ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅថៃ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងព្រះអង្គម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក កាលពីសៀលថ្ងៃ១១ កក្កដា។ ការចូលគាល់ព្រះមហាក្សត្រថៃនេះក៏មានការអមដំណើរដោយលោក វ៉ាន់មូហាម៉ាត់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជន ចលនាមាតាធម្មតា គឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជា នរណានោះឡើយ។ ការចេញសេចក្ដីថ្លែងការណ៍នេះ ក្រោយក្រុមអ្នកជំនាញ សិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ៤ កក្កដា មួយធ្វើឲ្យមានចេតនាបំភ័ន្ត សាធារណជនទាំងស្រុង...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រដ្ឋបាលខេត្ត ពុំមានការបិទមិនឲ្យហែទីងមោងនោះទេ ហប៉ុន្តែស្នើសុំឲ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ ។ ការលើកឡើងរបស់ លោក គួច ចំរើន បន្ទាប់ពីនៅលើបណ្ដាញា សង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទ មិនឲ្យមានការដង្ហែទីងមោង នៅតាមផ្លូវសាធារណៈ...
បរទេស៖ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ប្រទេសកូរ៉េខាងជើង បានធ្វើការវាយប្រហារ ភេរវកម្មចំនួនប្រាំមួយ ជាបន្តបន្ទាប់ ដោយបានបញ្ចេញប៉េងប៉ោងជាង ២.០០០ ដែលពោរពេញទៅដោយសំរាម បង្ហោះចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ។ នេះជាការឆ្លើយតប ទៅនឹងអង្គការស៊ីវិលកូរ៉េខាងត្បូង ដែលបញ្ជូនប៉េងប៉ោងទៅកូរ៉េខាងជើងដែលមានខិតប័ណ្ណបោះពុម្ពរិះគន់លោកគីម ជុងអ៊ុន និង ឧបករណ៍ USBs...
បរទេស៖ មេដឹកនាំកំពូល របស់បណ្តាញព័ត៌មានខ្សែកាប (CNN) នៅថ្ងៃពុធ គឺបានប្រកាស កាត់បន្ថយការងារចំនួន ១០០ ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកប្រហែល ១០០ នាក់ ឬប្រហែល ៣ភាគរយ នៃកម្លាំងការងាររបស់ខ្លួន។...
បរទេស៖ សេវាសន្តិសុខសហព័ន្ធ (FSB) បានបង្ហាញឱ្យដឹងថា ប្រតិបត្តិកររុស្ស៊ីបានរារាំងផែនការ របស់អ៊ុយក្រែន ដើម្បីបំផ្លាញនាវាផ្ទុកយន្តហោះ តែមួយគត់របស់ប្រទេសរុស្ស៊ី ហើយក៏បានរារាំងផែនការ របស់ក្រុងកៀវ ក្នុងការធ្វើឃាតមន្ត្រីយោធា កំពូលៗមួយចំនួន រុស្ស៊ីថែមទៀតផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធ ទីភ្នាក់ងារនេះបាននិយាយថា...
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភាប្រទេសថៃ ព្រមទំាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទំាងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិត ។ ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសថៃគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក វ៉ាន់មូហាម៉ាត់...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តត្បូងឃ្មុំ ទេីបចូលកាន់តំណែងថ្មីយកចិត្តទុកដាក់ ពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាន នូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីសុខមាលភាពប្រជាជន ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ប៉ែន កុសល្យ...