ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសាទរចំពោះការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថានដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន...
រ៉ាម៉ាឡា៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ បានវាយកម្ទេចការិយាល័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងជំរុំ Nur Shams ភាគខាងកើតនៃទីក្រុង Tulkarm ភាគខាងជើងតំបន់ West Bank ។ លោក Nihad al-Shawish ប្រធានគណៈកម្មាធិការសេវាកម្មរបស់ជំរំ បានប្រាប់ស៊ីនហួថា គ្រឿងចក្ររបស់អ៊ីស្រាអែល បានកម្ទេចការិយាល័យរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ...
ស្វាយរៀង៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យវាយតម្លៃគម្រោងថែទាំខួបឆ្នាំ២០២៤ ផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួស ចំនួន ០២ខ្សែ...
លោក ដូណាល់ ត្រាំ ជិះឡានដឹកសំរាម និងថា ពលរដ្ឋអាមេរិក ២៥០លាននាក់ មិនមែនជាសំរាមនោះទេ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែល កំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយបណ្តាប្រទេសអារ៉ាប់ ក្រោយពីវាយប្រហារទៅលើអ៊ីរ៉ង់ រុស្ស៊ី អះអាងថា សកម្មភាពរបស់អាមេរិក លើអ្នកសារព័ត៌មានរុស្ស៊ី រំលោភលើសេរីភាពព័ត៌មាន ជប៉ុន អះអាងថា ការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់រុស្ស៊ី...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអាល់ហ្សេរី លោក Ahmed Attaf បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ “អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា និងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់” ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ ស្ថានភាពនៅក្នុងតំបន់បានក្លាយទៅជាមិនច្បាស់លាស់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងលីបង់...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបជាមួយមេដឹកនាំនៃប្រទេសកាតា Sheikh Tamim Bin Hamad Al Thani នៅទីក្រុង Doha កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់កាតា ខណៈដែលភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នារួមទាំងការធ្វើដំណើរផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១...
ភ្នំពេញ៖ សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ លើកឡើងថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។ យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ លើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជន ដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់...
តាកែវ៖ ថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្នុងទីរួមខេត្តតាកែវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាង៨មឺុន នាក់ ចូលរួមទស្សនា។ កម្មពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង...
ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថវិកាចំនួន៨លានដុល្លារអាមេរិក ដើម្បីជួយកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីនលើកកម្ពស់កម្រិតថ្នាក់ដោយទំនើបកម្ម ។ បើមើលពីសំបកក្រៅ នេះហាក់ដូចជា “ពុទ្រាផ្អែម” មួយដែលហ្វីលីពីនទទួលបានដោយសារបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូង ដើម្បីសហការជាមួយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិក ។ តែតាមការពិត នៅពីក្រោយ “ពុទ្រាផ្អែម” នេះ ហ្វីលីពីននឹងរងការខាតបង់លើសពីការទទួលបាន ។ បើចង់មើលច្បាស់ចំណុចនេះ គួរនិយាយពីករណីដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីនសិន ។...
ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការបង្ហាញនិងចាក់ផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កម្មវិធីគុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាង២០ រួមទាំង “ផ្លូវទៅកាន់វិបុលភាព” នឹងត្រូវចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសប៉េរូជាបន្តបន្ទាប់។ លោក Gustavo Adrianson ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃប្រទេសប៉េរូ បានថ្លែងថា ប្រទេសប៉េរូ និងប្រទេសចិន គឺជាប្រទេសមានអរិយធម៌បុរាណ...