បរទេស៖ អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez ត្រូវបានកាត់ទោសកាលពីថ្ងៃពុធនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឱ្យជាប់ពន្ធនាគារ ៤៥ ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ចំពោះការជួយអ្នកជួញដូរគ្រឿងញៀនដែលបានប្រើយោធាហុងឌូរ៉ាសនិងកងកម្លាំងប៉ូលីសជាតិ ដើម្បីដឹកជញ្ជូនកូកាអ៊ីនក្នុងបរិមាណដ៏ច្រើនចូលទៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Hernandez អាយុ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន ២៣៣នាក់ ស្រី ២៦ នាក់។ បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផល នៃដំណេីការនៃអង្គសិក្ខាសាលា ដោយ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជាត្រូវបង្កើនការវិនិយោគប្រភពអគ្គិសនីកកើតថ្មីថែមទៀត ដើម្បីធានានូវតម្លៃភ្លើងជូនប្រជាពលរដ្ឋ ជាពិសេសជូនវិស័យឯកជន។ បើតាម សម្ដេចធិបតី ប្រភពអគ្គិសនីកកើតថ្មីនោះ ដូចជា៖ អគ្គិសនីពីសូឡា អគ្គិសនីខ្យល់ និងវារីអគ្គិសនី។ នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម...
ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ អតីតឧកញ៉ា ស្រី ស៊ីណា បន្ថែម១បទល្មើសទៀតគឺ «បទរំលោភលើលំនៅដ្ឋាន»។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ លម្អិតបន្ថែមទៀត លើសំណុំរឿង ករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស២...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនលូកដៃនៅក្នុងវិស័យឯកជន ហើយកត្តាធំបំផុតនោះ រាជរដ្ឋាភិបាលធានាសុខសន្ដិភាព សម្រាប់វិស័យឯកជន។ នាឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ ទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលរួមអភិវឌ្ឍន៍ ភូមិព្រៃស្នួល បានក្រើនរំលឹកដល់ជនទាំងឡាយណា ដែលរារាំងការអភិវឌ្ឍន៍ ប្រឡាយស្ដាព្រៃស្នួល ត្រូវទទួលខុសត្រូវ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាមួយនឹងការក្រើនរំលឹកនេះ លោក សយ សុភាព បានបង្ហាញនូវផែនការលំអិត សម្រាប់ស្តារប្រឡាយព្រៃស្នួល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្រាំងធ្នង់ និងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដ៏ធំនៅប្រទេសចិន ដែលកំពុងល្បីល្បាញលើសកលលោក នឹងមកបណ្តាក់ទុនបើក ក្រុមហ៊ុននៅកម្ពុជា និង មានក្រុមហ៊ុន២ផ្សេងទៀតកំពុងស្នើសុំ ខណៈបច្ចុប្បន្នមានក្រុមហ៊ុន ៣ស្រាប់កំពុងដំណើរការ ។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា...
ភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) ទៅតុលាការ នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បន្ទាប់ពីមន្ត្រីអង្គការនេះបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព។ លោក ហង្ស រ៉ាវី ប្រធានសហភាព សហជីពរក្សាសិទ្ធិកម្មករកម្ពុជា...
បរទេស៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងស្ទើរតែទាំងអស់នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅពេលយប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២៣ គ្រឿង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលសរុបចំនួន ៦ គ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅនៃការវាយប្រហារនោះទេ។ របាយការណ៍ពីមន្ត្រីក្នុងតំបន់បានបង្ហាញថា រុស្ស៊ីបានបាញ់មីស៊ីល...
ភ្នំពេញ៖ ឆ្ហើយតបនឹងមតិមួយចំនួន ដែលសើចចំអកនូវទិសដៅ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាល់តែដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះបាន ។ ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា...