ហ្សាការតា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដី និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅក្នុងតំបន់រុករករ៉ែ នៃតំបន់ Bone Bolango ក្នុងខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២៦នាក់ហើយ ខណៈមនុស្សចំនួន១៩នាក់នៅតែបាត់ខ្លួនដដែល ។ លោក Bagus Asrama ប្រធានអង្គភាពប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្តបានរាយការណ៍មកថា អ្នករុករករ៉ែចំនួន២៨០នាក់ សមាជិកគ្រួសាររបស់ពួកគេ និងអ្នកលក់ដូរបានរួចផុតពីគ្រោះមហន្តរាយកាលពីយប់ថ្ងៃសៅរ៍ ។...
ថ្ងៃទី១២ខែកក្កដា តារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆមាសទីមួយឆ្នាំនេះត្រូវបានចេញផ្សាយជាផ្លូវការ៖ទំហំនាំចេញនាំចូលសរុបរបស់ពាណិជ្ជកម្មទំនិញ ឡើងដល់២១,១៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបានបន្តនិងពង្រឹងនិន្នាការប្រសើរឡើងវិញកាលពីមុន។ប្រព័ន្ធផ្សាព្វផ្សាយបរទេសដូចជាកាសែត《Financial Times》អង់គ្លេសជាដើមបានយល់ឃើញថា ក្នុងបរិបទនៃកត្តាអវិជ្ជមានជាច្រើន ដូចជាប្រទេសលោកខាងលិចឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ហើយអាមេរិកនិងអឺរ៉ុបដំឡើងពន្ធគយលើផលិតផលចិនជាដើម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនអាចទទួលបាននូវសមិទ្ធផលលើសពីការរំពឹងទុកបែបនេះ គឺបានមកដោយមិនងាយទេ ហើយបានក្លាយជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចចិន។ ជាបថម គឺថា មានទំហំខ្ពស់ជាងមុន។ ក្នុងឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនបានលើសពី២១ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រដោយបំបែកកំណត់ត្រាខ្ពស់ថ្មីម្តងទៀត។បើមើលពីល្បឿនកំណើនអាចឃើញថា ការនាំចេញនាំចូលក្នុងត្រីមាសទីពីរបានកើនឡើង៧.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបញ្ជាក់ថា និន្នាការទៅរកភាពល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងថែមមួយកម្រិតទៀត។ ...
ថ្ងៃទី១៣ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលភាគីអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន” ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី១២ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន”ដែលធ្វើឱ្យវាក្លាយជាច្បាប់ជាផ្លូវការ ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងច្បាប់នេះមិនបានកែប្រែគោលនយោបាយនៃបក្សទាំងពីររបស់អាមេរិកក្នុងរយៈពេលជាយូរនោះទេ...
ភ្នំពេញ៖ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជេីងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជេីងហោះហេីរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។ តាមរយៈ លិខិត...
ភ្នំពេញ៖ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជេីងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជេីងហោះហេីរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក (ពិលុត) ។ តាមរយៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាល មិនដែលបានផ្តល់អាជ្ញាបណ្ណ ឱ្យរថយន្តតាក់ស៊ីអគ្គិសនី ពីប្រទេសវៀតណាម ឬបរទេស មកធ្វើអាជីវកម្មនៅកម្ពុជាទេ ខណៈសម្តេចឱ្យក្រុមមនុស្សមួយចំនួនតូច ដែលកំពុងបំភ្លៃការពិត ហើយមានចេតនា យកព័ត៌មានមិនពិតនេះ ដើម្បីប្រមូលផ្តុំមនុស្សធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល សូមស្តាប់ឱ្យបានច្បាស់ “កុំចេះ ប៉ុន្តែធ្វើល្ងង់” ។ ការចេញមក...
KATHMANDU៖ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា មនុស្សចំនួន ១២នាក់បានស្លាប់ និងចំនួន៦៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយពីរថយន្តក្រុង របស់ពួកគេត្រូវបានទឹកបោកបក់ និងដោយសារមានគ្រោះបាក់ដីកើតឡើង ដែលនេះជាឧបទ្ទវហេតុ ដាច់ដោយឡែកពីគ្នា កាលពីយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ។ លោក Basant Kumar Sharma អ្នកនាំពាក្យប៉ូលិសស្រុកបានលើកឡើងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ សមាជិកចំនួន៧នាក់នៃគ្រួសារមួយ និង៣នាក់ទៀតបានស្លាប់នៅក្នុងពេលមានគ្រោះបាក់របាក់ដីនៅក្រុង Pokhara...
កំពង់ស្ពឺ ៖ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំកូនឈើប្រណិតចំនួន ២,០០០ដើម និងផ្កា ចំនួន២៥០ដើម នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ថ្ងៃទី១៣...
ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០៤នេះ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ...