បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាបក្ស ប្រឆាំងអាល្លឺម៉ង់ លោក Roderich Kiesewetter បានលើកឡើងថា ទីក្រុងប៊ែរឡាំងនឹងគ្មាន ជម្រើសអ្វីក្រៅពីការដាក់ពង្រាយ យោធារបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងសមត្ថភាពរក្សាសន្តិភាព នៅពេលដែលបទឈប់បាញ់បានធ្វើឡើង។ សមាជិកសភាមកពីសហភាព ប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) អះអាងថា ជាប្រទេសដែលមានបន្ទុកសេដ្ឋកិច្ចខ្លាំង អាល្លឺម៉ង់គួរតែទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខរបស់អឺរ៉ុប។ កាលពីថ្ងៃសុក្រមុននេះបន្តិច...
ស្វាយរៀង៖ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក នៅមណ្ឌលប្រឡងវត្តជម្ពូប្រឹក្សាស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនប្រឡងចំនួន ៣៨៩អង្គ /នាក់។ ពិធីកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការនិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី ព្រមទាំងថ្នាកដឹកនាំក្រសួងសុខាភិបាល នារសៀលថ្ងៃ៣ មករា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជា ម្តាយក្មេក លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាម្តាយរបស់លោកស្រី សុង ធីតា ដែលបានទទួលមរណភាព...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀតនាថ្ងៃ៣ មករា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជម្រុញឲ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង...
ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២៥ នេះ ជាខួបលើកទី ៤៦ ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត។ ថ្ងៃនេះកាលពី ៤៦...