ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានស្នើសុំឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះជនខិលខូល ដែលយករូប និងឈ្មោះរបស់លោក ទៅបង្កើតគណនី Telegram ក្លែងក្លាយក្នុងអំពើទុច្ចរិត ដោយបង្កើតគ្រុប Telegram ហើយអំពាវនាវឲ្យមានសាធារណជន ធ្វើការវិនិយោគប្រាក់ ។ ជាមួយគ្នានោះដែរឧកញ៉ា សូវ សច្ចៈសម្បត្តិ...
កណ្ដាល ៖ ក្រោយឡើងកាន់តំណែង លោក គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មី បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២ កក្កដា...
ភ្នំពេញ ៖ សម្ព័ន្ធសហជីពជាតិ បានដាក់ពាក្យប្តឹង ទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ដើម្បីស្នើសុំអន្តរាគមន៍ពិនិត្យមើលភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈ បែកបាក់ ប្រកាន់បក្ខពួក រើសអើង និង ញុះញង់ធ្វើឲ្យប៉ះពាល់ ដល់ការងាររបស់កម្មករនិយោជិត ទូទាំងប្រទេស និងភាពស្អាតស្អំរបស់ប្រទេសជាតិ ។ លោក ហ្វា សាលី...
តូក្យូ៖ ប្រទេសជប៉ុន បានបាញ់បង្ហោះ ដោយជោគជ័យនូវរ៉ុក្កែត H3 ថ្មីរបស់ខ្លួនដែលដឹកផ្កាយរណប សង្កេតផែនដីពីមជ្ឈមណ្ឌលអវកាស នៅលើកោះភាគនិរតី ក្នុងការជំរុញដល់ក្តីប្រាថ្នា អវកាសរបស់ប្រទេសបន្ទាប់ពីការបរាជ័យ លើកដំបូង របស់យានកាលពីឆ្នាំមុន។ រ៉ុក្កែត H3 លេខ 3 ផលិតក្នុងស្រុកបានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima នៅម៉ោង ១២,០៦ថ្ងៃត្រង់...
ម៉ូស្គូៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចេញការហាមឃាត់ការចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលជាវិធានការតបតវិញលើរដ្ឋាភិបាលកាណាដា។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសរុស្ស៊ីដាក់បម្រាមចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលពាក់ព័ន្ធនឹងការលម្អិត និងការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងអូតាវ៉ា ជាវិធានការតបត” ។ ក្រសួងបានបន្ថែមថា ការហាមប្រាមនេះ មិនសំដៅទៅលើប្រជាជនកាណាដាធម្មតានោះទេ ព្រោះវាអាចបែងចែកឥស្សរជន នយោបាយបច្ចុប្បន្នរបស់ប្រទេសកាណាដា ជាមួយនឹងប្រជាជនកាណាដា ៕ប្រែសម្រួល ឈូក បូរ៉ា
កំពង់ចាម ៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈ ផ្លូវ និងសួនច្បារ និងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ និងប្រទេសតួកគី បានព្រមានពីផលវិបាក នៃការវាយប្រហារដ៏យូរ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា និងការវាយប្រហារ ដ៏មានសក្តានុពលលើប្រទេសលីបង់ ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសជាអ្នកចាំផ្ទះអ៊ីរ៉ង់លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសតួកគី Hakan Fidan បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់ នៅក្នុងតំបន់ហ្គាហ្សា ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានស្តីបន្ទោសរដ្ឋាភិបាលលោកខាងលិចមួយចំនួន ចំពោះការអនុញ្ញាតឲ្យ “អ្នករំខាន” មួយចំនួន បំភិតបំភ័យ និងប្រមាថអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេសនេះ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបុគ្គលប្រឆាំងអ៊ីរ៉ង់ ជាច្រើននាក់ បានយាយីអ្នកបោះឆ្នោត អ៊ីរ៉ង់...
ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាមណ្ឌលកម្សាន្តចម្រុះប្រណីត លំដាប់ពិភពលោក ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានសោមនស្សរីករាយ ប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅពិធីប្រគល់ពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ណាហ្គាវើលដ៍បាន...
ភ្នំពេញ៖ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានដុតកម្ទេចបំណែក សាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ។ បំណែកសាច់មាន់បង្កកទាំងអស់នេះ ជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។...