តូក្យូ៖ មេដឹកនាំ និងសមាជិកដទៃទៀតនៃក្រុមនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ត្រូវប្រឈមជាមួយនឹងដីកាចាប់ខ្លួនថ្មីកាលពីថ្ងៃសុក្រ សម្រាប់ការចោទប្រកាន់ថា បានរារាំងយុទ្ធនាការរបស់បេក្ខជនគូប្រជែង សម្រាប់ការបោះឆ្នោតដោយសភា ក្នុងខែមេសា។ ប៉ូលីសបានឲ្យដឹងថាលោក Atsuhiko Kurokawa អាយុ ៤៥ឆ្នាំជាអ្នកដឹកនាំ “Tsubasa no To” លោក Ryosuke Nemoto អាយុ ២៩ឆ្នាំដែលជាបេក្ខជនមិនជោគជ័យរបស់ក្រុមនៅក្នុងការបោះឆ្នោតថ្ងៃទី២៨...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យរដ្ឋមន្ត្រីមួយ បង្កើតច្បាប់មួយ ដើម្បីបង្កើនសមត្ថភាព “ការពារតាមអ៊ីនធឺណិតសកម្ម” របស់ប្រទេសជប៉ុន ដើម្បីទប់ស្កាត់ ការវាយប្រហារតាមអ៊ីនធឺណិត ប្រឆាំងនឹងប្រទេស ដោយការត្រួតពិនិត្យសញ្ញា ព្រមានជាមុន។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូង នៃក្រុមរដ្ឋាភិបាល ដែលមានការចូលរួម ពីអ្នកជំនាញក្នុងវិស័យនេះថា “វាគឺជាកិច្ចការបន្ទាន់ដែលកាន់តែខ្លាំងឡើង...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណារៀបចំកិច្ចពិភាក្សា ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅអឺរ៉ុ បនៅសប្តាហ៍ក្រោយ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចថ្មី។ ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ប្រហែលជានៅលើគែម នៃកិច្ចប្រជុំកំពូលក្រុមប្រាំពីររយៈពេលបី ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ នៅទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណា លើការបង្កើនចំនួនក្បាលគ្រាប់បរមាណូ របស់ខ្លួន នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយមើលឃើញពីស្ថានភាពអន្តរជាតិ នាពេលបច្ចុប្បន្ននេះ។ លោកPranay Vaddi គឺជានាយកជាន់ខ្ពស់ សម្រាប់ការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយនៃ NSC ហើយលោកបានថ្លែងសុន្ទរកថាសំខាន់ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ត្រួតពិនិត្យអាវុធ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា អំណាចនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដណ្តើមកាន់កាប់ ហើយអាជ្ញាធរប្រតិបត្តិរបស់ខ្លួន បានបាត់បង់ភាពស្របច្បាប់ របស់ពួកគេបាត់ទៅហើយ។ លោកVladimir Zelenskyនៅតែកាន់អំណាច ក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាអាណត្តិរបស់លោក បានផុតកំណត់ជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ក៏ដោយក្តីហើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោធាអាមេរិក បានប្រកាសថាខ្លួន បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួនពីរក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដោយពណ៌នាវាគឺជាការបាញ់បង្ហោះ ជាទម្លាប់ និងមិនទាក់ទងនឹងព្រឹត្តិការណ៍ពិភពលោក ទេ។ មន្ទីរបញ្ចកោណ បាននិយាយថា មីស៊ីល Minuteman III ចំនួនពីរត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ហើយ...
បាកដាដ៖ នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Mohammed Shia’al-Sudani បានឲ្យដឹងថា អ៊ីរ៉ាក់ បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រគ្រប់ទម្រង់ដល់ប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានធ្វើការកត់សម្គាល់ពេលដែលលោក បានជួបជាមួយសមភាគីប៉ាឡេស្ទីនលោក Mohammad Mustafa ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហម៉ាស់បន្ដអូសបន្លាយដល់ជាង ៧ខែ។ សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់...
កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំសហការី ដោយមានការចូលរួមពីព្រះសង្ឃផងនោះ បាននិមន្ត និង អញ្ជើញប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនដូនចាស់ជរាគ្មានទីពឹង ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ...
បរទេស៖ មន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ម្នាក់បានប្រាប់ សារព័ត៌មាន Semafor ថា សហរដ្ឋអាមេរិកគ្រោងនឹង ប្រកាសការផ្លាស់ប្តូរគោល នយោបាយអាវុធ នុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងអនុម័ត “វិធីសាស្រ្តប្រកួតប្រជែងបន្ថែមទៀត” ដោយសន្មត់ថា បន្ទាប់ពីរុស្ស៊ី និងចិន មិនអើពើការអំពាវនាវរបស់ខ្លួន...
