ម៉ានីល៖ ព្រឹទ្ធសមាជិកហ្វីលីពីន បានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ធ្វើការសន្យាឱ្យបានល្អ ក្នុងការផ្តល់សំណង “ត្រឹមត្រូវ និងមានន័យ” សម្រាប់ស្ត្រីហ្វីលីពីន ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបន ក្នុងសម័យសង្គ្រាមរបស់ជប៉ុន។ ព្រឹទ្ធសមាជិកហ្វីលីពីនលោកស្រី Risa Hontiveros បានឲ្យដឹងថា មានតែស្ត្រីហ្វីលីពីន ១៨នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត នៅក្នុងប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ ហើយវាដល់ពេលដែល ត្រូវផ្តល់សំណងដល់ពួកគេ និងគ្រួសាររបស់ពួកគេហើយ។ លោកស្រីបានលើកឡើងថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២៤ នេះ បានដឹកនាំមន្ត្រីអង្គភាព ពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ទីលានចាក់សម្រាមថ្មី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ។ ទាក់ទិនទៅនឹងវឌ្ឍនភាព នៃការសាងសង់ទីលានចាក់សំរាមថ្មីនេះ បើតាមមន្ត្រី នៃមន្ទីរសាធារណការ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវ ក្រវាត់ក្រុងទី៣ នាថ្ងៃ១៩ កក្កដា ខាងមុខនេះ ។ ការដាំបង្គោលឈ្មោះផ្លូវមេដឹកនាំកំពូលចិន ដែលជាមិត្តដែកថែប របស់កម្ពុជានេះ ក៏ធ្វើឡើងស្របនឹង ការអបអរសាទរ ខួបអនុស្សារវីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ផងដែរ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការគូសបញ្ជាក់ថា ការជ្រើសរើសនាយកសាលា គឺជារឿងសំខាន់ ដែលយកចិត្តទុកដាក់ ព្រោះបើរើសយកមកហើយមិនបានល្អ គ្រូបង្រៀនក៏មិនតម្រង់ទិសសម្រាប់សិស្សដែរ ដូច្នេះត្រូវគិតគូរបានល្អិតល្អន់ មិនត្រូវឲ្យខុសគោលការណ៍នោះទេ បើទោះបី១% ក៏ពិបាកដែរ ។ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ នៅព្រឹកថ្ងៃទី៤...
ហ្គាហ្សា ៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានឲ្យដឹងថា ខ្លួនបានពិគ្រោះយោបល់ជាមួយអ្នក សម្របសម្រួលកាតា និងអេហ្ស៊ីប ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ ហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផ្លាស់ប្តូរគំនិតមួយចំនួនជាមួយបងប្អូនអ្នកសម្របសម្រួល ដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីនរបស់យើង” ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស់...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori ភាគឦសានរបស់ប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការរារាំងក្នុងតំបន់ ជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។ យន្ដហោះចម្បាំង F-35As ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានសមត្ថភាពគេចពីការចាប់រ៉ាដា នឹងជំនួសយន្តហោះ F-16 ចំនួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការគិតគូរពីជីវភាពគ្រូបង្រៀនជារឿងសំខាន់ ហេតុនេះហើយ ទើបបានជារាជរដ្ឋាភិបាល បានសម្រេចតម្លើងប្រាក់ឧបត្ថម្ភរបស់គរុសិស្ស-និស្សិត មកជាការផ្តល់ប្រាក់បៀវត្ស រហូតទទួលបាន ៧០% នៃក្របខណ្ឌនីមួយៗ ដើម្បីជាការឆ្លើយតបចំពោះការតាំងចិត្តខ្ពស់ បើផ្អែកលើអត្រានៃការលះបង់របស់ពួកគាត់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ នៅព្រឹកថ្ងៃ៤ កក្កដា...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបន្តទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ដែលជាធាតុសំខាន់បំផុតក្នុងការធ្វើរបាយការណ៍ដែលនាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា ”យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ”។ លោកបានបន្ថែមថា របាយការណ៍សង់ត្រាល់ដែលគ្មានភស្តុតាងដូច្នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេស និងកម្មករនិយោជិករាប់សិបម៉ឺននាក់ដែលរំពឹងលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់...
កាហ្សាក់ស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងឡើងវិញនូវការរួបរួម របស់ពួកគេក្នុងការទប់ទល់ នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅខាងក្រៅនៃ កិច្ចប្រជុំកំពូលក្នុងតំបន់ ក្នុងប្រទេសកាហ្សាក់ស្ថាន។ លោក ពូទីន បានប្រាប់លោក ស៊ី ថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនគឺជា “កត្តាស្ថិរភាពដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ”...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងជំនួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កំពុងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងកសាងទំនាក់ទំនងរបស់ប្រទេសទាំងពីរ លើគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា...