យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យប្រទេសនានា រក្សាសមភាពអធិបតេយ្យភាព និងលើកកម្ពស់ពិភពលោក ពហុប៉ូឡាក្នុងលក្ខណៈស្មើភាព និងរបៀបរៀបរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា “ជាដំបូង យើងត្រូវរក្សាសមភាព អធិបតេយ្យភាព។ ប្រទេសនីមួយៗគួរតែអាចស្វែងរកកន្លែងរបស់ខ្លួន និងដើរតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធពហុប៉ូល ការថ្លែងរបស់លោក ធ្វើឡើងក្នុងអំឡុងពេលក្រុមប្រឹក្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលបានឆក់យកជីវិតមនុស្ស រាប់ម៉ឺននាក់រួចហើយ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោក Lavrov បានបន្តទៀតថា៖ ការពិសោធន៍ភូមិសាស្ត្រនយោបាយថ្មី ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រាន់តែធ្វើឱ្យ ស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង...
ភ្នំពេញ: ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុន ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក Wang Wenbin បានលើកឡើងថា « ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមក និងរយ:ពេលកាន់តែយូរជាងនេះ អនុស្សាវរីយ៍ដែលបន្សល់ទុកឲ្យយើង ដោយថ្នាក់ដឹកនាំជំនាន់មុន សុទ្ធតែជាកេរដំណែល ដ៏មានថាមពល...
សៀមរាប៖ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនានៅកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យលុបគោលការណ៍ ដែលកំណត់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាកម្ពុជា ត្រូវសម្រាកមួយយប់។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឲ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។ នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍...
ភ្នំពេញ៖ រហូតមកដល់ថ្ងៃ១៨ កក្កដា នេះគឺជាថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ កក្កដា ខណៈនៅថ្ងៃនេះ ដោយសារកក្តាអាកាសធាតុមានភ្លៀងធ្លាក់ បានធ្វើឲ្យកងកម្លាំងចម្រុះ មានភាពលំបាកក្នុងការរុករក។ នេះបើតាមការឲ្យដឹងពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ។ យោងតាមហ្វេសប៊ុករបស់លោក ឈុំ សុជាតិ...
ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានជាង ១០០ នាក់មកពីអង្គភាពសារព័ត៌មាន បានចូលរួមវេទិកា ចែករម្លែកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង នៅកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ខាគារ Fairfield ជាន់ទី២៥ ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ។ ក្នុងឱកាសពិធីបើករួមវេទិកា ចែករម្លែកព័ត៌មាន ស្តីពីបច្ចុប្បន្នភាព...
បរទេស៖ បេក្ខជនប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកនឹងមិនមានឆន្ទៈ ក្នុងការការពារកោះតៃវ៉ាន់ ពីចិនដីគោក ជាងគូប្រជែងគណបក្សប្រជាធិបតេយ្យ និងជាប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច គឺលោក Joe Biden នោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក គ្រប់គ្រងការលក់អាវុធ ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីមានការបាញ់ប្រហារ ប៉ងធ្វើឃាតអតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក...
ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានឲ្យដឹងថា ការចូលជាសមាជិក របស់អ៊ុយក្រែន ទៅកាន់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) នឹងមិនគ្រាន់តែជាការគំរាមកំហែង ដោយផ្ទាល់ដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាស ពីការពន្យារពេល សង្គ្រាមបច្ចុប្បន្ន។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សា សន្តិសុខរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីថា រុស្ស៊ីមិនបង្កការគំរាមកំហែង ដល់អង្គការណាតូ មិនមានផែនការវាយប្រហារប្រទេសសមាជិកណាតូ...