីក្រុងគៀវ។ មកទល់ពេលនេះរុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធចំពោះវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរបស់ខ្លួនឡើយ ដោយគ្រាន់តែនិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ដំណើរការទៅតាមសន្ធិសញ្ញាភាពជាដៃគូការពារជាតិ។ លោក...
បរទេស៖ អ៊ីរ៉ង់អាចនឹងសម្រេចចិត្តសងសឹកអ៊ីស្រាអែល ចំពោះការខូចខាតយ៉ាងខ្លាំងដល់ប្រព័ន្ធការពារដែនអាកាស និងកន្លែងផលិតកាំជ្រួចក្នុងការវាយប្រហារផ្លូវអាកាសនៅថ្ងៃទី២៦ ខែតុលា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Ali Fadavi មេបញ្ជាការរងនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃទី៣១ ខែតុលាថា “អ៊ីរ៉ង់ពិតជានឹងឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីស្រាអែល។ យើងមិនដែលអត់ឱនឱ្យមានការឈ្លានពានណាមួយក្នុងរយៈពេល ៤០...
កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានដឹកនាំដង្ហែរអង្គកឋិនទានសាមគ្គី ចូលវត្តសុទស្សនារាម ជ្រោយថ្ម ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ លោកអភិបាលខេត្ត...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្ដីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ ស្តីពីការងារ និងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ជ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូមម្ចាស់ ឬនាយកសហគ្រាស...