វ៉សរ៖ ក្រសួងការពារជាតិប៉ូឡូញ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងសហការគ្នាលើគម្រោងអភិវឌ្ឍន៍មីស៊ីល ដែលបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ ។ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង៤ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ សម្រាប់គម្រោងការនេះនៅខាងក្រៅ កិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលបានប្រព្រឹត្តធ្វើឡើងនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងប្រកាសមួយនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា...
កំណែទម្រង់និងការបើកចំហជា គោលនយោបាយរដ្ឋជាមូលដ្ឋាន របស់បក្សកុម្មុយនីស្តចិន ក្នុងការធ្វើអភិបាលកិច្ច វាត្រូវបានតាក់តែងនៅក្នុង កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១១ ក្រោមអធិបតីភាពរបស់លោក Deng Xiaoping នៅឆ្នាំ១៩៧៨ ហើយត្រូវបានធ្វើមានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនៅក្នុង សម័យប្រជុំពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិនអាណត្តិទី១៨ ក្រោមអធិបតីភាពរបស់លោកXi Jinping នៅឆ្នាំ២០១៣។ នៅមុនថ្ងៃនៃកិច្ចប្រជុំពេញអង្គលើកទី៣...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នាពេលថ្មីៗនេះ បានធ្វើការណែនាំនូវគោលការណ៍ ៤ចំណុចសំខាន់ៗ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គម ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។ គោលការណ៍ទាំង៤ចំណុច ដែលលោក ទេព អស្នារិទ្ធ ធ្វើការណែនាំនោះ រួមមាន៖ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ,...
ភ្នំពេញ៖ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយវៀតណាម បានសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍ ដ៏ជឿនលឿននិងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ក្នុងជំនួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែកក្កដា...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែន បានជំរុញឱ្យអង្គការ NATO ដកការរឹតត្បិតទៅលើការប្រើប្រាស់ អាវុធបាញ់ ក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងគោលដៅ នៅក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងថា វានឹងជា “ការផ្លាស់ប្តូរល្បែង” នៅក្នុងសង្រ្គាមរបស់ខ្លួន ជាមួយនឹងក្រុងម៉ូស្គូ ខណៈដែលប្រទេសចិន បានថ្កោលទោស ដោយធ្វើការរិះគន់របស់អង្គការ NATO ចំពោះការគាំទ្ររុស្ស៊ីដោយលំអៀង និងជាការព្យាបាទនោះ ។...
រ៉ងហ្គូន៖ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានរាយការណ៍កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន១០៥គីឡូក្រាម ស្មើនឹង៣០០ដុំនៅរដ្ឋ Shan ស្ថិតនៅភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា ។ គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពគឺតាមរយៈព័ត៌មានសម្ងាត់ ប៉ូលិសប្រឆាំងគ្រឿងញៀន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមFirst Global Team Cambodia ចំនួន១០រូបដែលដឹកនាំដោយនិស្សិតញ៉េប បុញ្ញឫទ្ធិ។ ជាការសំណេះសំណាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមយុវសិស្សដែលលើកឡើងពីសារបាននៃការចូលរួមប្រកួតរ៉ូបូតកម្រិតអន្តរជាតិ លោករដ្ឋមន្ត្រី បានស្ញើចសរសើរ និងថែមទាំងលើកទឹកចិត្តយុវសិស្សរបស់កម្ពុជាដែលត្រឹមជាសិស្សវិទ្យាល័យឱ្យបន្តចូលរួមការប្រកួតប្រជែងរូបូតកម្រិតពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសក្រិកក្នុងទឹកដីអឺរ៉ុប។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានព្រមានថា អ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ នឹងអាចបង្កើតទៅជាសង្គ្រាមលោកលើកទីបី ជាមិនខាន។ លោកFico ដែលកំពុងងើបឡើងវិញ ពីការប៉ុនប៉ងធ្វើឃាតបានចេញសារ វីដេអូខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ចុងក្រោយ របស់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់អង្គការណាតូ ដែលត្រូវបានរាយការណ៍ថា រួមបញ្ចូលទាំងការយោងទៅផ្លូវ ដែលមិនអាចត្រឡប់វិញបាន...
NIAMEY៖ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍មានអ្នកទោសមួយចំនួនបានរត់គេចខ្លួនពីពន្ធនាគារដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Tillabery ស្ថិតនៅភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា ។ ក្រសួងខាងលើ មិនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួន ថាតើ មានអ្នកទោសប៉ុន្មាននាក់ បានរត់គេចខ្លួន ឬរបៀបដែលពួកគេបានរត់ចេញ ពីពន្ធនាគារ Koutoukale ដែលស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ នៅភាគពាយព្យនៃរដ្ឋធានី Niamey របស់ប្រទេសនីហ្សេរីយ៉ា ហើយចាត់ទុកថា មានសុវត្ថិភាពបំផុតនៅក្នុងប្រទេសនេះ...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។