បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាស និងរ៉ាដាមួយចំនួនទៅឱ្យកោះតៃវ៉ាន់។ យោងតាមមន្ទីរបញ្ចកោណ ការទិញសព្វាវុធរបស់អាមេរិកដោយទីក្រុងតៃប៉ិ តម្រូវឱ្យជនជាតិអាមេរិករាប់សិបនាក់ធ្វើដំណើរទៅទីនោះផងដែរដើម្បីសម្រេចកិច្ចការងារនេះ។ រដ្ឋាភិបាលទីក្រុងប៉េកាំងដែលមើលឃើញកោះគ្រប់គ្រងដោយខ្លួនឯងជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនចាត់ទុកទំនាក់ទំនងទាំងនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃមុននេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមីស៊ីលប្រឆាំងនាវា Harpoon Block II រាប់រយដុំដំបូងទៅកាន់ទីក្រុងតៃប៉ិ ក្រោមកិច្ចព្រមព្រៀងដែលបានអនុម័តក្នុងឆ្នាំ២០២០ ។ សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ដែរថាការអនុវត្តការលក់ ដែលបានស្នើឡើងនេះនឹងតម្រូវឱ្យមានការចាត់តាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រហែល ២៦រូប និងតំណាងអ្នកម៉ៅការចំនួន ៣៤នាក់...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់សព្វាវុធដ៏មានសក្តានុពលចំនួន ២ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ រួមទាំងការបញ្ជូនជាលើកដំបូងទៅកាន់កោះនៃសមរភូមិប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ដែលត្រូវបានសាកល្បងក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយការពារកោះតៃវ៉ាន់ដែលទាមទារដោយចិនក្នុងការការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ រហូតដល់ធ្វើឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹងជាបន្តបន្ទាប់។ ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងរៀបចំសមយុទ្ធសង្រ្គាមថ្មីជុំវិញកោះកាលពីសប្តាហ៍មុន ដែលជាលើកទីពីរដែលខ្លួនបានធ្វើចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់កាលពីខែឧសភា។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថា ការលក់ថ្មីនេះមានទឹកប្រាក់ចំនួន...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla លោក Elon Musk បានកើនឡើងចំនួន ៣៣.៥ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងដ៏ធំបំផុតក្នុងចំណោមមហាសេដ្ឋីកំពូលរបស់ពិភពលោក និងលើសពីលោក Bernard Arnault ប្រធាន LVMH លំដាប់ទី២ ចំនួន...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូលោក Ivan Chebeskov បាននិយាយថា ការប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបង្កក ដើម្បីធ្វើប្រាក់កម្ចីដល់អ៊ុយក្រែនគឺផ្ទុយនឹងច្បាប់អន្តរជាតិ ហើយនឹងប្រឆាំងតបតចំពោះលោកខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី នៅពេលដែលជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ច្រើនជាងពីរភាគបីនៃមូលនិធិប្រហែល...
បរទេស៖ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារពីដែនអាកាស លើគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ ពីការផ្ទុះជាច្រើននៅរដ្ឋធានីតេហេរ៉ង់ និងទីក្រុងខារ៉ាចានៅព្រឹកថ្ងៃសៅរ៍នេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកំលាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងការប្រកាសលើ X ថា ខ្លួនកំពុងធ្វើ “ការវាយប្រហារពីអាកាសលើគោលដៅយោធា” នៅអ៊ីរ៉ង់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ សេចក្តីថ្លែងការណ៍បាននិយាយថា ដូចជាប្រទេសអធិបតេយ្យភាពដទៃទៀតនៅលើពិភពលោកដែរ...
បរទេស៖ យន្ដហោះទម្លាក់គ្រាប់បែក B-52J ថ្មីបំផុតនៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress របស់សហរដ្ឋអាមេរិកនឹងមិនត្រូវបានបញ្ចប់រហូតដល់ឆ្នាំ២០៣៣ នេះបើយោងតាមការរាយការណ៍របស់ The National Interest។ ផែនការទំនើបកម្ម ដែលនឹងពាក់ព័ន្ធនឹងការដំឡើងម៉ាស៊ីន Rolls-Royce F130 ថ្មី ការកែលម្អប្រព័ន្ធរុករក Raytheon និងការកែលម្អមួយចំនួនទៀតត្រូវបានរិះគន់យ៉ាងខ្លាំងដោយការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល ដែលបានឲ្យដឹងថា កម្មវិធីនេះបរាជ័យក្នុងការអភិវឌ្ឍ “ការប៉ាន់ស្មានតម្លៃផ្លូវការ...
ប៉េកាំង៖ ប្រទេសចិន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីអំពីឆន្ទៈក្នុងការដោះស្រាយជម្លោះជុំវិញការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន តាមរយៈកិច្ចសន្ទនា។ ភាគីទាំងពីរបានសម្រេចចិត្តបន្តធ្វើការប្តេជ្ញាចិត្តលើតម្លៃជាដំណោះស្រាយចំពោះករណីនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បន្ទាប់ពីកិច្ចពិភាក្សា ដែលបានធ្វើឡើងតាមរយៈខ្សែវីដេអូកាលពីថ្ងៃសុក្ររវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងអនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មគណៈកម្មការអឺរ៉ុបលោក Valdis Dombrovskis ។ លោក បានលើកឡើងថា មានការអំពាវនាវខ្លាំង និងការរំពឹងទុកខ្ពស់ពីវិស័យផ្សេងៗនៅក្នុងប្រទេសចិន...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៥៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។ នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះដ្រូនរបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅថ្ងៃសុក្រការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ភាគខាងជើងនៃជំរំ Al-Shati នេះបើតាមប្រភពក្នុងស្រុក និងសាក្សី។ ប្រភពបានរាយការណ៍ថា ក្រុមគ្រូពេទ្យ និងសេវាការពារជនស៊ីវិល បានស្រង់សាកសពមនុស្ស ១១នាក់ និងបានរកឃើញអ្នករបួសជាច្រើន...
ណារ៉ាធីវ៉ាត់៖ អ្នករស់រានមានជីវិតពីការសម្លាប់រង្គាលដ៏ល្បីល្បាញរបស់ប្រទេសថៃឡង់ដ៏ បានចូលរួមជាមួយក្រុមគ្រួសារជនរងគ្រោះចំនួន៧៨នាក់ ដែលបានថប់ដង្ហើមស្លាប់នៅក្នុងរថយន្តរបស់កងទ័ព ដើម្បីបញ្ចេញកំហឹងដែលអ្នកទទួលខុសត្រូវនឹងមិនត្រូវបានគេនាំមកកាត់ទោសនៅថ្ងៃសុក្រនេះទេ ។ រយៈពេល ២០ឆ្នាំក្រោយមានសោកនាដកម្មថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ ដែលគេដឹងថា ជា “ការសម្លាប់រង្គាលនៅ Tak Bai” សាច់ញាត្តិ និងអ្នកគាំទ្របានមកប្រមូលផ្តុំគ្នាដើម្បីបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទៅ ។ ថ្ងៃខួបនៃឧប្បត្តិហេតុនេះ គឺចំថ្ងៃសុក្រក៏ជាថ្ងៃដែលលក្ខន្តិកៈនៃការកំណត់រយៈពេល ២០ឆ្នាំផុតកំណត់ ហើយការចោទប្រកាន់ពីបទមនុស្សឃាតលើជនសង្ស័យចំនួន...
តូក្យូ៖ សេតវិមានបានឲ្យដឹងថា មន្ត្រីសន្តិសុខជាតិកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការដាក់ពង្រាយកងទ័ពនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចចូលរួមក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ប្រភពបានឲ្យដឹងថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមនៅទីក្រុងវ៉ាស៊ីនតោនជាមួយសមភាគីជប៉ុន Takeo Akiba និងកូរ៉េខាងត្បូង Shin...