ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការបង្ហាញនិងចាក់ផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កម្មវិធីគុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាង២០ រួមទាំង “ផ្លូវទៅកាន់វិបុលភាព” នឹងត្រូវចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសប៉េរូជាបន្តបន្ទាប់។ លោក Gustavo Adrianson ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃប្រទេសប៉េរូ បានថ្លែងថា ប្រទេសប៉េរូ និងប្រទេសចិន គឺជាប្រទេសមានអរិយធម៌បុរាណ...
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកលត្រូវបានគេដឹងទូទាំងពិភពលោកថា ជាគំនិតផ្តួចផ្តើមមួយ ដែលបានលើកឡើងដោយលោកប្រធានរដ្ឋចិន ស៊ី ជិនភីង ក្នុងឱកាសនៃកិច្ចពិភាក្សាលើកទី៧៦ នៃកិច្ចប្រជុំអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និង បានលើកឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងសម្រេចបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍សហសវត្សនៅឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈ ការធ្វើឱ្យរស់ឡើងវិញនូវភាពជាដៃគូអភិវឌ្ឍន៍ និងជំរុញឱ្យប្រសើរឡើងនូវការអភិវឌ្ឍខ្លាំងក្លា បៃតង និងសុខភាពល្អ។ កាលពីថ្ងៃទី២៤ ខែមិថុនា...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែ វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ សម្រាប់ការអនុវត្ត វិធានការសរុប កម្លាំងសរុប...
ពិធីអបអរសាទរខួប ២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម Wang...
ភ្នំពេញ៖ ថវិកា ទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នឹងត្រូវយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ ដែលនឹងធានានូវតម្លាភាព គណនេយ្យភាព និងការសន្សំសំចៃខ្ពស់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានឱ្យដឹងថា ជាលទ្ធផលក្នុងរយៈពេល ៦៦ថ្ងៃ នៃដំណើរការទទួលការបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិនេះ ពោល គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺមានជនរួមជាតិទាំងក្នុង...
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត,លោកអភិបាលក្រុង,ថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានាជុំវិញខេត្ត,កម្លាំងប្រដាប់អាវុធទាំងបី,អាជ្ញាធរមូលដ្ឋាន,លោកគ្រូ អ្នកគ្រូ,មាតា បីតាអាណាព្យាបាលសិស្ស និង សិស្សានុសិស្សមកពីសាលាបឋមសិក្សាពោធិ៍សាត់ អនុវិទ្យាល័យ និង វិទ្យាល័យពោធិ៍សាត់ប្រមាណជិត ២ពាន់នាក់។ បន្ទាប់ពីបានអានសារលិខិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងគំរូមួយ ក្នុងការរួមគ្នាកសាង គំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ”។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហាញសេចក្តីសោមនស្សជាអនេក ដែលបានចូលរួមក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឲ្យប្រើប្រាសជាផ្លូវការ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ខ្លួនរក្សាសិទ្ធិការពារ ស្វ័យការពារស្របច្បាប់ ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះ របស់អ៊ីស្រាអែល លើគោលដៅមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងកំណត់ត្រាមួយ ដែលត្រូវបានផ្ញើទៅកាន់រដ្ឋសមាជិកនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានគូសបញ្ជាក់ថា ប្រទេសនេះនឹងមិនស្ទាក់ស្ទើរក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។ ដោយកត់សម្គាល់ថា ការអត់ធ្មត់របស់ខ្លួនក្នុងការរក្សាសន្តិភាពក្នុងតំបន់បានត្រឹមតែនាំឱ្យមាន “ការគណនាខុស” អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនរក្សាសិទ្ធិការពារខ្លួនស្របច្បាប់ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល...
បរទេស៖ កម្មកររោងចក្រប្រហែល ២.៦០០នាក់ ត្រូវបានបញ្ឈប់ពីការងារក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈដែលនិយោជករបស់ពួកគេត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការដោយសារតែបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្តិ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Noom-sao Rongngan (“កម្មកររោងចក្រវ័យក្មេង”) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅខេត្ត Chachoengsao បានប្រកាសនៅក្នុងលិខិតមួយចុះថ្ងៃទី ២៥ ខែតុលាថា ខ្លួននឹងបញ្ឈប់កម្មករចំនួន ៦០០...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ហាមឃាត់ ការធ្វើដំណើរចូលកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ ។ តាមរយៈបំភ្លឺរបស់ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួន បានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា...