តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានរកឃើញវត្តមានយន្តហោះយោធា របស់ចិនចំនួន៦៦គ្រឿង ដែលបានហោះនៅជុំវិញដែនកោះនេះ ក្នុងរយៈពេល២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ហើយករណីនេះបានកើតឡើងមួយថ្ងៃក្រោយពីតៃវ៉ាន់ បានលើកឡើងថា ក្រុងប៉េកាំង កំពុងធ្វើសមយុទ្ធនៅក្នុងដែនទឹកដែលនៅក្បែរនោះ ។ ប្រទេសចិន ដែលរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ បានទាមទារកោះដែលគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានលើកឡើងថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកមកវិញឲ្យស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ីចំនួន១គ្រឿង បានហោះឡើងទៅលើអាកាស ក្រោយពីការគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី បានរកឃើញវត្តមានយន្តហោះ របស់ប្រទេសណ័រវេសន៍ដែលកំពុង ហោះខិតជិតមកដល់សមុទ្រ Barents ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ណ័រវេសន៍ ដែលត្រូវបានកំណត់ថា ជាយន្តហោះល្បាតមូលដ្ឋាន P-8A Poseidon បានងាកចេញពីព្រំដែនរដ្ឋ ក្រោយពីយន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី បានចូលមកជិត...
ថ្ងៃទី១១ ខែកក្កដា សិក្ខាសាលាស្តីពី «ចិន៖AI ២០២៤» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចូលរួមក្នុងពិធីបើកសិក្ខាសាលា និងថ្លែងសុន្ទរកថា។ លោក Shen Haixiong បានថ្លែងថា នៅខែមេសាឆ្នាំនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន...
កាលពីថ្ងៃទី១០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុងវ៉ាស៊ីនតោន បានចេញផ្សាយសេចក្តីប្រកាស ។ ក្នុងបរិបទដែលអង្គការណាតូដើរ ស្របគ្នាជាមួយយុទ្ធសាស្ត្រស្តី ពីការទប់ស្កាត់ចិនរបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសនេះបានធ្វើការវាយប្រហារ ដោយចេតនាអាក្រក់ចំពោះប្រទេសចិន ដោយអះអាងថា ចិនបានបង្កជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខនិងតម្លៃរបស់អង្គការណាតូ ហើយមួលបង្កាច់ថា ចិនជា “អ្នកគាំទ្រដែលមានលក្ខណៈសម្រេច” ចំពោះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ក្នុងនាមជាអ្នកផ្ដួចផ្តើមឱ្យមានការ ប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អង្គការណាតូមិនពិនិត្យកំហុសរបស់ខ្លួន...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti បានដកស្រង់សម្តីលោក លោក Mikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានដែលថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនទទួលយកឱសានវាទ ហើយនឹងមិនចូលរួមក្នុង កិច្ចប្រជុំកំពូលថ្មីស្តីពីអ៊ុយក្រែន ឡើយ ។ លោកបានថ្លែងថា “យើងដឹងពីចេតនារបស់ក្រុងគៀវ និងអ្នកគាំទ្រលោកខាងលិច ក្នុងការ “ជួយ” ដល់ខ្ពួកគេ...
ហ្សាការតា៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការឥណ្ឌូនេស៊ី បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ ។ លោក Limpo ជាអ្នកនយោបាយមួយរូបមកពីគណបក្ស Nasdem ត្រូវបានរកឃើញពីបទស៊ីសំណូកដែល មានទឹកប្រាក់ជាង៤៤ពាន់លានរ៉ូពី ស្មើនឹងប្រហែល ២,៧លានដុល្លារអាមេរិក ពីឆ្នាំ២០២០ដល់ឆ្នាំ ២០២៣ នៅគ្រាដែលលោកនៅកាន់មុខតំណែង។...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានធ្វើការប្ដេជ្ញាចិត្ត និងដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបក្រុមក្មេងទំនើង បងតូច បងធំ ដែលតែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងខេត្ត និងតាមមូលដ្ឋាននានា ចេញឲ្យអស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់ អភិបាលខេត្តតាកែវថ្មី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី១១ កក្កដា ។...
នាពេលថ្មីៗនេះ សហគមន៍អន្តរជាតិ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ។ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងក្រុមអ្នកស្រាវជ្រាវ បានចេញផ្សាយអត្ថបទ និងធ្វើបទអត្ថាធិប្បាយវិភាគ ជាច្រើនអំពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ដែលក្នុងនោះអ្នកខ្លះ បានធ្វើការវិភាគប្រកប ដោយហេតុផលសមស្រប ប៉ុន្តែអ្នកមួយចំនួនទៀត បានសរសេរបំភ្លៃខុសពីការពិត និងលាបពណ៌អវិជ្ជមាន លើស្ថានភាពសេដ្ឋកិច្ចរបស់ចិន ។ការវិភាគបែបលាបពណ៌ខាងលើ គឺមានចេតនាផ្នែកនយោបាយច្រើន ជាងបង្ហាញពីភាពពិតជាក់ស្តែង នៃស្ថានភាពសេដ្ឋកិច្ច របស់ចិន...
ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិត ជាង៩សែននាក់ កំពុងទទួលបានទីផ្សារការងារ ក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា ចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងការងារ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ ក្នុងដំណើរការ នៃកិច្ចប្រជុំបូកសរុបនេះ តំណាងនៃនាយកដ្ឋាន អង្គភាព...