ឡុងដ៍៖ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់លាននាក់ក្នុងប្រទេសអង់គ្លេស បានចាប់ផ្តើមបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតសកល ខណៈដែលការិយាល័យបោះឆ្នោតប្រមាណ៤០.០០០ នៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទីម៉ោងសកល ។ អ្នកបោះឆ្នោតក្នុងមណ្ឌលចំនួន៦៥០ នឹងជ្រើសរើសសមាជិកសភា ដែលជាសភាជាន់ទាប ។ គណបក្សមួយត្រូវតែយកឈ្នះយ៉ាងហោចណាស់៣២៦អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើន ហើយត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles III ដើម្បីបង្កើតរដ្ឋាភិបាល ។ តាមការស្ទង់មតិនៅមុនពេលបោះឆ្នោតបានផ្តល់ឱ្យគណបក្សការងារដែលជាគណបក្សប្រឆាំងដ៏សំខាន់នាំមុខ២០ពិន្ទុលើគណបក្សអភិរក្សដែលបានកាន់អំណាចអស់រយៈពេល១៤ឆ្នាំ ។...
ASTANA៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមផលិតមីស៊ីលដែលអាចបាញ់បានរយៈចម្ងាយខ្លី និងមធ្យម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ។ លោក ពូទីន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការ (UN) នៃអង្គការសហប្រតិបត្តិការសៀងហៃ ( Shanghai Cooperation Organization)នៅឯ Astana យ៉ាងដូច្នេះថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងបន្តតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន បើទោះបីជាការពិតដែលថាវិបត្តិនេះត្រូវបានបង្កឡើងដោយសកម្មភាពរបស់សហរដ្ឋអាមេរិកក៏ដោយ។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថាការសម្រេចចិត្តរបស់ខ្លួនក្នុងការបើកការវាយលុកប្រឆាំងនឹងអ៊ុយក្រែនត្រូវបានជំរុញដោយមហិច្ឆតារបស់ប្រទេសអ៊ុយក្រែនដើម្បីក្លាយជាផ្នែកមួយនៃអង្គការណាតូក៏ដូចជាសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងប្រជាជននៃ Donbass ដែលតែងតែបានបដិសេធរដ្ឋាភិបាលទីក្រុងគៀវរហូតមក។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន លោក Putin បាននិយាយថា ទីក្រុងមូស្គូបានដាក់ចេញនូវសំណើជាក់លាក់ម្តងហើយម្តងទៀតសម្រាប់ដំណោះស្រាយបញ្ហាអ៊ុយក្រែន។ ជាក់ស្តែង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Vladimir Putin បាននិយាយថា បទឈប់បាញ់គ្នារវាងទីក្រុងមូស្គូ និងទីក្រុងគៀវ អាចត្រូវយល់ព្រមបាន លុះត្រាតែអ៊ុយក្រែនចាត់វិធានការ មិនអាចផ្លាស់ប្តូរបាន មានភាពជាក់លាក់ ដែលនឹង អាចទទួលយកបាន សម្រាប់ប្រទេសរុស្ស៊ី។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានបន្ថែមថា បើមិនដូច្នេះទេ ការបញ្ឈប់អរិភាព នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងគៀវ...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី...
បរទេស ៖ លោក Joe Biden គួរតែចាកចេញ ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ដើម្បីស្វែងរកអ្នកដែលអាចយកឈ្នះ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ។ នេះជាការលើកឡើង របស់សហស្ថាបនិកក្រុមហ៊ុន Netflix លោក Reed Hastings ប្រាប់កាសែត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន ៣ នៅវិមានសន្តិភាព ។ របៀបវារៈទាំង ៣ គឺ ៖ ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយៈឧត្ដមសេនីយ៍ត្រី...
សៅប៉ូឡូ ៖ ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៨០នាក់ បានស្លាប់ ដោយសារគ្រោះ ទឹកជំនន់ជាបានកត់ត្រា ជាច្រើនសប្តាហ៍កន្លងមកនេះ នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូង នៃប្រទេសប្រេស៊ីល ហើយមនុស្សចំនួន៣២នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា និងបន្តជាច្រើនថ្ងៃ...
យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសលីបង់ ក្រោយពីក្រុម Hezbollah របស់ប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែត មីស៊ីល និងយន្តហោះគ្មានមនុស្ស បើកយ៉ាងហោចណាស់ ចំនួន១៧៥គ្រាប់ទៅកាន់ភាគខាងជើងអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹក ចំពោះការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ ។ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែត...