ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១១-១២កក្កដា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ១០ កក្កដា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានបេ្តជ្ញារួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ។ ការប្តេជ្ញារបស់មេកងទ័ពជើងគោកទាំងពីរនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ សិក្ខាកាមកម្មវិធីបណ្តុះបណ្តាលមន្ត្រី ដឹកនាំវ័យក្មេង គណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ៕
ភ្នំពេញ ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU)រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានរៀបចំធ្វើឡើងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលាបពណ៌ និងការជេរប្រមាថរបស់ខ្លួនប្រឆាំងនឹងប្រទេសចិន ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងរួមចំណែកដល់សន្តិភាព និងសន្តិសុខនៃអ៊ីនធឺណេត។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើ សុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលទើបចេញថ្មី ដោយមជ្ឈមណ្ឌល ឆ្លើយតបបន្ទាន់មេរោគកុំព្យូទ័រជាតិ របស់ប្រទេសចិន...
បរទេស៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃចន្ទថា អង្គការណាតូគឺជាការ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក ដោយសារតែ “ចិត្តគំនិតសង្គ្រាមត្រជាក់ដែលមានឫសគល់យ៉ាងជ្រៅ និងការលំអៀងខាងមនោគមវិជ្ជា”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lin ត្រូវបានសាកសួរដោយសារព័ត៌មាន...
បរទេស៖ អតីតមេដឹកនាំអាវក្រហម របស់ថៃ លោក ចាតុផន ព្រុំផាន បានអំពាវនាវ ឱ្យមានការតវ៉ានៅខែក្រោយ ដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមមួយ ចំនួនរបស់រដ្ឋាភិបាល ដូចជាការបង្កើនកម្រិតកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូដល់ ៧៥% និងការជួលដីរយៈពេល ៩៩ ឆ្នាំ សម្រាប់ជនបរទេស ដែលលោកថា ទាំងនេះនឹងទទួលបានផលប្រយោជន៍ តែឥស្សរជនរបស់ប្រទេសប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសរុស្ស៊ី ដោយលោកបានហៅ ទស្សនកិច្ចនេះថា ជាការបំផ្លាញមកលើកិច្ច ខិតខំប្រឹងប្រែង ដើម្បីសន្តិភាព នៅចំថ្ងៃតែមួយនឹងការ វាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ខ្លាំងក្លា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា...
ភ្នំពេញ៖ យ៉ាងហោចណាស់ដើមកៅស៊ូប្រមាណជាង ២ហិកតាដី ស្ថិតនៅក្នុងចម្ការកៅស៊ូមួយកន្លែងនៅក្នុងភូមិ មាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានក្រុមក្មេងទំនើងមួយក្រុមមិនខ្លាចច្បាប់លួចចូលទៅកាប់លក់យ៉ាងអានាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋានទៀតសោតហាក់មិនមានចំណាត់ការលើទង្វើចោរកម្មនេះ។ ក្រុមក្មេងទំនើងទាំងនោះត្រូវបានអជ្ញាធរមូលដ្ឋានអះអាងកាលពីពេលថ្មីៗនេះថា មានឈ្មោះ វង សុខសីលា កើតនៅថ្ងៃទី១ ខែ១២ ឆ្នាំ១៩៩៣ នៅខេត្តព្រៃវែង។ ជនឈ្មោះវង សុខសីលា នេះបានចូលទៅកាប់បំផ្លាញដើមកៅស៊ូនៅក្នុងទីតាំងចម្ការខាងលើចំនួន២លើក ខណៈលើកទីមួយបានកាប់លក់អស់ប្រមាណ...