បរទេស៖ លោក ដូណាល់ ត្រាំ បាននិយាយថា លោកពិត ជាសំណាងណាស់ដែលនៅមានជីវិត បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារក្នុងអំឡុង ការប្រមូលផ្តុំយុទ្ធនាការក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យជាឃាតករឈ្មោះ Thomas Matthew Crooks...
បរទេស៖ តុលាការព្រហ្មទណ្ឌប្រទេស កាលពីថ្ងៃច័ន្ទបានកាត់ទោស បុរសជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃ ដែលបានរំលោភកូនស្រីរបស់ខ្លួន និងផលិតមាតិកាតាមអ៊ីនធឺណិតយ៉ាងជាក់ស្តែងឱ្យជាប់គុក ២៥ឆ្នាំ និង០៦ខែបន្ទាប់ពីគាត់បានសារភាព ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង បណ្តឹងរបស់រដ្ឋអាជ្ញា សាធារណៈប្រឆាំងនឹងជនសង្ស័យ ប្រុសម្នាក់...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គិតមកដល់ពេលនេះ (១៦ កក្កដា) ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការហើយ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃ១៦ កក្កដា...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្ករ របស់ក្រុមហ៊ុនបៃតង នៅខេត្តបាត់ដំបង និងបន្តចុះជួបពិភាក្សាការងារ ជាមួយប្រធានសហគមន៍ កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង...
បច្ចុប្បន្នភាពគេសង្កេតឃើញថា កម្ពុជាកំពុងក្លាយប្រទេសមួយដែលមានកំណើតសេដ្ឋកិច្ចល្អគួរឱ្យកត់សម្គាល់។ សម្គាល់តាមរយៈសម្ទុះនៃការនាំចេញកសិផល សម្ភារៈវាយនភណ្ឌ និងការបោះទុនវិនិយោគជាច្រើនកំពុងលេចវត្តមានឡើងនៅកម្ពុជា។ ជាក់ស្តែងព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ អគ្គនាយកក្រុមហ៊ុន BYD បានមកកម្ពុជាហើយចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ សន្ទុះនៃការងើបឡើងលើការវិនិយោគដូចជាឧស្សាហកម្មរថយន្ត រោងចក្រកាត់ដេរ និងការបោះទុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក សុទ្ធតែជាកក្តាវាស់វែងសំខាន់មួយនៃសេដ្ឋកិច្ចពានិជ្ជកម្មនៅកម្ពុជា។ សំណួរសួរថាតើពលរដ្ឋខ្មែរ នឹងទទួលបានប្រយោជន៍អ្វីខ្លះតាមរយៈគម្រោងវិនិយោគធំៗទាំងនេះ? គេអាចប្រៀបធៀបការវិនិយោគប្រៀបបាននឹងទឹកភ្លៀង។ បើភ្លៀងតិចសើមដីតិច...
“ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានតម្លៃជិត៤ពាន់៥រយលានដុល្លារអាមេរិក ដែលកើនឡើង១៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែមីនា ទំហំវិនិយោគ តាមកិច្ចព្រមព្រៀង នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកម្ពុជា បានអនុម័តមានតម្លៃឡើង ដល់៤៥៥លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគផ្ទាល់មកពីប្រទេសចិន ត្រូវជា៩៥ភាគរយ ។ពីថ្ងៃទី៤ខែកក្កដាដល់ថ្ងៃទី៤ខែសីហា សកម្មភាពចាក់បញ្ចាំងភាពយន្តតំបន់ហុងកុងបានរៀបចំធ្វើជាលើកដំបូងនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា...
សន្និសីទពេញអង្គ លើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ កំពុងបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ នៅថ្ងៃទី ៣០ ខែមេសា ដោយបានសម្រេចថា នឹងបើកសម័យប្រជុំ ពេញអង្គ លើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០...
អាហ្វហ្គានីស្ថាន ៖ យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានស្លាប់ និង២៥០នាក់ផ្សេងទៀតបានរងរបួស ដោយសារព្យុះភ្លៀង និងទឹកជំនន់ភ្លាមៗ បានបោកបក់កាត់ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីរសៀលថ្ងៃចន្ទ ។ លោក Qurishi Badlon នាយកព័ត៌មាន និងវប្បធម៌ប្រចាំខេត្ត Nangarhar បានឲ្យដឹងថា គ្រោះមហន្តរាយបានបង្កប៉ះពាល់ដល់រដ្ឋធានីខេត្ត Jalalabad ស្រុក...
បាងកក៖ ប្រទេសថៃ កំណត់គោលដៅកំណើនយ៉ាងតិច ៧,៥ ភាគរយនៅក្នុងឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន សម្រាប់ឆ្នាំ២០២៥ ដោយមានបំណងបង្កើតប្រាក់ចំណូលចំនួន ៣,៥ ពាន់ពាន់លានបាត (ប្រហែល ៩៤,១៦ពាន់លានដុល្លារ) ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាររបស់ប្រទេសថៃលោក Sermsak Pongpanit បានឲ្យដឹងថា ជាមួយនឹងការផ្លាស់ប្តូរទៅជាទេសចរណ៍មានតម្លៃខ្ពស់ ព្រះរាជាណាចក្រនឹងផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលភ្ញៀវទេសចរដែលមានគុណភាពខ្ពស់ រួមជាមួយនឹងការលើកកម្ពស់ស្តង់ដារប្រកបដោយនិរន្តរភាព និងទិសដៅទាក់ទាញ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស រយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ជាក់ស្តែង កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម...