ប្រេស៊ីល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដកការហ៊ុមព័ទ្ធពាណិជ្ជកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍មកហើយ។ លោក Vieira ត្រូវបានគេដកស្រង់សម្តីថា “វាជាភស្តុតាងដែលថាទណ្ឌកម្មធ្ងន់ធ្ងរ ដែលបានដាក់លើគុយបា ទាំងដោយសារការហ៊ុមព័ទ្ធ និងការដាក់បញ្ចូលក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មបានរួមចំណែកកាន់តែធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ”។ លោក Vieira ដោយសំដៅទៅលើព្យុះដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់នៅក្នុងប្រទេសគុយបា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសការវាយប្រហារយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅ Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា។ ការវាយប្រហារតាមសេចក្តីរាយការណ៍បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩៣នាក់ ក្នុងនោះមានកុមារ ២០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ លោក Baghaei បានរិះគន់ការបន្តរបស់អ៊ីស្រាអែល “ការប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនប៉ាឡេស្ទីន ដែលគ្មានការការពារ ក៏ដូចជាការផ្តោតទៅលើតំបន់លំនៅដ្ឋាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបូជាសពលោកបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងភរិយា ព្រមទាំងបុត្រាបុត្រី ព្រមទាំងក្រុមគ្រសារសាច់ញាតិ ពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ន្ធសីមា វត្តបារមីមានបុណ្យ ស្ថិតក្នុងភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ និងទី១០...
Phnom Penh: “Cambodia is ready to work together with the international community to deliver national and global commitment to prevent biodiversity loss...
នារសៀលថ្ងៃទី ២៩ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Suzanne ភរិយារបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់ដែលបានអមដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉េកាំងប្រទេសចិន ។ ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងហ្វាំងឡង់សុទ្ធតែមានប្រពៃណីនិងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានមរតកវប្បធម៌ដ៏សម្បូរបែបនិងជ្រាលជ្រៅ...
សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅរសៀលថ្ងៃទី ២៩ ខែតុលា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ដោយសង្កត់ធ្ងន់ថា យើងត្រូវសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ ឱ្យបានស៊ីជម្រៅ ដើម្បីណែនាំឱ្យបក្ស និងប្រជាជនក្នុងប្រទេសទាំងមូលបង្កើនជំនឿចិត្តចំពោះការធ្វើកំណែទម្រង់ ហើយប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជនឱ្យបានកាន់តែច្រើនសម្រាប់ជំរុញការធ្វើកំណែទម្រង់ប្រកបដោយស្ថិរភាពនិងរឹងមាំ ។ លោក Xi...
នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។ ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេច គោលដៅយុទ្ធសាស្ត្រនៃការកសាង ប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយមដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ...
ភ្នំពេញ៖ កម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តថ្នាក់ជាតិ និងកម្រិតពិភពលោក ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសម្រេចបាននូវចក្ខុវិស័យ នៃការរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយធម្មជាតិ។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងការណ៍ស្តីពីគោលនយោបាយ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា កងកម្លាំងអ៊ុយក្រែនគួរតែ វាយប្រហារទាហានកូរ៉េខាងជើង “ប្រសិនបើពួកគេឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែន” ដោយលោកបានអត្ថាធិប្បាយលើការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន ទៅដាក់ពង្រាយជាមួយយោធារុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានអះអាងនៅសប្តាហ៍នេះថា ទាហានប្រហែល ១០.០០០ នាក់មកពីកូរ៉េខាងជើងបាន មកដល់ប្រទេសរុស្ស៊ីហើយ។...