លោក៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមវិស្វកម្ម និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលមានប្រវែងជាង ២១ គីឡូម៉ែត្រ ពីទីរួមស្រុក ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ...
ភ្នំពេញ ៖ មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកល្វាឯម កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការ ដែលបានគ្រោងទុក ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារការ នាថ្ងៃ៦ មករា ។ ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ...
អំពីការរក្សាក្តីសង្ឃឹម ឃ្លាខាងក្រោមនេះបានលើកទឹកចិត្តរយៈពេល ៩៥ ឆ្នាំហើយ ៖ -វាជានាវាមួយគ្រឿង ក្នុងសមុទ្រ ដែលឈរនៅច្រាំងឆ្នេរ ចោលភ្នែកទៅឃើញក្ដោង -វាជាថ្ងៃរះ ដែលឈរនៅលើកំពូលភ្នំខ្ពស់ ក៏សម្លឹងមើលឃើញពន្លឺរស្មី ដ៏ចាំងជះចេញមកពីទិសខាងកើត -កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ កាលពីឆ្នាំ ១៩៣០ អត្ថបទវិភាគដ៏ល្បីល្បាញក្រោមចំណង « កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ »...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍នយោបាយ បានបង្ហាញទស្សនអំពីថ្ងៃជ័យជម្នះ ៧មករាថា គឺជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិតដែលជាមេរៀន សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលត្រូវតែបញ្ចៀសការវិលត្រឡប់មកវិញ នូវបដិវត្តន៍ការកាប់សម្លាប់ជាតិសាសន៍ខ្មែរគ្នាឯង ហើយបើមនុស្សមួយចំនួន នទទួលស្គាល់ថ្ងៃ៧ មករាទេ ស្មើនឹងការប្រមាថជីវិតអ្នកស្លាប់ជាង៣លាននាក់ កាលពីសម័យប៉ុលពត ។ បណ្ឌិយង់ ពៅ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៦...
សេអ៊ូល៖ នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយមធ្យម ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន។ យោងតាមអគ្គសេនាធិការចម្រុះ ហៅកាត់ JCS បានឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានរកឃើញមីស៊ីលចំនួន ១គ្រាប់ដែលគេជឿថា ជាមីស៊ីលផ្លោងបាញ់ក្នុងរយៈចម្ងាយមធ្យម ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ ដែនទឹកភាគខាងកើតពីតំបន់ទីក្រុងព្យុងយ៉ាង នៅពាក់កណ្តាលថ្ងៃត្រង់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងសកល ។ អគ្គសេនាធិការខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាបានពង្រឹងការឃ្លាំមើល...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ទៅកាន់ក្រុមហេសបូឡា កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា ប្រសិនបើក្រុមប្រដាប់អាវុធនេះ មិនដកកងកម្លាំងទាំងអស់ នៅភាគខាងជើងនៃទន្លេ Litani ទេនោះ អ៊ីស្រាអែលនឹងលុបចោលកិច្ចព្រមព្រៀងឈប់បាញ់។ លក្ខខណ្ឌនៃអាណត្តិបទឈប់បាញ់ កំណត់ឱ្យក្រុមហេសបូឡា ដកយុទ្ធជន និងសព្វាវុធរបស់ខ្លួននៅភាគខាងជើងនៃទន្លេ Litani ត្រឹមថ្ងៃទី២៦ ខែមករា។ នៅកាលបរិច្ឆេទដូចគ្នា...
ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្ន របស់ប្រទេសស៊ីរីលោក Asaad Hassan al-Shibani បានគូសបញ្ជាក់ការប្តេជ្ញាចិត្ត របស់ប្រទេសរបស់លោក ក្នុងការបង្កើតទំនាក់ទំនងបរទេស ជាវិជ្ជមាននៅទូទាំងតំបន់។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក al-Shibani បានសង្កត់ធ្ងន់ថា រដ្ឋបាលថ្មីរបស់ប្រទេសស៊ីរី នឹងទទួលយកគោលនយោបាយបរទេស ដែលខុសគ្នាគួរឱ្យកត់សម្គាល់ពី ការអនុវត្តដោយរដ្ឋាភិបាលមុន។ លោក Al-Shibani...
ភ្នំពេញ ៖ ក្នុងឱកាស នៃការអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម» នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី បានរម្លឹកដល់ថ្ងៃជ័យជម្នះ៧ មករា (ខួបលើកទី៤៦) ដោយបានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃ៦ មករា នេះបានចេញមកអះអាងយ៉ាងច្បាស់ៗថា នគរបាល ឈ្មោះប៊ុន ភក្តី ពាក់សិក្ត័ផ្កាយ២លើស្មាន គឺជាជនជាតិខ្មែរសុទ្ធសាធ មិនមែនជាជនជាតិ វៀតណាមនោះទេ ។ ការលើកឡើងរបស់លោក ទូច សុឃៈនេះ បន្ទាប់ពីមានការចែកចាយ ពាសពេញបណ្តាញសង្គមថា...
ភ្នំពេញ ៖ ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី...