ភ្នំពេញ ៖ សហភាពសហជីព រក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន៧ ដែលមានកម្មករជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីសង់ត្រាល់ លោកឃុន ថារ៉ូ និងគូកន បន្ថែមទៀតពីបទញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ តាមក្រមព្រហ្មទណ្ឌ មាត្រា៤៩៤, ៤៩៦ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ហង្ស...
បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រទេសន័រវេស ដែលជាសមាជិករបស់អង្គការណាតូ បានសន្យាផ្តល់ អំណោយយន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីន័រវេសលោក Jonas...
បរទេស ៖ រថយន្តប្រើប្រេងម៉ាស៊ូត នឹងលែងត្រូវបាន ចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ខាងមុខ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដើម្បីឱ្យមានយានយន្តទាំងអស់ នៅលើដងផ្លូវ នៃរដ្ឋក្នុងទីក្រុងដំណើរការដោយថាមពលស្អាតនៅឆ្នាំ ២០៤០ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤...
ហ្សាការតា ៖ មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រុមអ្នកជួយសង្គ្រោះបានលើកឡើងថា ចំនួនអ្នកជួយសង្គ្រោះត្រូវ បង្កើនទ្វេដង និងបានដាក់ពង្រាយម៉ាស៊ីនធុនធ្ងន់ និងឧទ្ធម្ភាគចក្រចំនួន ១គ្រឿងផងដែរ សម្រាប់រុករក អ្នករងគ្រោះដោយសារគ្រោះបាក់ដី និងគ្រោះទឹកជំនន់ភ្លាមៗនៅតំបន់ Bone Bolango ខេត្ត Gorontalo ។ លោក Bagus Asrama ប្រធានអង្គភាពប្រតិបត្តិការ ស្រាវជ្រាវប្រចាំខេត្ត...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញខាងផ្នែកកសិកម្ម បានអះអាងដូចគ្នាថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់បរទេសកំពុងមានសន្ទុះយ៉ាងខ្លាំង ដោយត្រឹមតែរយៈពេល ៦ខែឆ្នាំ២០២៤ប៉ុណ្ណោះ ការនាំចេញមានទំហំទឹកប្រាក់ប្រមាណជា១ពាន់លានដុល្លារ ក្នុងចំណោមផលិតផល កសិកផលរបស់កម្ពុជា នាំចេញប្រមាណជា៥៧% ។ គិតត្រឹម៦ខែដំបូងនៃឆ្នាំ២០២៤ បរិមាណនាំចេញកសិផលពីកម្ពុជា កើនឡើង៥៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ភាគច្រើន ដោយសារកំណើន នៃការនាំចេញដំឡូងមី គ្រាប់ស្វាយចន្ទី និងស្រូវ ។...
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាល និងផ្តល់ត្រលប់ទៅសង្គមវិញ តាមរយៈការចំណាយខ្ទង់លានដុល្លារ ជារៀងរាល់ឆ្នាំលើគ្រប់វិស័យ ក្នុងគោលបំណងចូលរួម អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។ ថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើវិស័យអប់រំ ដែលជាវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស...
កំពង់ឆ្នាំង៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាអណ្តូងមាស អណ្តូងប្រាក់ អណ្តូងសំណាងសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ការចូលរៀនក្នុងកម្មវិធីនេះពលរដ្ឋ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលប្រចាំខែ ហើយថែមទាំងបានរៀនជំនាញដែលអាច អភិវឌ្ឍន៍ខ្លួនឱ្យចាកផុតពីភាពក្រីក្រទៀតផង។ នេះជាការថ្លែងរបស់ លោក ហេង សួរ រដ្ឋ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង ក្នុងពេលចុះផ្សព្វផ្សាយពីរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ ។ លោក ជិន ម៉ាលីន បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១២ កក្កដានេះថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃពុធថា សមត្ថភាពនៃសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ី បានធ្វើឱ្យគ្រាប់បែកឆ្លាតវៃរបស់លោកខាងលិច ក្លាយជា “គ្មានប្រយោជន៍” នៅក្នុងជម្លោះអ៊ុយក្រែន។ ជាមួយនឹងប្រព័ន្ធនាំផ្លូវរបស់គ្រាប់បែកទាំងនោះ ច្របូកច្របល់ អាវុធទាំងនេះមួយចំនួនត្រូវបានគេរាយការណ៍ថា បានចូលនិវត្តន៍ ឬលែងប្រើ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការវាយលុកសមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៤ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់...