ញ៉ូដេលី៖ ចំនួនអ្នកស្លាប់នៅក្នុងពេល រត់ជាន់គ្នាកាលពីថ្ងៃអង្គារនៅរដ្ឋ Uttar Pradesh ដែលស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា បានកើនឡើងដល់១១៦នាក់ ក្នុងនោះសាកសពជនរងគ្រោះចំនួន៨៨ នាក់កំពុងស្ថិតនៅមជ្ឈមណ្ឌលរបួសក្នុងតំបន់ ហើយចំនួន២៧នាក់នៅមន្ទីរពេទ្យ Etah និងម្នាក់ទៀតនៅមន្ទីរពេទ្យក្នុងក្រុង Hathras ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាល ក្នុងតំបន់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua តាមទូរស័ព្ទថាយ៉ាងដូច្នេះ ។ មន្ត្រីក្នុងតំបន់ម្នាក់ទៀត ស្នងការផ្នែកនៃតំបន់ Aligarh...
កំពង់ចាម៖ ដោយសារនៅចំណុចបឹងធំស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ទើបតែបានប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានលែងពូជកូនត្រីពូជល្អៗ យ៉ាងច្រើនចូលក្នុងបឹងនោះ ទើបអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចៀសវាងមានករណីប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៣ ខែកក្កដា...
ណៃរ៉ូប៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងពេលធ្វើការតវ៉ាប្រឆាំង ការតម្លើងពន្ធនាពេលថ្មីៗនេះ នៅទូទាំងប្រទេសកេនយ៉ា ខណៈដែលក្រុមយុវជនបាននាំគ្នា ដើរតាមដងផ្លូវកាលពីថ្ងៃអង្គារ ដើម្បីធ្វើការតវ៉ាសារជាថ្មីឡើងវិញ ។ ប្រធានគណៈកម្មាធិការជាតិកេនយ៉ា ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា (KNCHR) ដែលផ្តល់មូលនិធិដោយរដ្ឋ Roseline Odede បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ថា...
គែរ៖ សេចក្តីថ្លែងការណ៍មួយចេញ ដោយអាជ្ញាធរក្នុងស្រុកកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារ ដួលរលំអគារ ៣ជាន់មួយកន្លែងនៅខេត្ត Assiut ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ហើយ ទន្ទឹមនឹងនេះដែរ អ្នកស្រុកផ្សេងទៀតចំនួន ៦នាក់បានរងរបួស ។ សេចក្តីប្រកាសព័ត៌មានចេញដោយ ការិយាល័យផ្សព្វផ្សាយក្នុងស្រុកនៃខេត្ត Assiut បានឲ្យដឹងថា អគារដែលបានដួលរលំនៅក្នុងស្រុក Assiut ខាងកើត កាលពីថ្ងៃចន្ទ...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។ សូមរំលឹកថា លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១...
ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតវាយ សីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពឆ្នាំ២០២៤ ដែលរៀបចំ ដោយសារព័ត៌មានTNAOT បានប្រារព្ធឡើងនៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា ។ បន្ទាប់ពីការប្រកួត ប្រជែងរយៈពេល២ថ្ងៃរួច ការប្រកួតប្រជែងឡើងវគ្គចែកពូល តាមក្រុមក៏បានបញ្ចប់ បញ្ជីឈ្មោះកំពូលទាំង៨ នៃក្រុមនីមួយៗ ត្រូវបានប្រកាសជាផ្លួវការហើយ។ ក្រុមកំពូលទាំង៨នៃវិញ្ញាសាបុរសឯកត្តជន វិញ្ញាសានារីឯកត្តជន វិញ្ញាសាវាយគូបុរស...
តៃប៉ិ៖ ឆ្មាំសមុទ្រកោះតៃវ៉ាន់បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា ក្រុមមន្ត្រីចិនបានឡើងជិះ ហើយក្រោយមកបានចាប់យកទូកនេសាទរបស់កោះតៃវ៉ាន់ ដែលប្រតិបត្តិការនៅជិតឆ្នេរសមុទ្រចិន នៅជិតកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ហើយបាននាំយកទូកនោះទៅកំពង់ផែរបស់ប្រទេសចិន ។ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន ហើយបានបង្កើន សម្ពាធលើក្រុងតៃប៉ិ ចាប់តាំងពីប្រធានាធិបតី Lai Ching-te ចូលកាន់តំណែង កាលពីខែឧសភា មេដឹកនាំក្រុងប៉េកាំងបានចោទប្រកាន់ថា ជា “អ្នកបំបែកខ្លួន” ។ ឆ្មាំសមុទ្រកោះតៃវ៉ាន់បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឲ្យដំណើរ ការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរនិងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយថ្ងៃច័ន្ទនិងអង្គារ ជាថ្ងៃឈប់សម្រាកវិញ...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពអាកាសអាមេរិក បានបន្តជើងហោះហើរយន្ដហោះដឹកជញ្ចូន Ospreys របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកហោះហើរ បន្ទាប់ពីការធ្លាក់យន្តហោះមួយគ្រឿងរបស់ខ្លួននៅភាគនិរតីនៃកោះជប៉ុន កាលពីក្នុងខែវិច្ឆិកា ឆ្នាំមុន។ កងម៉ារីនអាមេរិកបានបន្តប្រតិបត្តិការយន្តហោះ MV-22 របស់ខ្លួនឡើងវិញ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីការលុបចោល ការហាមឃាត់ការហោះហើរទូទាំងពិភពលោកលើ យន្ដហោះ Ospreys របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលបានសម្លាប់ទាហានអាកាសទាំង...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអោយដឹងថា កម្ពុជានឹងដាក់ចេញបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យរោងចក្រសហគ្រាសទាំងអស់ ដំឡើងឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារបរិស្ថាន ដូច្នេះកម្ពុជា នឹងត្រូវការនាំចូលឧបករណ៍ទាំងនេះ ដើម្បីបំពេញតម្រូវការរបស់រោងចក្រសហគ្រាស ក្នុងស្រុករាប់ម៉ឺនកន្លែង។ នេះជាប្រសាសន៍របស់លោក រាត់ ស៊ិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅទីស្នាក់ការសមាគម គាំពារបរិស្ថានកម្ពុជាEPIAC នាឱកាសទទួលជួបសំណេះសំណាល ជាមួយប្រតិភូសមាគមឧស្សាហកម្ម គាំពារបរិស្ថានខេត្តក្វាងទុង ប្រទេសចិន...