ភ្នំពេញ៖ ក្រសួងការពារជាតិ បានឱ្យដឹងថាមកដល់ម៉ោងនេះ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយ សង្រ្គោះនៅឡើយទេ ។ ឧបទ្ទវហេតុបានកើតឡើង ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង...
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃទី១១ ខែកក្កដា បានគូសបញ្ជាក់ម្តងទៀតនៅក្នុងសន្និសីទសារព័ត៌មានបិទកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា ប្រទេសចិន បានក្លាយជាអ្នកសម្រេចចិត្តនៃសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ លោកបានលើកឡើងថា សមយុទ្ធយោធារួមរបស់ចិន ជាមួយបេឡារុស្ស សមនឹងលំនាំនៃការធ្វើការរួមគ្នាក្នុងការគាំទ្រសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Stoltenberg បានបន្ដថា ប្រទេសចិនកំពុងប្រកាន់យកឥរិយាបថអះអាងបន្ថែមទៀតនៅក្នុងទីក្រុងហុងកុង និងសមុទ្រចិនខាងត្បូង ហើយគំរាមកំហែងតៃវ៉ាន់ និងគំរាមកំហែងអ្នកជិតខាង...
បរទេស៖ ប្រទេសថៃនឹងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសជាច្រើនចូលមកប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ជាផ្នែកនៃវិធានការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងលើកទឹកចិត្តឱ្យមានការស្នាក់នៅបានយូរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់ប្រទេសថៃ លោកស្រី Traisuree Taisaranakul ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីរូបនេះបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul...
ហ្គាហ្សា៖ យ៉ាងហោចណាស់ សាកសពជនជាតិប៉ាឡេស្ទីន ៦០នាក់ ត្រូវបានរកឃើញនៅតាមដងផ្លូវ និងតាមផ្ទះនានា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីសង្កាត់មួយចំនួន នៃទីក្រុងហ្គាហ្សា ភាគខាងជើងហ្គាហ្សាស្ទ្រីប។ សេវាកម្មការពារជនស៊ីវិលបានឲ្យដឹងថា សមាជិកនាវិករបស់ខ្លួនបានចាប់ផ្តើមជួយសង្គ្រោះអ្នកស្លាប់ពីសង្កាត់ Tal al-Hawa និងតំបន់មួយចំនួននៅភាគខាងលិចទីក្រុងបន្ទាប់ពីការដកទ័ពរបស់កងទ័ពអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ “ប្រឆាំងអំពើភេរវកម្ម” នៅក្នុងតំបន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីស៊ើបការណ៍បានបង្ហាញថា...
បរទេស៖ គម្រោង Amalthea របស់ប្រទេស Cyprus សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមច្រករបៀងសមុទ្រនឹងមិនរងផលប៉ះពាល់ដោយការដកយកចេញនូវផែអណ្តែតទឹក ដែលសាងសង់ដោយកងទ័ពសហរដ្ឋអាមេរិកនោះទេ។ ការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលថា ផែអណ្តែតទឹកនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យបានប្រាប់សារព័ត៌មានថា មានវិធីជំនួសក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Letymbiotis បានឲ្យដឹងថា គម្រោង Amalthea ត្រូវបានគ្រោងទុក មុនពេលសហរដ្ឋអាមេរិក សម្រេចចិត្តសាងសង់ផែអណ្តែតទឹក ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ...
ភ្នំពេញ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បាបង្ហោះសារ បង្ហាញក្តីរីករាយ កាលបើបានមកសម្រាកកម្សាន្តចុងសប្តាហ៍ នាខេត្តសៀមរាបអង្គរ។ លោក ទូត បានបង្ហោះសារ តាមបញ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យនេះថា «ចុងសប្តាហ៍ល្អនៅសៀមរាប! 😃 ប្រាសាទបុរាណតែងតែអស្ចារ្យ! យើងក៏បានហាត់ប្រាណនៅអង្គរធំ – យឺតបន្តិច ប៉ុន្តែទេសភាពអស្ចារ្យ!» លោក...
Breaking:FBI បញ្ជាក់ច្បាស់ៗថា ការបាញ់ប្រហារមកលើ ដូណាល់ ត្រាំ ជាការប៉ងធ្វើឃាត, នេះបើតាមទីភ្នាក់ព័ត៌មាន បារាំង AFP ។
ទោះបីជាយើងមិនទាន់ដឹងច្បាស់ថា មានរឿងអ្វីកើតឡើងក៏ដោយ យើងជឿជាក់ថា អតីតប្រធានាធិបតី Trump មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ។ ហើយយើងអាចប្រើពេលវេលានេះ ដើម្បីប្តេជ្ញាចិត្តឡើងវិញ ចំពោះភាពស៊ីវិល័យ និងការគោរពនៅក្នុងនយោបាយ នៅសហរដ្ឋអាមេរិក។ Michelle និងខ្ញុំសូមជូនពរឱ្យលោកត្រាំឆាប់ជាសះស្បើយ៕ There is absolutely no place for political violence...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការអះអាងដោយសារព័ត៌មាន CNN ដែលរុស្ស៊ីគ្រោងធ្វើឃាត នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតអាវុធ Rheinmetall របស់ប្រទេសអាល្លឺម៉ង់ គឺលោក Armin Papperger គឺផ្អែកលើប្រភពអនាមិក និងខ្វះភស្តុតាង ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានអះអាងថា សេវាស៊ើបការណ៍សម្ងាត់អាមេរិកបានដាស់តឿនមិត្តរួមការងារអាល្លឺម៉ង់របស់ពួកគេ ដោយរារាំងផែនការដែលបានសន្មត់។ យោងតាមសារព័ត៌មាន...
ប៊ែរឡាំង៖ ប្រធានសម្ព័ន្ធភាពឆ្លង កាត់មហាសមុទ្រអាត្លង់ទិក (ណាតូ) បានឲ្យដឹងថា អង្គការណាតូចង់បង្កើន និងពង្រីកសមយុទ្ធរួមរបស់ខ្លួន ជាមួយប្រទេសជប៉ុន នៅក្នុងតំបន់ជាច្រើន ចាប់ពីដែនសមុទ្ររហូតដល់អ៊ីនធឺណិត ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខដែលទាក់ទងគ្នា កាន់តែច្រើនឡើងៗនៃទ្វីបអឺរ៉ុប និងអាស៊ី។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ ថា “ភាពជាដៃគូជាមួយប្រទេសជប៉ុន កាន់តែមានសារៈសំខាន់”...