ភ្នំពេញ៖ ប្រតិភូជាង២០នាក់ មកពីអង្គការសប្បុរសធម៌ខ្វនថឹម នៅរសៀលថ្ងៃទី៧ ខែមិថុនា បានទៅទស្សនកិច្ច នៅទីស្នាក់ការសមាគមសម្ព័នខ្មែរ ចិន នៅកម្ពុជា ហើយត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកបូ រ៉េត ប្រធានប្តូរវេនសមាគម អ្នកឧកញ៉ាតែមាន អនុប្រធានប្រតិបត្តិនៃសមាគម និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀត។ លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ខ្វនថឹម បានមាន ប្រសាសន៍ នាឱកាសនោះថា អង្គការសប្បុរសធម៌ខ្វនថឹម ជា អង្គការក្រៅ រដ្ឋាភិបាល ដែល បាន ចុះ បញ្ជី ស្រប ច្បាប់ នៅក្រសួង មហាផ្ទៃយូរឆ្នាំហើយ។ ប៉ុន្តែដោយសារលោកមានការងាររវល់ច្រើនមិនទាន់បានគៀងគរសប្បុរសជនអោយចូលរួម តែលោកបានបរិច្ចាគថវិការផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយកសាងអាគារសិក្សាថ្មីនៅទីជនបទដែលខ្វះខាតបាន២ខ្នងរួចហើយ។ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ទើបលោកផ្សព្វផ្សាយពីគោលបំណងចូលរួមសកម្មភាពមនុស្សធម៌របស់អង្គការ ហើយ បាន ទទួល ការ គាំទ្រ ពី សហគ្រាស ទាំង តូច និង ធំ និង មាន ការ សាទរ ពីសប្បុរសជនជា ច្រើន។ លោករៀបរាប់ថា សមាជិកភាគច្រើននៃអង្គការ របស់លោក គឺមកពីប្រទេសចិន ហើយធ្វើការងារ និងវិនិយោគទុនបង្កើតការងារជាច្រើន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានសមាជិកខ្លះមានគ្រួសារជាជនជាតិខ្មែរផងដែរ។ លោក គង្គា បន្ថែមទៀតថា អង្គការសប្បុរសធម៌ខ្វនថឹម គឺជាអង្គការមិនស្វែងរកផលចំណេញ ខ្វនថឹមមានន័យថាតូច ប៉ុន្តែមានគ្នាច្រើន លោកមានបំណងប្រមូលកំលាំងមនុស្សធម៌តូចៗអោយបានច្រើន ដើម្បីធ្វើការងារមនុស្សធម៌និងសុខមាលសង្គមទៅតាមលទ្ធភាពដែលអាចធ្វើបាន។ យើងផ្តល់ជំនួយដោយឥតគិតថ្លៃដល់ក្រុមជនដែលជួបការលំបាក ងាយរងគ្រោះ បរិច្ចាគថវិការជួយសាងសង់អគារសិក្សានៅតំបន់ដាច់ស្រយាល ផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកប្រធានសមាគម បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រឹទ្ធាចារ្យជាអ្នកដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងអ្នកដឹកនាំជំនាន់មុន និងអ្នកដឹកនាំបច្ចុប្បន្ន។ លោកបូ រ៉េត ប្រធានប្តូរវេនសមាគម បានណែនាំអំពីស្ថានភាពទូទៅនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដល់គណៈប្រតិភូ។ លោកមានប្រសាសន៍ថា សមិទ្ធិផលការងារដែលធ្វើដោយសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា មិនត្រឹមតែត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ថែមទាំងទទួលបានការកោតសរសើរដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ សំខាន់ជាងនេះទៅទៀត នៅក្នុងសន្និសីទសមាគមចិនពិភពលោកលើកទី១០ ដែលរៀបចំនៅទីក្រុងប៉េកាំង កាលពីដើមខែឧសភាឆ្នាំមុន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឈ្នះពានរង្វាន់ «ពន្លឺនៃសហគមន៍ចិន»ដែលជាកិត្តិយសដ៏ធំធេងសំរាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ លោកគូសបញ្ជាក់ថា ថ្ងៃនេះប្រតិភូអង្គការសប្បុរសធម៌ខ្វនថឹម បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ដល់មូលនិធិគ្រូបង្រៀននិងអប់រំភាសាចិន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងរបស់អង្គការលើវិស័យអប់រំភាសាចិននៅកម្ពុជា និងការទទួលស្គាល់សមិទ្ធិផលការងាររបស់សមាគមសម្ព័ន្ធខ្មែរចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ខ្ញុំសង្ឃឹមថា អង្គការសប្បុរសធម៌ខ្វនថឹម នឹងបន្តរក្សានូវការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមកម្ពុជា។ អ្នកឧកញ៉ាតែ មាន អនុប្រធានប្រតិបត្តិនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជានាយកនៃផ្នែកមូលនិធិគ្រូបង្រៀននិងអក្សរសាស្ត្រចិន មានប្រសាសន៍ថា ការអប់រំភាសាចិននៅកម្ពុជាបានឆ្លងកាត់ប្រវត្តិរុងរឿងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ដោយមានសាលារៀនចិនជាង ២៣០ សាលានៅទូទាំងប្រទេស។ តែមិននឹកស្មានដល់ សង្រ្គាមបានផ្ទុះឡើងក្រោយឆ្នាំ ១៩៧០ ហើយសាលារៀនចិនត្រូវបានបង្ខំឱ្យបិទទាំងស្រុង និងត្រូវបានផ្អាកអស់រយៈពេល២០ ឆ្នាំ ដោយបន្សល់ទុកនូវកូនចៅចិនមួយជំនាន់ មិនចេះអក្សរនិងភាសាចិន។ ចាប់តាំងពីឆ្នាំ ១៩៩១ ប្រទេសកម្ពុជា ទទួលបានសន្តិភាព និងបានចាប់ផ្តើមអនុវត្តគោលនយោបាយបើកចំហរ ហើយសាលារៀនចិន អាចដំណើរការឡើងវិញ។ រហូតមកដល់ពេលនេះសាលារៀនចិននៅទូទាំងប្រទេសកម្ពុជាមានចំនួន៥៧សាលា ដែលមានចំនួនសិស្សសរុបជិត ៥០.០០០ នាក់។ ...