ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋទាំងពីរ គឺជាវិធីសាស្ត្រដែលអាចសម្រេច បានតែមួយគត់សម្រាប់ការដោះស្រាយ បញ្ហានៅតំបន់មជ្ឈឹមបូព៌ា ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានបើកកិច្ចពិភាក្សាស្តីពីមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីនថា “ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយ ដែលអាចសម្រេចបានតែមួយគត់ ដើម្បីដោះស្រាយបញ្ហា នៅមជ្ឈិមបូព៌ា” ។...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានច្រានចោលសំណើរបស់អ៊ីស្រាអែល និងអាមេរិក ដើម្បីបើកច្រកព្រំដែនរ៉ាហ្វា ឡើងវិញជាបណ្តោះអាសន្ន ដោយអំពាវនាវជំនួស ឲ្យការដកទ័ព របស់អ៊ីស្រាអែល និងការបង្កើត អធិបតេយ្យភាព ប៉ាឡេស្ទីន។ កិច្ចប្រជុំមួយត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនដែលពាក់ព័ន្ធនឹងតំណាងមកពីប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីស្វែងយល់ពីលទ្ធភាពនៃប្រតិបត្តិការច្រកព្រំដែនរ៉ាហ្វា រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភព ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ។ ភាគីអ៊ីស្រាអែល បានស្នើឱ្យបុគ្គលិកប៉ាឡេស្ទីនចំនួន...
ភ្នំពេញ៖ ពិតជាសំណាងនៅក្នុងគ្រោះថ្នាក់ បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរក និងបានជួយសង្គ្រោះ ស្រង់រួចផុតពីគ្រោះថ្នាក់។ តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់តោងប៊ីដុង...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថាសហរដ្ឋអាមេរិកគួរតែដោះស្រាយជាមួយនឹង “វិបត្តិផ្ទៃក្នុង” នៃការប្រើប្រាស់គ្រឿងញៀន ដោយហៅវាថាជាបញ្ហាធំបំផុតរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក Lopez Obrador បានគូសបញ្ជាក់ពីការពិតដែលថាយុវជនរាប់ម៉ឺននាក់បានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំលើសកម្រិតក្នុងមួយឆ្នាំៗ នៅក្នុងសហរដ្ឋអាមេរិក។ លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅវិមានជាតិថា “ពួកគេមានបញ្ហាធ្ងន់ធ្ងរវាគឺជាបញ្ហាចម្បងរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សូមជម្រាបជូនថា...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមសេដ្ឋកិច្ចទាំង៧ បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ស្តង់ដាររួមសម្រាប់លទ្ធកម្មសម្ភារសំខាន់ៗ ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចនៅពេលដែលប្រទេសចិន កំពុងរងការចោទប្រកាន់ពីការអនុវត្តពាណិជ្ជកម្មបង្ខិតបង្ខំ។ ផ្អែកលើស្តង់ដារឯកសណ្ឋាន G7 នឹងពិចារណាលើកត្តាក្រៅពីតម្លៃនៅពេលទទួលបានរ៉ែ និងទំនិញផ្សេងទៀត ដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពធន់នឹងការកាត់បន្ថយការពឹងផ្អែកលើប្រទេសជាក់លាក់ ដោយបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅភាគខាងត្បូងប្រទេសអ៊ីតាលី។ សារធាតុរ៉ែសំខាន់ៗ គឺជាវត្ថុដែលផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំនេះ ដោយសារវាមានសារៈសំខាន់សម្រាប់រថយន្តអគ្គិសនីដែលប្រទេសចិន ត្រូវបានគេមើលឃើញថា ផលិតលើសកម្រិត រួមជាមួយនឹងផលិតផលបច្ចេកវិទ្យាស្អាតផ្សេងទៀតដោយមានជំនួយពីការឧបត្ថម្ភធនយ៉ាងច្រើន។ រដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួន សម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង...
បរទេស៖ លោក Truong Anh Tuan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ Hoang Quan ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដោយសារតែក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន របស់លោក បានជំពាក់បំណុលពន្ធចំនួន ២៤០.៨០០ ដុល្លារអាមេរិក ។ នៅប្រទេសវៀតណាមក្នុងឆមាសទីមួយឆ្នាំនេះ មនុស្សជិត ១.៥០០ នាក់ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេសដោយសារតែមិនបានបង់បំណុលពន្ធ។ ក្រោយមកពួកគេបានបង់ប្រាក់ចំនួន...
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅថ្ងៃ១៨ កក្កដានេះ បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការគំរាមកំហែងទារប្រាក់ និងការគាបសង្កត់ផ្សេងៗពីក្រុមអ្នកសារព័ត៌មាន ត្រូវរាយការណ៍មកកាន់ក្រសួង តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់៕