ប៉ុន្មានថ្ងៃចុងក្រោយ នៃឆ្នាំ២០១២នៅតំបន់ភាគខាងជើង ប្រទេសចិន ដែលមានសីតុណ្ហភាព ក្រោមសូន្យជាង១០អង្សាសេ មានធាតុអាកាសរងាខ្លាំង លោកXiJinping ប្រធានរដ្ឋដើរកាត់ព្រិលខ្លាំង ទៅដល់ស្រុកFuping ដែលជាស្រុកតូចមួយក្នុងខេត្ត Hebeiប្រទេសចិន ដើម្បីចូលទៅក្នុងផ្ទះ របស់កសិករក្នុងភូមិក្រីក្រនេះ និងសំណេះសំណាលយ៉ាង ស៊ីជម្រៅជាមួយពួកគេ ។ លោកបានធ្វើដំណើរទៅមកជាង ៧០០គីឡូម៉ែត្រ ហើយបានទៅសួរសុក្ខទុកអ្នកភូមិនៅភូមិដ៏ក្រីក្រចំនួនពីរ ។ ក្នុងនាមជាមេដឹកនាំកំពូល របស់ប្រទេសចិន...
ភ្នំពេញ៖ សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពនិងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិគាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គិសនី របស់បរទេស និងប្រទេសជិតខាងចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមរយៈញត្តិគាំទ្រចុះថ្ងៃទី១៦ ខែកក្កដា សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍សម្តេចធិបតីតាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេចមិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេសនិងប្រទេសជិតខាង ចូលមកប្រកប អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សហជីព...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹកឲ្យមានសភាពដូចដើមឡើងវិញ។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ កក្កដា នេះបញ្ជាក់ថា ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។ អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស...
ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕
បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ បានសង្ស័យទៅលើស្ត្រីវៀតណាមម្នាក់អាយុ៥៦ឆ្នាំ ដែលមានសញ្ជាតិអាមេរិកពីបទប្រើលាយថ្នាំពុលឈ្មោះ cyanide លាយជាមួយនឹងទឹកតែ ដើម្បីបំពុលជនរួមជាតិ៥នាក់ផ្សេងទៀត នៅពេលពួកគេបានជួបគ្នានៅសណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក ដើម្បីដោះស្រាយជម្លោះហិរញ្ញវត្ថុ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Nopasilp Poonsawat ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក នៅថ្ងៃពុធនេះបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ...
បរទេស៖ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបរបស់ថៃ បានជំរុញភ្ញៀវទេសចរចិន ដែលបានចោទថា មានបុរសមួយក្រុម បានចាប់ពង្រត់ និងជំរិតទារប្រាក់ កាលពីសប្តាហ៍មុន មកដាក់ពាក្យបណ្តឹង ដើម្បីសម្រួលដល់ការស៊ើបអង្កេតរបស់ប៉ូលីស។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Thirachai Chamnanmor ប្រធានផ្នែកស៊ើបអង្កេត នៃស្នងការដ្ឋាន...
ដោយផ្តោតលើគោលបំណង ដើមរបស់ខ្លួនយ៉ាងទៀងទាត់ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ ដើម្បីបន្តការប្រកាន់យកមាគ៌ា នៃការអភិវឌ្ឍសង្គមនិយម តាមបែបផែនចិន នឹងក្លាយជាករណីយកិច្ចប្រវត្តិសាស្ត្រ ដ៏យូរអង្វែងរបស់បក្សកុម្មុយនីស្តចិន ក្នុងការសម្រេចបានសមិទ្ធផល មហិមាជាច្រើនសម្រាប់យុគសម័យថ្មីនេះ ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបង្កើនស្មារតីរបស់ជនកុម្មុយនីស្ត និងសមាជិកទាំងអស់ របស់បក្សកុម្មុយនីស្តចិន...
បរទេស ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការមន្ទិលសង្ស័យ លើការដាក់ទណ្ឌកម្ម ប៉ុន្តែបានគេចពីសំណួរថា តើលោកនឹងដកការរឹតបន្តឹងប្រឆាំង នឹងទីក្រុងម៉ូស្គូ ដែលជាផ្នែកនៃផែនការរបស់លោក ក្នុងការបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែរឬទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។ តាមរយៈសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code...
ភ្នំពេញ ៖ លោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ការស្វែងរកប្រាសាទបុរាណ វប្បធម៌ដ៏រស់រវើក និងធម្មជាតិដ៏អស្ចារ្យ ។ ជាមួយនឹងខ្លឹមសារខ្លីតែមានអត្ថន័យ ដ៏ជ្រៅខាងលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហោះនូវវីដេអូដែលមានរយៈពេល៧នាទី ឆ្លុះបញ្ចាំងអំពីវិស័យទេសចរណ៍ របស់កម្ពុជាផងដែរ ៕