ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ច នគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូន ទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែង អនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា តាមគោលការដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នេះបើតាមអ្នកនាំពាក្យរងក្រសួង មហាផ្ទៃលោកបណ្ឌិត...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ខេត្តតាកែវ៣នាក់ កំពុងអនុវត្តនីតិវិធីស៊ើប អង្កេតពាក់ព័ន្ធបទល្មើស ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកក៏មិនទាន់បញ្ជាក់ពីបទល្មើសនោះថា ជាបទល្មើសពាក់ព័ន្ធអ្វីនោះទេ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នេះបន្ទាប់ពីបានឃើញ បណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួន...
ភ្នំពេញ ៖ កម្មករនិយោជិតសប្បាយចិត្ត នៅពេលប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយកម្មករនិយោជិត ចាត់ទុកថាគោល នយោបាយដំឡើង ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខកម្មករ និយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel Garment...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើត ក្រុមការងារចល័តមួយដោយមានគ្នាត្រឹមពី៤ទៅ៥នាក់ ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។ លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានមានប្រសាសន៍នាពេលថ្មីនេះថា...
បរទេស ៖ ទីក្រុងប៉េកាំង កំពុងស្វែងរកការបង្កើន ឥទ្ធិពលរបស់ខ្លួននៅក្នុងអាងទន្លេមេគង្គ ដោយការបង្កើនចំនួន គម្រោងធំដែលខ្លួនផ្តល់ហិរញ្ញប្បទាន និងក្រុមហ៊ុនសេដ្ឋកិច្ច ដែលខ្លួនគ្រប់គ្រង ។ ប្រទេសក្នុងតំបន់ដូចជាកម្ពុជា និងឡាវ ចង់បានបែបនោះ ស្របពេលដែលវៀតណាម ដែលកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក បារម្ភពីសកម្មភាពរបស់ចិន។ នេះជាការយល់ឃើញរបស់អត្ថបទស៊ើបអង្កេតខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់កាសែតបារាំង Le Monde នៅកម្ពុជា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់តែយល់ដឹង ពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាព នៃការធ្វើដំណើរ ទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥នេះ ។ នេះបើតាមការលើកឡើងរបស់ លោក ផន រឹម ។...
សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់មន្ត្រីសាធារណៈក្នុងការប្រឈមមុខនឹងអ្វីដែលលោកបានពិពណ៌នាថាជា “ស្ថានភាពធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Choi បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលពិធីរបស់រដ្ឋាភិបាល ដែលប្រារព្ធថ្ងៃឆ្លងឆ្នាំនេះ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីលោកបានចូលកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្ន។ លោកបាននិយាយដោយសំដៅទៅកូរ៉េខាងត្បូង តាមឈ្មោះផ្លូវការរបស់ខ្លួនថា ទោះបីជាឆ្នាំថ្មី បានចាប់ផ្តើមក៏ដោយ សាធារណរដ្ឋកូរ៉េ កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ...
ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនា ការប្រគំតន្ត្រីឆ្លងឆ្នាំ ដ៏អស្ចារ្យ ដែលរៀបចំឡើង ដោយណាហ្គាវើលដ៍ ដែលមានការចូលរួមសម្តែង ដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំដល់រដ្ឋាភិបាល និងធនាគារ Sberbank ដែលជាធនាគារដ៏ធំបំផុតរបស់ប្រទេស និងជាអ្នកបង្កើតបច្ចេកវិទ្យា សហការគ្នាជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI បន្ថែមទៀត។ សេចក្តីណែនាំដែលបានចេញបន្ទាប់ពីសន្និសីទដែលមានប្រធានបទ AI ក្នុងខែធ្នូដែលវានឹងក្លាយទៅជាភារកិច្ចរបស់នាយករដ្ឋមន្ត្រី Mikhail Mishustin និងនាយកប្រតិបត្តិ Sberbank...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការជីកយករូបិយបណ្ណជាលុយគ្រីបតូឬ Crypto Mining នៅក្នុងតំបន់ចំនួន១០នៃប្រទេសរុស្ស៊ីត្រូវបានកំណត់ ឬហាមឃាត់ទាំងស្រុងចាប់ពីថ្ងៃពុធសប្តាហ៍នេះហើយ។ ប្រភពដដែលបានសរសេរទៀតថាការរឹតបន្តឹងដែលបានណែនាំនៅក្នុងតំបន់ដែលប្រឈមនឹងការខ្វះខាតអគ្គិសនីនឹងនៅតែមានជាធរមានរហូតដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០៣១។ បញ្ជីនៃតំបន់ដែលរងផលប៉ះពាល់ដោយការហាមឃាត់រួមមានសាធារណរដ្ឋភាគខាងត្បូងនៃ Dagestan, Ingushetia, Kabardino-Balkaria, Karachay-Cherkessia, North Ossetia និង Chechnya រួមជាមួយនឹងតំបន់ថ្មីរបស់រុស្ស៊ីគឺតំបន់ Donetsk, Lugansk Zaporozhye...